វិចិត្រសាល

គ្រឿងក្លែមនៅតាមដងផ្លូវជាតិ​លេខ៨


ខាងក្រោមនេះ ជារូបភាពគ្រឿងក្លែម​ដែល​ដាក់​តាំង​លក់​លើ​ចិញ្ចើម​​ផ្លូវជាតិ​លេខ៨ នៅ​ត្រង់​ព្រំប្រទល់​ស្រុក​​ពារាំង និង​ស្រុក​​ស្វាយអន្ទរ​ នៃខេត្ត​ព្រៃវែង…។

សត្វព្រៃ​ដែល​ខ្ញុំ​ឃើញ​មាន​ដាក់​តាំង​លក់ ​​ដូចជាពស់ស្នាអន្សោង ពស់ព្រៃ ពស់​សំឡាប់​កង្កែប… ដែលសុទ្ធ​តែ​មាន​ស្នាម​ចាក់​នឹង​ស្ន, សត្វស្លាបទឹក មាន​ដូចជា សត្វ​អាអូត សត្វ​កុក សត្វខ្វែក… រហូតដល់​សត្វ​ក្រសារ ក.វែង, ព្រម​ទាំង​សត្វ​ផ្សេង​ទៀត​ ដូចជា លលក កណ្តុរ កង្កែប… ត្រូវ​បាន​ចង​ព្យួរ​ដាក់​លក់នៅ​នឹង​ចិញ្ចើម​ផ្លូវ​តែ​ម្តង។

ខ្ញុំ​បាន​សាកសួរ​ទៅ​អ្នក​លក់​​ទាំង​អស់​នោះ​ថាៈ តើមាន​ពស់​វែកអត់?… អ្នកលក់​ប្រាប់​ថា «ពស់វែក​នៅ​ស្រុក​នេះ ដាច់​ពូជ​អស់​ហើយ..!!..»។ ខ្ញុំ​ក៏​សួរ​ទៀតៈ ទឹកលិច​អស់​អញ្ចឹង​អ្នក​ស្រុក​​ជិះទូក​ដើរ​ចាប់​តាម​​កំពោត​ចុង​ឈើ​​មែនទេ?… អ្នកលក់​ប្រាប់​ខ្ញុំ​ទៀតថា «ត្រូវ​ហើយ… មួយ​យប់​ចាប់​បាន​តែ​ប៉ុណ្ណឹង… សត្វឥឡូវ​ខ្សត់ណាស់ សំបូរ​តែអ្នក​រក..!!..»។

ក្នុង​ពេល​កំពុង​ថត​រូប​ភាព​ទាំងអស់​នេះ, ក្រៅពីមាន​អារម្មណ៍​ព្រឺសំបុរ លាយ​ឡំ​ដោយ​ការ​គិត​​អាណិត និង​សោកស្តាយ​ទៅ​ដល់​សត្វ​ព្រៃ​​ទាំង​អស់​នោះ​ ដែល​មិន​គួរ​ណា​​មនុស្ស​យើង​ ចាប់​យក​មក​​​សំឡាប់​ដើម្បី​ធ្វើ​ម្ហូប​ចំអែត​ក្រពះ​បែប​នេះ​សោះ, ខ្ញុំ​ថែម​ទាំង​មាន​អារម្មណ៍​​គិត​ទៀត​ថា ​មូល​ហេតុ​អ្វី​បាន​ជា​អ្នក​ស្រុក​​នៅ​ទីនេះ​ ខំប្រឹង​ដើរ​ប្រមាញ់​សត្វ​ទាំងអស់​នោះ យក​មក​លក់​អោយអ្នក​​លក់​គ្រឿង​ក្លែម​​ទាំង​នេះ, តើ​ដើម្បី​រក​ប្រាក់​សំរាប់​ទិញ​អង្ករ​ហូប ឬ​ក៏​ជាទំលាប់​របស់​អ្នក​ស្រុក​​នៅ​ទីនេះ?…​

