វិចិត្រសាល

ក្តារខៀនព័ត៌មាន​អំពី​តារាង​កំពស់​ទឹក…


ព័ត៌មានកំពស់ទឹក នៅក្រុងក្រចេះ

ព័ត៌មានកំពស់ទឹក នៅក្រុងក្រចេះ

ព័ត៌មានកំពស់ទឹក នៅក្រុងក្រចេះ

យុវតី​ក្នុង​រូប​ខាងលើនេះ កំពុង​តែ​ Updated ទិន្នន័យ​ស្តី​ពី​កំពស់​ទឹក​ទន្លេ​​មេគង្គ​​ក្នុង​ខេត្ត​ក្រចេះ ដែល​ខ្ញុំ​បាន​ឃើញ​​តាម​ផ្លូវ​ទៅ​​អន្លង់​​ផ្សោត​​កាំពី កាល​ពី​​រសៀល​​ថ្ងៃទី ០៧ កញ្ញា​ ម្សិល​មិញ​នេះ។

ពេល​ខ្ញុំ​ស្រែក​សួរ​ថាៈ តើ​បាន​តួ​លេខ​ហ្នុងម៉ោ​​ពី​ណា​?… យុវតី​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថាៈ ខាង​ភ្នំពេញ​ គេ​តេ[ទូរស័ព្ទ] មក​ប្រាប់..!!..

​​គិតៗ​ទៅ​ម្យ៉ាង​ដែរ… ព័ត៌មាន​ស្តី​ពី​កំពស់​ទឹក​ ដែល​បាន​ប្រកាស​អោយ​​ដឹង​នៅ​ក្បែរ​ផ្លូវ​ធ្វើ​ដំណើរ​ ដូច​នៅ​ក្រុង​ក្រចេះ​នេះ ជា​ការ​ប្រសើរ​ខ្លាំង​ណាស់, បើ​ទោះ​ជា​មើល​ទៅ​​មិន​ទំនើប​ មិន​ទាន់​សម័យ​ក៏​ពិត​មែន… ហើយប្រសិន​បើ​អ្នក​ស្រុក​អ្នក​ភូមិ នៅ​តែ​មិន​យក​ភ្នែក​មើល​ទៀត គឺ​ចប់​ហើយ..!!..

ទោះ​ជា​យ៉ាង​ណា, ទឹក​ទន្លេ​បច្ចុប្បន្ន​ បាន​ស្រក​ចុះ​យ៉ាង​លឿន​ពី​មាត់​ច្រាំង និង​គ្មាន​ជំនឿ​ថា នឹង​ហក់​ឡើង​មក​ព្រៀប​មាត់​​ច្រាំង ​ដែល​ចាស់ៗ​​ពី​ដើម​ហៅ​ថា «ឡើង​ដណ្តើម​បិណ្ឌ» ​ទៀត​ឡើយ។ តាម​ខ្ញុំ​គិត​ស្មាន​​តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះថាៈ ចាប់​ពី​ពេល​នេះ​តទៅ ទឹក​ទន្លេ​ក្នុង​ប្រទេស​យើង នឹង​មិន​​ធំ​ ដែល​បង្ក​ជា​ទឹក​ជំនន់​​ឡើង​លិច​ភូមិ​ស្រុក​តាម​មាត់​ទន្លេ​​​ទៀតទេ ព្រោះថា នៅ​ទន្លេ​មេគង្គ​ភាគ​ខាងលើៗ ត្រូវ​បាន​ទប់​ដោយ​ទំនប់​វារី​អគ្គិសនី​ជា​ច្រើន​កន្លែង​​​ ដែល​ធ្វើ់​អោយ​របប​ទឹក​ក្នុង​រដូវ​វស្សា​ លែង​​ហូរ​ចុះ​មក​ប្រទេស​យើង​ ​ដោយ​គំហុក​​ទៀត​ហើយ។ អ្វី​ដែល​ប្រទេស​យើង​ត្រូវ​ប្រឈម​មុខ​នឹង​ទឹក​ជំនន់ ​នាឆ្នាំ​ខាង​មុខៗ​​នោះ គឺ​​ជំនន់​ទឹក​ភ្លៀង​ទៅ​វិញ​ទេ..!!…

​ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s