វិចិត្រសាល

ពីក្បាច់​ «ជិះសេះលែងដៃ» ត្រឡប់​ទៅជា​ក្បាច់ ​​«អោប.កសេះ» ​វិញម្តង..!!..


cpp_new_parliament

ផលវិបាក​នៃ​ការ​ថយ​អាសនៈ​ពី ៩០ មក​នៅ​ត្រឹម ៦៨ របស់បក្ស​កាន់​អំណាច​ (CPP) បាន​ធ្វើ​អោយសំឡេង​​​​​បក្ស​ប្រឆាំង (CNRP) នៅ​ក្នុង​រដ្ឋ​សភាជាតិ មាន​​​តុល្យភាព​នឹង​គ្នា​ ដែល​នេះ​គឺ​ជា​របត់​នយោបាយ​​ថ្មី​មួយ ដោយ​ចាប់​ផ្តើម​ពី​ការ​ដឹក​នាំ​ប្រទេស​តែ​ពីរ​បក្ស​គត់…​។ អ្វី​ដែល​ជា​សញ្ញា​វិជ្ជមាន​ បាន​មក​ភាព​ប្រដំ​ប្រសង​គ្នា​នេះ បាន​ធ្វើ​អោយ​ការ​ដឹក​នាំ​របស់​​ CPP មាន​ការប្រយ័ត្ន​ប្រយែង​​ជាង​មុន, ធ្វើ​អោយ​អ្នក​ដឹកនាំ​ប្រទេស ដឹង​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ បាន​ច្បាស់​ជាង​មុន, ហើយ​បើ​ចង់​សំរេច​កិច្ចការ​​អ្វី​មួយ​នៅ​ក្នុង​រដ្ឋសភា​ជាតិ ក៏មិន​ស្រណុក​ចិត្ត​ដូច​មុន​ទៀត​ដែរ…។

ថ្វីបើពេល​នេះ CPP បាន​បន្ត​កាន់​ចង្កូត​នាវា​កម្ពុជា​ ទាំង​ក្នុង​សភាជាតិ ទាំង​ក្នុង​រាជ​រដ្ឋាភិបាល ​​បាន​ពេញ​ដៃ​តែ​ម្នាក់​ឯង​​ក៏​ដោយ ក៏​ក្នុង​រយៈ​ពេល​ពេញ​​​មួយ​អាណត្តិ​ ៥ឆ្នាំ​ខាង​មុខ​ទៀត​នេះ, CPP មិន​អាច​ប្រើ​ក្បាច់ «ជិះសេះ​លែងដៃ» ដូច​កាល​ពី​អាណត្តិ​​មុននេះ ​តទៅ​ទៀត​បាន​ទេ។ ផ្ទុយ​ទៅ​វិញ, CPP អាច​នឹង​ប្រើ​ក្បាច់ «អោប.កសេះ» ជំនួស​វិញ ដោយ​​សារ​តែ​មាន​ការប្រឆាំង​ជំទាស់​នូវ​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​កិច្ច​ដំណើរ​ការ​កសាង និង​អភិវឌ្ឍន៍​ជាតិ ​ពី​​សំណាក់​​គូ​ប្រជែង CNRP របស់​ខ្លួន… នេះ​ម៉្យាង,​​​ ម៉្យាង​ទៀត​ ក្បាច់​អោប.ក​សេះ​នេះ ក៏ដើម្បី​ការពារ​ពី​ការ «ធ្លាក់» ពី​លើ​ខ្នង​សេះ ខាន​​បាន​ជិះ​​បំបោល​នៅ​អាណត្តិ​ក្រោយ​​​បន្ទាប់​នេះទៀត​ផង​ដែរ…។

ទោះ​ជា​យ៉ាង​ណា, ក្បាច់​អោប.កសេះរបស់ CPP នៅ​ពេល​នេះ មិន​ជា​អាក្រក់​មើល​ណាស់​ណា​ទេ ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​​ខំប្រឹង​កសាង​ជាតិ​ជា​បន្ត​​ទៀត ​អោយ​មាន​ល្បឿនដូច «សេះរត់» ដែលខុស​​​ពី​អាណត្តិ​មុន ​ប្រើតែក្បាច់​ជិះសេះ​លែងដៃ… គឺ​ដោយ​សារ​តែអ្នក​ជិះ, ចូលចិត្ត​អោយ​​សេះ​ដើរ​​យឺតៗ តាម​ដំណើរ «​ជំហានគីង្គក់» ​ចេញចរ​យាត្រា​ ដោយ​​​គ្មាន​បារម្ភ​ពី​ការ «ធ្លាក់» ពី​លើ​ខ្នង​សេះ​​បន្តិច​ណា​ឡើយ..!!.. 😀

ស្រុកស្រែ

Advertisements

5 responses to “ពីក្បាច់​ «ជិះសេះលែងដៃ» ត្រឡប់​ទៅជា​ក្បាច់ ​​«អោប.កសេះ» ​វិញម្តង..!!..

  1. ឡូស៊ិកៗ ជូនមេដៃស្តាំមួយទៅពូ

  2. តាមទូរទស្សន៍ ឃើញនិងលឺថាមានការដំឡើងប្រាក់ខែអោយ
    អ្នកដែលបានតិចៗនៅថ្នាក់ក្រោមៗច្រើនទៅដល់២៥% …បើនិយាយពី
    ដុល្លារដូចឆាប់ស្ដាប់បានជាង ថាឡើងអោយដល់១០០ដុល្លារយ៉ាងតិច
    គិតទៅបាន៣,៥ដុល្លារម៉ាង៉ៃ …នេះក៏ដូចប្រាប់ផងដែរហើយថាបើមិនគ្រប់ទេ នាំគ្នារក៍ក្រៅទៅ តូចដោយតូចធំដោយធំ ផឹកទឹកដងអូរ …ណយៗ ! ។
    …ណ្ហើយចុះ ថាឡើងអោយហើយ គឺបានឡើងអោយហើយ ! SIC!
    ប៉ុន្តែដូចនៅខ្វះម៉ាម៉ាត់ពីរទៀត …
    គឺអត់លឺថា បើកអោយទាន់ពេលវេលាដែលត្រូវបានមុនដាច់ខែផងដែរទេ ។
    …អោយតែ​នៅមានធឺយឺតយ៉ាវរាប់ខែទំរាំបានប្រាក់ខែទៅដល់ដៃម្ចាស់ប្រាក់
    …អោយតែសុំស៊ីញេ នៅរ៉ែរ៉ច្រិមច្រុមស្ទាបគ្រប់ហោប៉ៅទំរាំរកប៊ិចឃើញ
    …អោយតែសុំសណ្ដែកបណ្ដុះនិងក្រូចឆ្មារ ស៊ីអស់គុយទាវហើយមិនទាន់បាន
    ក្រូចឆ្មារមកដល់ …។ល។ គឺពួកម៉ូយដុំនឹងហើយនឹងរត់ទៅរកហាងគុយទាវ
    ដែលនៅទល់មុខគ្នាអស់កាន់តែច្រើនទៀតមិនខាននៅឆ្នាំ២០១៨ ។
    នេះបើតាមខ្ញុំយល់ឃើញថា (…, I THINK . ) 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s