វិចិត្រសាល

នៅ​តាម​ផ្លូវ​ទៅ​កំពង់សោម ជើងនេះ..!!..


ក្នុង​ដំណើរ​ទៅ​កំពង់សោម មុន​បុណ្យភ្ជុំបិណ្ឌ​​​នេះ ខ្ញុំ​មាន​​រឿងពីរ ​​​​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​៖

រឿងទីមួយគឺៈ ពេល​ខ្ញុំ​ទៅ​ដល់​​ផ្សារ​ត្រពាំងក្រឡឹង ដើម្បី​ឈប់​​រក​មើល​ទិញ​ចេក​ថ្វាយ​យាយម៉ៅ, មាន​ជន​ជាតិ​កូរ៉េ ឬចិន បីបួន​នាក់ បាន​ឈប់​សួរ​ទៅ​អ្នក​លក់​ទឹកកក ក្បែរ​កន្លែង​​ខ្ញុំ​ទិញ​ចេក​ ដោយ​ចង្អុល​ទៅ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​​មួយ​ផ្ទាំង​ ស្តី​ពី​ការ​ការពារ​គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុង​ពេល​បើក​បរ។ ពួកគេ​ឆ្ងល់​ថា តើ​មាន​ន័យ​​យ៉ាង​ម៉េច, មនុស្ស​ស្រី​ស្អាតលើកដៃសំពះ​ ហើយមាន​រូប​ឡាន​បុក​គ្នា​នៅ​ពី​ខាង​ក្រោយ?…​ តើ​មនុស្ស​ស្រី​នោះ គាត់ញញឹម សំពះ​បន់​អោយ​មាន​ឡាន​បុកគ្នា​ឬ?…

ពេល​ឮពួក​បរទេស​សួរ​បែប​នេះ មុន​នឹង​ឆ្លើយ, ខ្ញុំ​ក៏​អស់​សំណើច​ដែរ… គឺ​ទាល់​តែ​ខ្ញុំ​ប្រែ​ន័យ​អក្សរ​ខ្មែរ​ទៅ ទើប​ពួក​គេយល់​បាន។

ដោយ​បែប​នេះ​,​ ​ខ្ញុំសូម​សំណូម​ពរ​​​ថា ស្លាក​ប៉ាណូ​ផ្សព្វ​ផ្សាយ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចណ៍​នៅ​តាម​ដង​​ផ្លូវ​ជាតិ​សំខាន់ៗ គួរ​តែ​សរសេរ​ជា​ភាសា​អង់គ្លេស ថែម​នៅ​ពី​ខាង​ក្រោម​អក្សរ​ខ្មែរ​ដែរ​ទៅ ដើម្បី​សំរាប់​អោយ​ជន​​បរទេស​​ដែល​ចូល​មក​ទស្សនា​ប្រទេស​យើង, ពួកគេ​​អាច​យល់ដឹង​​ពី​ច្បាប់​ទំលាប់​ចរាចរណ៍​នៅ​ស្រុក​យើង​​បាន​ខ្លះៗ​…។

រឿងទីពីរគឺៈ ផ្លូវ​ទៅ​កំពង់សោម នា​ពេល​មុន​ភ្ជុំធំ​មួយ​ថ្ងៃ ត្រូវ​បាន​អ្នក​ដំណើរ​ជិត​ឆ្ងាយ សំរុក​ទៅ​កាន់​ខេត្ត​មាត់​សមុទ្ររបស់​យើងនេះ ដល់​ថ្នាក់​ស្ទះ​តាំង​ពី​កន្លែង​បង់​លុយ​​​ទី១ ទៅ។ ពេល​ទៅ​ដល់​កន្លែង​យាយ​ម៉ៅ នៅ​ពេជ្រនិល ក៏​មាន​ឡាន​ឈប់​កក​កុញ​ និង​មាន​មនុស្ស​ត្រៀប​ត្រាឈរ​បន់​ស្រន់​នៅ​ទី​កន្លែង​គោរព​បូជា​នេះទៀត, បើ​ទោះ​​ជា​ព្រះភិរុណ​ បាន​បង្អុរ​សរសៃ​ទឹក​ឆ្មារៗ​ ចុះ​​មក​ឥត​ដាច់​​ក៏​ដោយ…។​

នៅ​កន្លែង​យាយ​ម៉ៅនេះ ខ្ញុំ​ទើប​​ចាប់​អារម្មណ៍​នឹង “រាជលិង្គ” ចំនួនបួន នៅ​ជាប់​​​ខាង​ត្បូង​តូបគាត់។ ដោយសារ​តែ​មាន​រាងរៅ និង​ខ្នាត​មិន​ដូច​គ្នា ខ្ញុំ​ក៏​ដាច់​ចិត្ត​​ថត រាជលិង្គ​​ទាំង​បួន​​នេះ ទុក​ជា​ឯកសារ​តែ​ម្តង​ទៅ។

រឿងចុងក្រោយ, ក្រៅ​សាច់​រឿង​ទេ គឺ… សំរាប់​ខ្ញុំ, ពេល​ធ្វើ​ដំណើរ​​ទៅកំពង់សោម​ម្តងៗ ខ្ញុំ​បន់​អោយ​តែ​​ឆាប់​ទៅ​​ដល់​ចំការ​ដូង​ប្រេង​, ព្រោះ​ទៅ​ដល់​ទី​នោះ​ភ្លាម ភ្នែក​ខ្ញុំ​ក៏​​ចាប់​ផ្តើម​ត្រជាក់​ភ្លាម​ដែរ… គឺដោយសារ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ដំណាំ​ដូង​ប្រេង​ ដែល​មាន​ពណ៌​ខៀវ​ស្រងាត់ ខួប​ប្រាំង ខួបវស្សា ស្ថិត​នៅ​​ជាប់​អម​សងខាង​ផ្លូវ​នេះ​ មុន​នឹង​ទៅ​ជិត​ដល់​វាលរេញ…៕

ស្រុកស្រែ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s