វិចិត្រសាល

អារាមវត្តព្រៃលាក់ម្ចាស់


នៅខាងជើង​​វត្ត​ព្រះវិហារសួគ៌ ប្រមាណ ៥០០ម៉ែត្រ ជាប់​នឹង​ផ្លូវ​ជាតិ​លេខ៨ មាន​អារាម​ដ៏​ចំណាស់​មួយ ដែល​គ្រាន់​តែ​ឮឈ្មោះ ក៏​អាច​យល់​បាន​ថា មាន​ទាក់​ទង​នឹង​ប្រវត្តិ​ទឹក​ដី​ភូមិសាស្រ្ត​​ក្នុង​តំបន់​នោះ​ពី​អតីតកាល​ផង​ដែរ… នោះគឺ វត្តព្រៃ​លាក់ម្ចាស់ ស្ថិត​ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល​។

អារាម​ព្រៃ​លាក់ម្ចាស់ នៅ​មាន​ឈ្មោះ​ជា​ភាសា​បាលី​មួយ​ទៀត គឺ វត្តថេរវនារាម, តែ​សំរាប់​អ្នក​ស្រុក​ក្បែរៗ​នោះ ​និយមហៅ​តែ​វត្ត​ព្រៃលាក់ម្ចាស់ៗ តាំង​ពី​ដើម​រៀង​មក…។

ឈ្មោះ​វត្ត​នេះ​ បាន​​ទាក់​ទាញ​ខ្ញុំ​អោយ​ចង់​ចូល​ថត​ផ្តិត​យក​រូប​បច្ចុប្បន្ន​ភាព​ណាស់ តែ​ខ្ញុំ​មិន​មាន​ពេល​គ្រប់​គ្រាន់​ ដើម្បី​សួរ​នាំ​​ពី​ប្រវត្តិ​នៃ​ការ​កកើត​​​ទី​អារាម​នេះ​ទេ។ ពិនិត្យ​មើល​តាម​ភាព​ជាក់​ស្តែង គឺ​ព្រះវិហារ​មាន​សំបុរ​ចាស់​ណាស់​ទៅ​ហើយ។ ឯសសរ​ខាង​ក្នុង​ព្រះវិហារ ក៏​សង់​ឡើង​ពី​ឈើ​ ដូច​ព្រះវិហារ​ធំ ក្នុង​វត្ត​វិហារសួគ៌​ដែរ។ ចំណែក​ព្រះ​សង្ឃ​ក្នុង​អារាមនេះ នៅ​គង់​លើ​កុដិ​ឈើ​ធម្មតា​​នៅ​ឡើយ​ទេ។​

ឧបដ្ឋាន​សាលា សង់​ពី​ថ្មបេតុង​មាន​សភាព​ថ្មី​នៅ​ឡើយ។ ឯ​សំណង់​ថ្ម​ធំ​ជង្ក្រឹង​មួយ​ទៀត ស្ថិត​នៅ​ជាប់​របង​ក្បែរ​ថ្នល់​ជាតិ ឃើញ​កំពុង​សាងសង់​នៅ​ឡើយ, អាច​ជា​មហា​កុដិ ឬ​ជា​សាលា​បាលី​ពុទ្ធិកសិក្សា​ក៏​មិន​ដឹង…។​

ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​អារាម​ថេរវនារាម ហៅ​វត្ត​ព្រៃ​លាក់ម្ចាស់ ដែល​ខ្ញុំ​បាន​​ថត​ទុក​​ជា​ឯកសារ​ ក្នុង​ឳកាស​បុណ្យ​កាន់​បិណ្ឌ​ នា​ដើម​ខែតុលា ឆ្នាំ​២០១៣ នេះ…

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s