វិចិត្រសាល

អារាម​វត្តសិរីសន្ធរវង្ស ក្រុងក្រចេះ


សូម​ត្រឡប់​ទៅ​ក្រចេះ​ក្រុង វិញ​បន្តិច… ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក​ ក្នុង​ឳកាស​បុណ្យ​កាន់​បិណ្ឌ​ថ្ងៃ​ដំបូង​នេះ អោយ​ទៅ​ទស្សនា​ទី​អារាម​ព្រះពុទ្ធ​សាសនា​មួយ ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​ក្រចេះ… នោះ​គឺ​ វត្ត​សិរីសន្ធរវង្ស… ​​

មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្សារ​ក្រុង​ក្រចេះ, ព្រះវិហារ​នៃ​អារាម​វត្តសិរីសន្ធរវង្ស កំពុង​ស្ថិត​ក្នុង​ការ​ស្ថាបនា​ជា​ថ្មី​ឡើង​វិញ​នៅ​ឡើយ​ទេ។ បើតាម​អ្នក​ផ្សារ​ក្រុង​​ក្រចេះ​​ បានអោយ​ដឹង​ថា ព្រះ​វិហារ​នេះ​ ​ត្រូវ​បាន​ស្ថាបនា​ដោយ​ជាង​ជា​ច្រើន​ក្រុម មក​ពី​ខេត្ត​ផ្សេងៗ​ពី​គ្នា ដូច​ជាៈ ក្បាច់​​​ជញ្ជាំង និង​សសរ គឺ​ក្រុម​ជាង​មក​ពី​ខេត្ត​ស្វាយរៀង, ក្បាច់​ដំបូល​ និង​ជហ្វា​ខាងលើ គឺ​ក្រុម​ជាង​មក​ពី​ខេត្តព្រៃវែង, ឯ​ផ្ទាំង​គំនូរ​ដែល​​រៀប​រាប់​ពី​ពុទ្ធ​ប្រវត្តិ​​តាម​ជញ្ជាំង​ខាង​ក្នុង គឺ​ជា​ស្នាដៃ​ក្រុម​វិចិត្រករ​មក​ពី​ខេត្ត​សៀមរាប។ តាម​ខ្ញុំ​ស៊ើប​សួរ​មើល​ទៅ ព្រះវិហារ​នេះ អាច​នឹង​ត្រូវ​កសាង​ហើយ​រួច​រាល់​ និង​សម្ពោធ​កាត់​ឫសសីមា ប្រហែល​ជា​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ…។​​

នៅ​លើ​ខឿន​ព្រះវិហារ មាន​កូន​ចេតីយ៍​​តូច​ច្រឡឹង​មួយ ស្អាត​ប្លែក​ពី​គេ។ ចំណែក​​​នៅ​​ជាប់​ជណ្តើរ​ខាងកើត​ព្រះវិហារ​វិញ មាន​​ចេតីយ៍មួយ​ដែល​​ដំកល់​អដ្ឋិធាតុ​ព្រះ​មេគណ​​ខេត្ត​ក្រចេះ នាម​ព្រះមហាថេរានុរក្ខិត សា សាន (ជោតវណ្ណោ) ព្រះរាជាគណៈថ្នាក់​កិត្តិយស ដែល​បាន​អនិច្ចធម្ម​ក្នុង​ថ្ងៃ​ច័ន្ទ ៧រោជ ខែស្រាពណ៍ ឆ្នាំវក ឆស័ក ព.ស​២៥៤៨ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែកញ្ញា ឆ្នាំ២០០៤ ក្នុង​ព្រះជន្មាយុ ៨៦ព្រះវស្សា…។

កុដិព្រះសង្ឃ​ ស្ថិតនៅ​ចំ​ខាងលិច និង​ខាង​ជើង​ព្រះវិហារ។ រីឯ​សាលាឆាន់​វិញ ស្ថិត​នៅ​ខាង​​ជើង​ព្រះវិហារ ជាប់​នឹង​កុដិ​ព្រះ​សង្ឃ​ដែរ។ ក្លោង​ទ្វារ​វត្ត​មាន​ពីរៈ មួយ​នៅ​ខាង​កើត​ជាប់​បេន​ឡានក្រចេះ, និង​មួយ​ទៀតបែរ​ទៅ​ខាង​លិច ជាប់​ផ្លូវ​ព្រះសុរាម្រិត​​​ដែល​រត់​តាម​បណ្តោយ​មាត់​ទន្លេ។

នៅ​ខាង​​លិច​ ជ្រុង​ខាង​ត្បូង​ព្រះវិហារ មាន​ចេតីយ៍​ធំ​មួយ​ ដែល​អ្នក​ផ្សារ​ក្រុង​​ក្រចេះ​ប្រាប់​ខ្ញុំ​ថា ជាចេតីយ៍​ “នាងសក់ក្រអូប” ។ ចេតីយ៍​នាង​សក់​ក្រអូប​នេះ អ្នក​ស្រុក​នៅ​ទី​នោះ​មាន​ជំនឿ​ខ្លាំង​ណាស់។ ហួស​ពី​ចេតីយ៍​នាង​សក់​ក្រអូប​ទៅ​កើត ដែល​ស្ថិត​ចំ​ខាង​ត្បូង​ព្រះវិហារ គឺ​ជា​​វាល​​ស្មៅ​ខៀវ​ខ្ចី​សំរាប់​​អោយ​អ្នក​ស្រុក​ ដឹក​គោ​អោយ​ស៊ី…។

ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​​នៃ​អារាម​វត្តសិរីសន្ធរវង្ស ក្រុង​ក្រចេះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់​ជា​ថ្មី​ឡើង​វិញ​​នៅ​ឡើយ ដែល​ខ្ញុំ​បាន​ថត​ទុកជា​ឯកសារ នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៣​ នេះ…

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s