វិចិត្រសាល

អារាមវត្តរដ្ឋបាលារាម​ប៉ាឆា ក្រុងក្រចេះ


ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​ទីអារាម​ព្រះពុទ្ធ​សាសនា​មួយ​ ស្ថិត​ក្នុង​ក្រុង​ក្រចេះ មាន​ឈ្មោះ​ថា វត្តរដ្ឋបាលារាមប៉ាឆា ដែល​អ្នក​​ស្រុក​នៅ​ទីនោះ និយម​​ហៅ​កាត់​​ថា​ វត្តប៉ាឆាៗ…។

នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ព្រែកកាំពី​វិញ ហើយ​មក​ដល់​វត្តនេះ​ នាវេលា​ល្ងាច​ណាស់​ទៅ​ហើយ ទើប​​ខ្ញុំ​ថត​បែប​ប្រញាប់ ធ្វើ​យ៉ាង​ម៉េច​អោយ​តែ​បាន​រូប​គ្រាន់​ទុក​ជា​ឯកសារ​នៅ​ទី​នេះ​តែ​ប៉ុណ្ណោះ…។

មិន​មាន​អ្វី​ខុស​​ប្លែក​ពី​ទីអារាម​ព្រះពុទ្ធ​សាសនា​ នានា​នៅ​ទូទាំង​ប្រទេស​ដែរ, តែ​អ្វី​ដែល​ប្លែក​ភ្នែក​ជាង​គេនៅ​ក្នុង​ទី​អារាម​នេះ គឺរូប​សំណាក​ក្រុម “សាវ័ក”  ​របស់​ព្រះ​ពុទ្ធ​សមណ​គោតម​ ធ្វើ​ពី​ស៊ីម៉ង់ត៍ សរុប​មាន​ ១២អង្គ ដែល​ដាក់​តាំង​នៅ​ប៉ែក​ខាង​ត្បូង​ព្រះវិហារ។ តាម​រយៈ​ស្លាក​ព្រះនាម​ ដែល​ស្ថិត​នៅ​ជាប់​រូប​សំណាក​នីមួយៗ ​ទើប​ខ្ញុំ​អាច​ស្គាល់​ព្រះ​នាម​របស់​​សាវ័ក​ទាំង​ ១២អង្គ​នោះ​ មាន​ដូចជាៈ​ ព្រះមហា​កស្សប​, ព្រះ​មហា​កច្ចាយន​, ព្រះអញ្ញា​កោណ្ឌញ្ញ​, ព្រះអនុរុទ្ធ​, ព្រះរាហុល, ព្រះ​មហា​មោគ្គល្លាន, ព្រះ​មហា​នាម, ព្រះភវម្បតិ, ព្រះអានន្ទ, ព្រះឧបាលិ, ព្រះសារីបុត្ត, និង​ព្រះ​សីវលិ…។​

ក្នុង​ចំណោម​ ព្រះសាវ័ក​ខាង​លើនេះ ខ្ញុំ​ឧស្សាហ៍​ឮ​ព្រះនាម​ ៣អង្គ​ ញឹក​ញាប់​​ជាង​គេ គឺ​ព្រះ​អានន្ទ, ព្រះសារីបុត្ត, និង​ព្រះមហាមោគ្គល្លាន…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s