វិចិត្រសាល

សហគមន៍ឥស្លាម​មួយក្រុម ​រស់នៅ​លើ​ទូក​ ​នៅជ្រោយចង្វា


ប្រសិន​បើ​អស់​លោក​អ្នក ទៅឈរនៅ​មាត់​ទន្លេ​មុខ​​ព្រះបរមរាជវាំង ហើយសំឡឹង​ទៅ​ត្រើយ​ម្ខាង គឺ​ប្រាកដ​ជាបាន​​ឃើញ​​​ទូក​នេសាទ​​របស់​បងប្អូន​ខ្មែរ​ឥស្លាម​មួយ​ក្រុម កំពុង​​ឈប់​សំចត​នៅ​តាម​​មាត់​ច្រាំង​ទន្លេ​ដែលសាលារាជ​ធានីភ្នំពេញ ​​ទើប​នឹង​កសាង​ហើយ​​ពី​បេតុង នា​ពេល​​ថ្មីៗនេះ…។

​មើលពីចំងាយ​ទៅ ឃើញ​ហាក់​ដូច​ជា​ស្ងៀម​ស្ងាត់, តែ​តាម​ការពិត​មិន​ដូច្នោះ​ទេ។ ពេល​ខ្ញុំ​ទៅឈរ​លើមាត់ច្រាំង​ក្បែរ​នោះ ហើយ​ដើរ​មួយ​ត្រួស​ទៅ​​ទើប​ដឹង​ថា សកម្មភាព​ដ៏​រស់​រវើក​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​របស់​បងប្អូន​ខ្មែរ​ឥស្លាម​យើង​ ដែល​កំពុង​​រស់​នៅ​លើ​ទូក គឺ​មិន​ខុស​គ្នា​ពី​អ្នក​រស់​លើ​គោក​​ប៉ុន្មាន​ទេ។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះគឺ ថ្វី​បើ​ការ​រស់​នៅ​របស់​ពួក​គេ​ ស្ថិត​នៅ​តែ​​លើ​ទូក​តូចៗ និង​ឃ្លេង​ឃ្លោង​នេះ, យើង​អ្នក​នៅ​លើ​គោក ​កំរ​នឹង​ឮសូរ​​ព័ត៌មាន​​ថា ពួក​គេ​ឈ្លោះ​គ្នា ឬ​ប្រព្រឹត្តិ​នូវ​បទ​ល្មើស​ផ្សេងៗ​ណាស់។ ជា​មួយ​គ្នា​នេះ មាន​ទូក​ខ្លះ​តូច​ចង្អៀត និង​​មាន​សមាជិក​គ្រួសារ​​ច្រើន, តែ​ពួក​គេ​ចេះ​រស់​នៅ​ប្រកប​​ដោយភាព​​សុខដុមរមនា​​គួរ​អោយ​សរសើរ… ដូច​សុភាសិត​ខ្មែរ​យើង​មួយ​ពោល​​ថា «សូវចង្អៀតផ្ទះ កុំអោយ​ចង្អៀត​ចិត្ត»។ នៅ​មាន​ទៀត… ថ្វី​បើ​ពួកគេ​មាន​កូន​តូចៗ ដែល​កំពុង​រស់​នៅ​លើ​ទូក​ជា​ប្រចាំ​ក៏​ពិត​មែន, តែ​យើង​កំរ​នឹង​ឮ​ដំណឹង​ថា កូន​ចៅ​ពួក​គេ​ ទទួល​រង​គ្រោះ​ដោយ​ធ្លាក់​ទឹក​ នាំ​អោយ​លង់​ស្លាប់​ឡើយ…។

ខ្ញុំ​ជឿថា សហគមន៍​ខ្មែរ​​ឥស្លាម​មួយ​ក្រុម​នេះ ប្រាកដ​ជា​មាន​ទីលំនៅ​ត្រឹម​ត្រូវ ​នៅ​លើ​គោក,​ អាច​ថា ​នៅ​ម្តុំ​​ជ្រោយ​ចង្វានេះ ឬ​នៅ​ឯ​​ម្តុំ​ឫស្សីកែវ​ជា​ដើម។ ឯ​ការ​មក​រស់​នៅ​លើ​ទូក​បែប​​ពនេចរ​នេះ គឺ​គ្រាន់​តែ​ជា​ការ​មក​នេសាទ​ត្រី​នៅ​ម្តុំ​ទន្លេ​បួន​មុខ ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ…៕​​​​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s