វិចិត្រសាល

កំណាត់ផ្លូវពីស្ទឹងត្រង់ ទៅក្រុងកំពង់ចាម


ខាងក្រោមនេះ ជា​ទិដ្ឋភាព​តាម​ដង​ផ្លូវ ពីទីប្រជុំជន​ស្រុក​ស្ទឹងត្រង់ ឆ្ពោះ​មក​កាន់​​ក្រុង​កំពង់ចាម ដោយ​ឆ្លង​កាត់​ភ្នំហាន់ជ័យ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ ក្នុង​ដំណើរ​​ឆ្លង​កាត់​របស់​ខ្ញុំ​ ពីឆ្លូង មក​កំពង់ចាម​…។

​មិន​មាន​អ្វី​ដែល​ត្រូវ​និយាយ​ផង​ទេ ​តែ​ខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​អោយ​បាន​ជ្រាប​ផង​ដែរ​​ថាៈ នៅ​ចន្លោះ​​ពី​ទីប្រជុំជន​ស្រុក​ស្ទឹងត្រង់ ដល់​ភ្នំ​ហាន់ជ័យ គឺ​ជា​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម ដែល​សំបូរ​ដោយ​ជង្ហុក​​សំបុកទា និង​ហុយ​​ធូលី​សំពោង​ នៅ​ពេល​មាន​យាន​យន្ត​បើក​បរ​ឆ្លង​កាត់​ទៅមក​​ម្តងៗ។ ពេល​ធ្វើ​ដំណើរ​​​ឆ្លង​ផុត​ស្ពាន​​ព្រែក​ហាន់ជ័យ ទើប​បាន​ដល់​ផ្លូវ​កៅស៊ូ​, ​តែ​​ផ្លូវ​​កៅស៊ូនេះ​ មាន​ទំហំ​​ប៉ុន​ផ្លូវ​ពី​សង្គម​ចាស់​… 😀

ក្នុងពេល​ធ្វើ​ដំណើរ​លើ​កំណាត់​​​ផ្លូវ​ដីហុយនេះ ​ខ្ញុំ​ចេះ​តែ​គិត និង​ឆ្ងល់​ជាប់​រហូត… ឆ្ងល់ថាៈ ផ្លូវ​ទៅ​ពាម​កោះស្នា ជា​​​ភូមិ​ជាតិ​​កំណើត​របស់​​សម្តេច​តេជោ ហេតុ​ម៉េច​បាន​ជា​យាប់​យ៉ាង​នេះ? ផ្លូវនេះ គួរណាស់​​​ជា​ផ្លូវ​​កៅស៊ូ​ មាន​ទំហំ​ធំ ​ស្អាត​ភ្លឹង ដោយ​ចេញ​ពី​ក្រុង​កំពង់ចាម​ ទៅ​ស្ទឹងត្រង់… និង​ចេញ​​ពី​ស្ទឹងត្រង់ ទៅ​ពាមកោះស្នា (ទាំង​ផ្លូវ​មាត់​ទន្លេ ទាំងផ្លូវ​លើ​ខ្ពង់​រាប) ឬ​បង្ហួស​ដល់​ស្រុក​ព្រែក​ប្រសព្វ​តែ​ម្តង​ទៅ…។ ឬមួយ​ក៏​សម្តេច​ ​ជក់​ខ្យល់​អភិវឌ្ឃន៍​ផ្លូវ​ថ្នល់​តែ​នៅ​ស្រុក​ដទៃ​ឆ្ងាយៗ?… ឯ​នៅ​ស្រុក​កំណើត, សម្តេច​ភ្លេច​អោយ​ឈឹង​តែ​ម្តង..!!..??..

ស្រុកស្រែ

Advertisements

12 responses to “កំណាត់ផ្លូវពីស្ទឹងត្រង់ ទៅក្រុងកំពង់ចាម

  1. លុយរដ្ឋ មិនមែនលុយសម្តេចទេ ដូច្នេះ អាកន្លែងណាប៉ាបាកខ្លាំងគេយកទៅធ្វើមុន។

  2. សម្ដេច​ធ្លាប់និយាយ​ប្រាប់​អ្នក​ពាម​កោះស្នាហើយថា អភិវឌ្ឍន៍ស្រុក​ផ្សេង​មុន ស្រុកកំណើតចាំក្រោយគេ កុំឲ្យគេថា​លម្អៀង !

    • បើខ្ញុំ​វិញ ធ្វើ​អ្វីៗ​ជា​គំរូ​ពី​ស្រុក​ឯង​សិន រួច​​ចាំ​យក​ទៅ​អនុវត្តន៍​នៅ​កន្លែង​ផ្សេង​ទៀត ទើប​បាន​មាន​​គុណភាព, ​តំលាភាព, និង​ប្រសិទ្ធភាព​ខ្ពស់…។ ការ​ធ្វើ​បែប​នេះ ទើប​បាន​ពួក​ខាង​ក្រោមៗ លែង​កុហក​សម្តេច​កើត..!!..​ 😀

  3. អត់ឃើញពូស្រុកស្រែថតអតីតផ្ទះសម្តេចសោះ!

    • អត់ស្គាល់… ខ្ញុំ​គិតថា សម្តេច​គួរតែរៀបចំអតីត​គេហដ្ឋាន​​របស់​សម្តេច​ឡើង​វិញ, បើ់​ទោះ​ជា​គេហដ្ឋាននោះ ត្រូវ​បាត់​បង់​ទៅ​ដោយ​របៀប​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​ស្ថាបនា​ឡើង​វិញ​អោយ​ដូច​ដើម, ដើម្បីអោយ​សាធារណជន​ទូទៅ បាន​ឃើញ, បាន​ស្គាល់​ផង…។ អរគុណ​ទេវតា​ចិត្តល្អ ដែល​បាន​រំលឹក​ខ្ញុំ​ពី​រឿង​នេះ… 😀

  4. ត្រូវហើយ! វានឹងក្លាយជាសារមន្ទីរកេរ្តិ៍ដំណែលមួយ។ ហើយភូមិពាមកោះស្នាក៏នឹងទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s