វិចិត្រសាល

ចាហួយដូង នៅជិត​ផ្លូវបំបែក​ស្រែអំបិល


ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៤, ពេល​​ទៅ​ដល់​ហួស​ម្តុំ​ផ្លូវ​បំបែក​ទៅស្រែអំបិលបន្តិច នឹង​មាន​ឃើញ​រោង​​​លក់​ផ្លែឈើ​​ហូរហែ​នៅ​ខាង​ឆ្វេង​ដៃ។ ក្នុង​ចំណោម​ផ្លែឈើ​តាម​រដូវ​កាល​ជា​ច្រើន​មុខ រួម​ទាំង​ដំណាប់​​ផ្លែ​ឈើ​ស្ងួតៗ​ផងដែរ, នៅ​មាន​បង្អែម​ “ចាហួយដូង” ដ៏​ពេញ​និយម​មួយ​មុខ​ទៀត…។

ចៃដន្យ ពេល​ខ្ញុំ​ឈប់​រក​មើល​ផ្លែឈើ​នៅ​ចំ​តូប​មួយ គឺ​ចំពេល​ឃើញ​គេ​ផលិត​ចាហួយ​ដូង​ ទៅតាម​ដំណើរ​​ហូរហែគឺៈ ចាហួយ​ដូង ត្រូវ​បាន​គេ​រំងាស់​ក្នុង​ឆ្នាំង​ធំមួយ…។ ឯ​ផ្លែ​ដូង​ខ្ចី​​ដែល​គេ​កោស​យក​​សាច់ទៅ​​ធ្វើ​ចាហួយ ត្រូវ​បាន​កាប់​យ៉ាង​ស្អាត និង​មាន​ទុក​​ទាំង​គំរប​ ក៏​ត្រូវ​បាន​គេ​ដាក់​តំរៀប​នៅ​លើ​គ្រែ ត្រៀម​ជា​ស្រេច​ផង​ដែរ។ នៅ​ពេល​ដែល​ចាហួយ​រំងាស់​ឆ្អិន​ហើយ ​គេក៏​ចាប់​ផ្តើម​​ដួស​ចាក់ទៅ​ក្នុងផ្លែ​ដូង​ទាំង​នោះ រួច​ទុក​អោយ​ត្រជាក់ មុន​នឹង​យក​ទៅ​ដាក់​ធុង​ក្លាស្សេ​ជា​ការ​ស្រេច។

ចាហួយដូង ដែល​ច្រក​ក្នុង​ផ្លែ​ដូង​បែប​នេះ ១ផ្លែ​ថ្លៃ ៥,០០០រៀល។ នៅ​មាន​ចាហួយ​ដូង ដែល​ច្រក​ដាក់​កូន​កែវ, ១កែវ​ថ្លៃ ១,៥០០រៀល​ផង​ដែរ។ បើ​តាម​អ្នក​លក់​បាន​អោយ​ដឹង​ថា ចាហួយ​ដូង​ច្រក​ដាក់​កូនកែវ​បែប​នេះ អ្នក​ស្រុក​នៅ​ម្តុំ​​ស្រែអំបិលបច្ចុប្បន្ន ចូល​ចិត្ត​កុម្មង់​អោយ​​ធ្វើ​ជា​បង្អែម​សំរាប់​ដាក់​តុ​ ក្នុង​ពីធី​លៀង​អាហារ​មង្គល​ការ​​ម្តងៗ​ផងដែរ…៕

ស្រុកស្រែ

Advertisements

6 responses to “ចាហួយដូង នៅជិត​ផ្លូវបំបែក​ស្រែអំបិល

  1. មើលទៅទំនងឆ្ងាញ់ណាស់!

  2. ហះហា មានរង្វាន់ក្នុងសំបកដូងទៀត!

  3. តើអាចរកជាវបានតាមណាដែរនៅភ្នំពេញ
    អាចបញ្ជាក់លេខទូរស័ព្ទនៅលើដូងអោយច្បាស់បានទេមើលមិនច្បាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s