វិចិត្រសាល

ទិដ្ឋភាពការដ្ឋានសាងសង់​ស្ពាន​ជ្រោយចង្វា ​នាខែកញ្ញា ​ឆ្នាំ២០១៣ ​នេះ…


ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រោយ​ចង្វា​ថ្មី ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​​ខែកញ្ញា ឆ្នាំ២០១៣ នេះ។

ប្រៀបធៀប​កាល​ពី​បីខែមុន, សំណង់​ស្ពាន​ជ្រោយ​ចង្វាថ្មីនេះ ធ្វើ​លឿន​គួរ​សម, ដោយ​តួស្ពាន​​ បាន​លូត​ចេញ​ពី​ក្បាល​សសរ​ស្ពានទាំង​បួន ជាបណ្តើរៗ​ហើយ​… ហើយមិន​យូរ​ទេ, វានឹងទៅភ្ជិត​មុខ​គ្នា បង្កើត​បាន​ជា​ស្ពាន​ឆ្លង​ទន្លេ​មួយ​ទៀត ដែល​សណ្តូក​ខ្លួន​ទន្ទឹម​គ្នា​នឹង​ស្ពាន​​ជ្រោយ​ចង្វា​ចាស់​។

កាល​ពី​មុន​ខ្ញុំ​យល់​ខុស​ថា ស្ពាន​ជ្រោយ​ចង្វា​ថ្មីនេះ មាន​សសរ​តែ​បីទេ។ តែ​ដល់​ពេល​ខែ​ទឹក​ឡើង​អញ្ចឹង ទើប​បាន​ឃើញ​សសរ​ស្ពាន​ដល់​ទៅ​បួន​តែម្តង។

ជា​មួយ​គ្នា​នេះ, តាមរយៈរូបថត​បាន​បង្ហាញ​ថាៈ តាម​បណ្តោយ​តួស្ពាន​ មានបង្កប់​បំពង់​ទុយោ​ជ័រ និង​ដែក នៅ​ក្នុង​បេតុង ដែល​នេះ​​អាច​ជា​បច្ចេកទេស​សំណង់​ស្ពាន​សម័យ​ទំនើប ដើម្បី​ធ្វើ​អោយ​ផ្ទៃ​នៃ​តួ​ស្ពាន​ ​មាន​ភាព​រលាស់ មិន​ងាប់​ស្តូក​ ក៏​មិន​ដឹង…។​

ប្រហែល​ជា​បីខែ​ក្រោយ ខ្ញុំ​នឹងទៅដើរ​ហាល​ថ្ងៃ​​ម្តង​ទៀត ដើម្បី​​​សង្កេត​​មើល​ពី​ល្បឿន​នៃ​ការ​សាងសង់​​​​ស្ពាន​នេះ ជា​បន្ត​ទៀត…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “ទិដ្ឋភាពការដ្ឋានសាងសង់​ស្ពាន​ជ្រោយចង្វា ​នាខែកញ្ញា ​ឆ្នាំ២០១៣ ​នេះ…

  1. បងកំពុងតើល្មើលធ្វើកិច្ចការជំនួសមន្ត្រីសាលាក្រុងហើយ! ខ្ញុំពិនិត្យមើលវេបសាយសាលាក្រុងគ្មានអាបដេត​អីដែលទាក់ទងនឹង​ការ​អភិវឌ្ឍរាជធានីសោះ! បែរមកឃើញនៅឯស្រុកស្រែ

    • ខ្ញុំចេះតែ​ជួយ​ឡង់សេ​ជំនួស​ទៅ… តាម​មើល​ទៅ ខាង​សាលាក្រុង​ ប្រហែល​ជា​កំពុង​ឈឺក្បាល​សឹង​ប្រេះ ដោយសារ​តែ​រឿង​បាតុកម្ម​ ៣ង៉ៃ ៣យប់​ របស់​សង្គ្រោះ​ជាតិ​ហើយ..!!.. :-D​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s