ប្រសិន​បើ​អ្នក​​​ចាប់​សត្វ ចាប់​​​​យក​មក​លក់​អោយ​​អ្នក​លក់​គ្រឿង​ក្លែម​​ ​ដើម្បី​​គ្រាន់​តែ​រក​​ប្រាក់​ទៅ​ទិញ​អង្ករ​ដាំ​បាយ​ទេ ខ្ញុំ​គិត​ថា ពួកគេ​គួរ​តែ​​បញ្ឈប់​រក​របរ​​នេះ​ទៅ ហើយ​ទៅ​ចាប់​យក​មុខ​របរ​អី​ផ្សេង​ ដែល​ប្រសើរ​ជាង​នេះ​។ ព្រោះ​សត្វ​ទាំង​អស់​នេះ វាជា​ចំណែក​មួយ​នៃ​បរិស្ថាន​ធម្មជាតិ​ ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​វា​ក៏​​មិន​មក​​រំខាន និង​មិន​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​មនុស្ស​លោក​យើង​សោះ​ឡើយ។ រីឯ​អ្នក​ចូល​ចិត្ត​ទទួល​ទាន​សត្វ​ព្រៃ ក៏​គួរ​តែ​បន្ថយ ឬ​ក៏​ឈប់​តែ​ម្តង​ទៅ ព្រោះ​វា​មិន​មាន​រស់ជាតិ​អី​ឆ្ងាញ់​ណាស់​ណា​ជាង​សត្វ​ស្រុក​យើង​ទេ។ ដោយសារ​តែ​អស់​​លោកអ្នក​ចូល​ចិត្ត​សាច់​​សត្វ​ព្រៃ​ទាំង​អស់​នេះហើយ ទើប​បាន​ជា​ពួកវា​ឈាន​ទៅ​រក​ការ​វិនាស​ហិន​ហោច​អស់…៕

ស្រុកស្រែ​

___________________

អត្ថបទដែលទាក់ទង៖

Advertisements

5 responses to “គ្រឿងក្លែមនៅតាមដងផ្លូវជាតិ​លេខ៨

  1. ខ្ញុំវិញហូបសត្វព្រៃទៅវាឈឺទៅទៀតឯណោះពូ ព្រោះវាធ្វើឱយជាតិអាស៊ីតកើនឡើងនៅក្នុងឈាម ជាប់សសៃដូចគេចាក់សោកអីចឹង។

    • ខ្ញុំពីមុនមក ចេះតែញាំខ្លះៗហើយ… តែបួនដប់ឆ្នាំ​មក​នេះ ខ្ញុំ​ឈប់ញាំហើយ ដោយ​តាំង​ចិត្តថា សាច់​មាន់ឆ្ងាញ់​ជាង​សត្វលលក, សាច់គោ​ឆ្ងាញ់​ជាង​សត្វឈ្លូស…

      • ខ្ញុំជាកូនប្រសារ ពេលបានដឹងថាលោកឪក្មេកចូលចិត្តសត្វស្រុកបែបនេះ ប្រហែលជាបបួលទៅហូបអីឯណាមិនកើតរ៉េ បានតែផ្ទះៗៗៗ ។

        ជាការពិតលោកពូ សាច់សត្វណាក៏មិនលើសគ្នាប៉ុន្មាន សត្វស្រុកក៏ដូចសត្វព្រៃ សំខាន់លើស្នាដៃអ្នកធ្វើទេ។ ខ្ញុំធ្លាប់ត្រូវគេកុហករឿងសាច់ជ្រូកព្រៃម្តង តាមពិតបង ស្រីអ្នកធ្វើការជាមួយម្នាក់នោះ គាត់ពូកែធ្វើម្ហូបណាស់ ហើយគាត់ប្រាប់ថាឆាក្តៅសាច់ជ្រូកព្រៃ ខ្ញុំហូបទៅឆ្ងាញ់ មិនសូវផុយពេក ខ្ញុំក៏ថាជ្រូកព្រៃនឹងគេដែរទៅ។ បាយរួច គេប្រាប់ថាគេកុហកទេ តែម្ហូបគាត់ឆ្ងាញ់ពិតមែន ដោយគ្មានប្រើប៊ីចេងច្រើនផង។

        ជាពិសេសជំនឿលើការព្យាបាលក៏ជាផ្នែកមួយដែល ជាសម្ពាធសម្រាប់ជីវិតសត្វព្រៃដែរ។

  2. ដាច់​ពូជ​អស់​ហើយ ហ៊ឺ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s