វិចិត្រសាល

រាជធានីភ្នំពេញ មើលពីច្រាំង​ទន្លេ​ជ្រោយចង្វា


ខាងក្រោមនេះ ជាទិដ្ឋភាព​រាជធានី​ភ្នំពេញ​ មើលពី​ច្រាំង​ម្ខាង, ចាប់​ពី​កោះពេជ្រ រហូត​ដល់​​អតីតកំពង់ផែ​ភ្នំពេញ ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នា​ខែកញ្ញា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

Advertisements

2 responses to “រាជធានីភ្នំពេញ មើលពីច្រាំង​ទន្លេ​ជ្រោយចង្វា

  1. សូម​អរគុណស្រុកស្រែ​ដែល​បាន​ចែក​រំលែក​រូប​ដ៏​ល្អឆើតឆាយ​ទាំង​នេះ។ តាមរយៈ​រូបភាព​ខាង​លើ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​បី៖
    ទី១. សកម្មភាព​លំហែ​កាយ​ក្នុង​ទន្លេ​ដោយ​ប្រើ​ទូកកំសាន្ដ​បែប​ប្រណិត​គឺ​នៅ​មាន​សកម្មភាព​តិចតួច​ បើ​ប្រៀប​ជា​មួយ​ទីក្រុង​ប្រទេស​ដទៃ​ដែល​នៅ​តាម​ដង​ទន្លេ​ដែរ។
    ទី២. ប្រហែល​ជា​រឿង​ល្អ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះពេជ្រ​ ចាក់​ដី​សញ្ជ័យ​ពី​ទន្លេ​បន្ថែម។ តែ​ខ្ញុំ​ដូច​ជា​ធ្លាប់​លឺ​ប្រសាស​ន៍​សម្ដេចតេជោ​ ហាម​ប្រាម​សកម្ម​ភាព​របៀប​នេះ (ហាម​ចាក់​ដី​បំពេញ​ទន្លស បឹង អូរ​ជាដើម) ហើយ​យើង​អាច​ឃើញ​សំណង់​ឡុង ឈិន​ នៅ​ទំនប់​កប់​ស្រូវ​ជា​ឧទាហរណ៍​ស្រាប់។
    ទី៣. ខ្ញុំ​គិត​ថា ​នេះ​ជា​ចំណុច​សំខាន់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​សាលា​ក្រុង និង​ក្រសួង​នគររូបនីយកម្ម គួរ​មាន​ប្លង់​មេ​ស្ដីអំពី​ការ​គ្រប់​គ្រង់​រចនាបទស្ថាបត្យកម្ម និង​សំណង់​អគារ​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​ត្រើយ​ខាង​លិច។ ដូច​ដែល​ស្រុក​ស្រែ​បាន​បង្ហាញ​តាម​រយៈ​រូបភាព​ខាង​លើ យើង​អាច​គយគនទស្សនា ឬ​ផ្ដិត​យក​រូប​ភាព​ទាំងអស់​របស់​ក្រុងចាស់​ពី​ត្រើយ​ខាង​កើត។ ដូចនេះ​រចនាបទ​សំណង់​ទាំង​អស់ ​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​លើង​សោភ័ណភាព​ក្រុង​ភ្នំពេញ។ តែ​គួរ​ឲ្យ​​ស្ដាយ​ ភាគ​ច្រើន​នៃ​សំណង់​ទាំង​នោះ​ត្រូវ​បាន​កែ​លំអ ឬ​សង់​បន្ថែម​ដោយ​ម្ចាស់​រៀងៗ​ខ្លួន​ ហើយ​ហាក់​ពុំ​មាន​រចនាបទ​ឯក​ភាព​គ្នា​សោះ។

    • គឺ​ពិត​ជា​អញ្ចឹង​មែន​ហើយ។ ខ្ញុំ​ឯកភាព និង​អរគុណ​​​​ចំពោះ​យោបល់​របស់​លោក​ខាង​លើ​នេះ។

      តាម​ពិត​ទៅ ផ្ទះ​ថ្ម​ដែល​បែរ​មុខ​មក​រក​ទន្លេ ចាប់​ពី​ខាង​ជើង​វត្តឧណ្ណាលោម រហូត​ដល់​​គល់​ស្ពាន​ជ្រោយ​ចង្វា គួរ​តែ​រៀប​ចំ​អោយ​មាន​សោភ័ណភាព ទៅ​តាម​រចនាបទ​ណា​មួយ ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ក្រុម​ស្ថាបត្យករ ដើម្បី​បង្ហាញ​នូវ​ភាព​ទាក់​ទាញ​ តាំង​ពី​ជាន់​ក្រោម​​ដល់ជាន់​លើ​​​ដំបូល​ ដែល​វា​នឹង​បង្កើត​​បាន​នូវ​ផ្ទាំង​​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​ សំរាប់​អោយ​អ្នក​​ឈរ​​ទស្សនា​ទីក្រុង​ដ៏​ចំណាស់​របស់​យើង​ពី​ត្រើយ​ម្ខាង គយ​គន់​បាន​​​​យ៉ាង​ត្រជាក់​ភ្នែក​​…។​​​​ តែ​តាម​មើល​ទៅ​ ប្រហែល​ជា​មិន​ងាយ​ទេ ព្រោះ​ទាំង​សាលារាជធានី ទាំង​ក្រសួង​ដែន​ដី​នគរូបនីយកម្ម ​​គឺ​សុទ្ធ​តែ​សំរាន្ត​លង់លក់​ដោយ​សុខសាន្ត គ្មាន​​កំរើក​អី​សោះ​..!!..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s