វិចិត្រសាល

ពីស្រុកឆ្លូង ខេត្តក្រចេះ ​ទៅស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម


ក្នុងដំណើរ​វិល​ត្រឡប់​ពីក្រចេះ មក​ភ្នំពេញ​វិញ​ជើង​​នេះ ខ្ញុំ​មិន​បាន​​ចេញ​​ពី​ឆ្លូង កាត់ទៅ​ដំបែរ, សួង, ថ្នល់ទទឹង រួច​ចេញ​មក​ស្វាយអន្ទរ តាម​ផ្លូវ​ជាតិ​លេខ៨ ទេ… គឺ​ខ្ញុំ​​​ធ្វើ​ដំណើរ​ចុះពី​ឆ្លូង តាម​​បណ្តោយ​ដង​ទន្លេ​ធំ រួច​ឆ្លងទូក​នៅកំពង់ដ​ភ្នំ​សុពណ៌កាឡី ក្នុង​ឃុំ​ចំបក់ ស្រុក​ព្រែកប្រសព្វ ហើយ​ធ្វើ​ដំណើរ​សរសៀរ​តាម​ផ្លូវ​មាត់​ទន្លេ​ត្រើយ​ខាង​លិច ​​ឆ្ពោះ​ទៅ​កាន់​ស្រុក​ស្ទឹងត្រង់ ដើម្បី​ចេញ​ទៅ​ក្រុង​កំពង់ចាម​ តែម្តង…។

ក្នុងពេល​កំពុង​ធ្វើដំណើរ, ខ្ញុំ​បាន​កត់ត្រា​ឈ្មោះ​​​អារាម​ព្រះពុទ្ធ​សាសនាហូរហែ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​​ដង​ផ្លូវ​ ចាប់​ពីឃុំហាន់ជ័យ និង​ឃុំពង្រ​ នៃ​ស្រុកឆ្លូង, ឃុំចំបក់ ឃុំឫស្សីកែវ នៃស្រុក​ព្រែកប្រសព្វ ខេត្តក្រចេះ, និង​ឃុំ​ខ្ពបតាងួន ឃុំព្រះអណ្តូង ​ឃុំ​ពាមកោះស្នា នៃស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។

ពេល​ធ្វើ​ដំណើរ​ហួស​វត្តតុសិតតារាម ក្នុង​ឃុំ​ពាមកោះស្នា​បាន​បន្តិច មាន​ផ្លូវ​​បំបែក​បត់​ឆ្វេង​ ឆ្លងស្ពាន​មួយ​ ភ្ជាប់​​​ដោយ​​ផ្លូវ​លំ​គ្រួស​ក្រហម​។ ផ្លូវ​លំ​​រដិបរដុប​មួយ​នេះ រត់​ស្រប​​តាម​មាត់​ទន្លេ​ រហូត​ដល់​ទីប្រជុំជន​ស្រុក​ស្ទឹង​ត្រង់​តែ​ម្តង។ តែ​បើ​ធ្វើ​​ដំណើរ​​តាម​ផ្លូវ​កៅស៊ូ​ត្រង់ នឹងត្រូវ​​ឆ្លង​ស្ពាន​បេតុង​មួយ រួចឡើង​ចំណោត​​​​​ឆ្ពោះ​ទៅ​ខ្ពង់រាប ប្រៀប​ដូច​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ដែរ។

ខ្ញុំ​បាន​បន្ត​ដំណើរ​តាម​ផ្លូវ​កៅស៊ូ​នេះ។ ពេល​ឡើង​ដល់​លើ​ខ្ពង់​រាប, អ្វី​ដែល​ចាប់​អារម្មណ៍មុន​គេ​​នោះ​គឺ ចំការកៅស៊ូ​ដែល​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក។ ផុត​ចំការ​កៅស៊ូ​ទៅ ក៏​ចូល​ដល់​ចំការ​ឫស្សី​ពីងពង់​វិញ​ម្តង។ ផលិតផល​ដើម​ឫស្សី​ពីងពង់​ដ៏សន្ធឹក​សន្ធាប់​នៅ​​ស្ទឹងត្រង់​នេះ បាន​ឈាន​មុខ​គេ​ក្នុង​ការ​បំរើ​​អោយ​​ទីផ្សារ​ក្នុង​ស្រុក​ ដែល​ពី​មុន​មក ខ្ញុំ​មិន​ធ្លាប់​បាន​ចាប់​អារម្មណ៍ និង​មិន​បាន​ដឹង​សោះ​​តែ​ម្តង…។

​ពេល​ទៅ​ឈរ​នៅ​មាត់​ទន្លេ​​នៃ​ទីប្រជុំជន​ស្រុក​ស្ទឹងត្រង់ ហើយ​សំឡឹង​ទៅ​ទូក​ចំឡង​ ដែល​ឆ្លង​មក​ពី​ស្រុក​ក្រូចឆ្មារ, ខ្ញុំ​គិត​ថា លើក​ក្រោយ ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ពីឆ្លូង ចុះ​មក​ក្រូចឆ្មារ រួច​មក​ឆ្លង​ទូក​នៅ​ទី​នេះ​វិញ​ម្តង…។

ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញ​ពី​ផ្លូវ​គ្រួស​ក្រហម ពី​ទីប្រជុំជន​ស្ទឹងត្រង់ ឆ្ពោះ​ទៅ​ភ្នំ​ហាន់ជ័យ មុន​នឹង​ទៅដល់​ផ្លូវកៅស៊ូ ចូល​ទៅ​ក្រុង​កំពង់ចាម… ហើយ​ខាង​ក្រោម​នេះ ជា​រូបថត​បង្ហាញ​ពី​ទិដ្ឋភាព​តាម​ដង​ផ្លូវ​ខ្ញុំ​ធ្វើ​ដំណើរ​ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកឯកសារ នា​ដើម​ខែ​កញ្ញា ឆ្នាំ២០១៣ នេះ…​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s