វិចិត្រសាល

ទិដ្ឋភាព​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៨ ​ក្នុងស្រុក​ពារាំង ​នារដូវ​វស្សា


ខាងក្រោមនេះ ជាទិដ្ឋភាព​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៨ ក្នុង​ស្រុក​ពារាំង ខេត្តព្រៃវែង នារដូវវស្សា ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ​នៅ​ទីនេះ។

នៅអម​សងខាង​ផ្លូវ ជាទូទៅ​គឺ​ឃើញ​តែ​ទឹក​សស្ញាច។ ទីកន្លែង​ដែល​កាល​ពី​រដូវ​ប្រាំង ជាវាល​ស្រែ​ល្វឹងល្វើយ ដល់​ចូល​មក​រដូវ​វស្សា ក៏បាន​ប្រែ​ក្លាយ​ទៅ​ជា​វាល​ទឹក​ល្ហល្ហេវ​​ជំនួស​វិញ។

នៅ​ត្រង់​ចន្លោះទី​វាល​​ក្នុង​ឃុំ​កញ្ចុំ ដែល​គ្មាន​ផ្ទះ​អ្នក​ស្រុក​នៅក្បែរ​ជាប់​ផ្លូវ​ជាតិ ខ្ញុំ​ឃើញ​មាន​អ្នក​ជួស​ជុល​ផ្លូវ​មួយ​ក្រុម កំពុង​ដើរ​ត្រួត​ពិនិត្យ​ចិញ្ចើម​ផ្លូវ និង​ត្រៀម​បាវ​ខ្សាច់​ដាក់​តាម​មាត់​លូ​បង្ហូរដើម្បី​បង្កា​រការ​​បាក់​ស្រុត​ ក្នុង​ពេល​ដែល​កំឡាំង​ទឹក​កំពុង​តែ​ហូរ​យ៉ាង​គំហុក​​តាម​​លូ​ កាត់​ពីជើង​ទៅ​ត្បូង។

នៅ​តាម​ផ្លូវ​ ខ្ញុំ​ឃើញ​មាន​អ្នក​ស្រុក​ហូរហែ ចេញ​មក​នេសាទ​ត្រី​ដោយ​ប្រើ​មង និងបង់​​សំណាញ់​។ ក្នុង​នោះ​ ក៏​មាន​អ្នក​នេសាទ​ស្ទាវៗ​​មួយ​ក្រុម ហាក់​ដូច​ជា​មក​នេសាទ​គ្រាន់​ដើម្បី​ការ​កំសាន្ត​ប៉ុណ្ណោះ ដោយ​អ្នក​បង់​សំណាញ់​នៅ​ក្នុង​ទឹក​ បាន​ស្រែក​បញ្ជា​មក​គ្នីគ្នា​គេ​នៅ​លើ​គោក អោយ​ទៅ​ទិញ​ប៊ីយ៉ែរ​ដាក់​ក្នុង​ធុង ក្លាស្សេ​អោយ​ត្រជាក់​អោយ​ហើយ​ស្រេច ដើម្បី​ត្រៀម​ពេល​ឡើង​ពី​ទឹក​​ទៅវិញ…។​

នៅខាងលិច​ទីប្រជុំជន​ពារាំង​ផងដែរ ខ្ញុំ​ឃើញ​មានទូក និងកាណូត​ចំឡង សំរាប់​ដឹក​អ្នក​ដំណើរពីពារាំង ឆ្ពោះ​ទៅ​កាន់​ឃុំ​កំពង់ឫស្សី នៃ​ស្រុក​ពោធិរៀង ដែល​មាន​ចំងាយ​ប្រមាណ​ជា​ង ១០គ.ម​ពី​​ថ្នល់ជាតិ​ប៉ែក​ខាង​ត្បូង។ ទូក​ចំឡង​​យក​ឈ្នួល​ពី​អ្នក​ដំណើរ​ម្នាក់​​ថ្លៃ ៣,៥០០រៀល, បើមាន​ម៉ូតូ គិត​តាម​ណឹង​ទៀត​ទៅ។ តាម​មើល​ទៅ អ្នក​ភូមិ​កំពង់ឫស្សី​ឡើង​មក​ពារាំង គឺ​ភាគ​ច្រើន​ជា​អ្នក​ប្រកប​របរ​រកស៊ី​​លក់ដូរ។ ដោយ​ហេតុ​នេះ នៅ​លើ​ទូក​ចំឡង, ក្រៅ​ពី​អ្នក​ដំណើរ ខ្ញុំ​ឃើញ​តែ​ «អាការសាហាវ» ជា​ច្រើន​ម៉ាក ច្រើន​កេស​ ត្រៀម​ជញ្ជូន​ឆ្ពោះ​ទៅ​កាន់​កំពង់ឫស្សី សំរាប់​​បំរើ​អោយ​ការ​ផឹក​ស៊ី​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ខាង​មុខ​នេះ។

ការ​កត់​សំគាល់​របស់​ខ្ញុំ​ចុង​ក្រោយ គឺទីអារាម​ដែល​ខ្ញុំ​អាច​មើល​ពី​ថ្នល់​កៅស៊ូ​ទៅ ឃើញ​តែ​សន្ទូង និង​ទឹក​ព័ទ្ធ​ជុំវិញ ស្រណោះ​ណាស់…។ ទាំងនេះ គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ៨ ក្នុង​ស្រុក​ពារាំង នារដូវវស្សា ​ដែល​ខ្ញុំ​ចង់​អោយ​​អស់​លោក​អ្នក​បាន​ឃើញ​ដូច​ខ្ញុំ​ដែរ…៕​

ស្រុកស្រែ

Advertisements

4 responses to “ទិដ្ឋភាព​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៨ ​ក្នុងស្រុក​ពារាំង ​នារដូវ​វស្សា

  1. ខ្ញុំឃើញតែពស់ចង់ផាសក្រញ៉ាំហើយកុំថាដល់ហ៊ានហូបនោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s