វិចិត្រសាល

The Beach Island Resort


នៅ​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​​កោះ​រុង​សន្លឹម​ដ៏​សក្បុស​ មាន​ Resort បួន​ប្រាំ​ដែល​សង់​ដង្ហែ​គ្នា​ ដូចជា Beach Island Resort, Sun Island Resort, Saracen Bay Resort, Freedom Island Bungalow ជាដើម… ហើយ​ខ្ញុំ​បាន​ស្នាក់​នៅ​ Beach Island Resort ។

មាន​ទី​តាំង​ស្ថិត​នៅ​ជាប់នឹង​ឆ្នេរ​ខ្សាច់ និង​ផ្អែក​ខ្នង​ជាប់​ជំរាល​ភ្នំ ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​ធម្មជាតិ​​តំបន់​ត្រូពិក, ទាំង​អាគារ​ស្នាក់នៅ និង​អាហារដ្ឋាន​របស់​ ​The Beach​ Island Resort ត្រូវ​បាន​សង់​ឡើង​​ដោយ​ឈើ​ និង​ដំបូល​ប្រក់​​ស្បូវ​​តាម​បែប​សាមញ្ញ។ បន្ទប់​​សំរាប់​ស្នាក់​នៅ​ត្រូវ​បាន​បែង​ចែក​ជា​បី​ប្រភេទ​គឺ Dormitory Room, Bungalow, and Deluxe Bungalow ។ ចំណែក​អាហារ​ដ្ឋាន ​ត្រូវ​បាន​សង់​ជា​រាង​រង្វង់​មូល និង​មាន​តុ​ទាបៗ តំរៀប​​ពីរជួរ ជារាង​រង្វង់​ដែរ។ នៅ​មាន​ Mini Bar មួ​យ​ទៀត​ ដែល​ស្ថិត​នៅ​ខាងកើត​តារាង​បាល់​ទះ។

​ នៅ​រោង​អាហារដ្ឋាន ​នា​ពេល​ព្រលឹម មាន​បំរើ​អាហារ​ Buffet ពេល​ព្រឹក ក្នុង​​តំលៃ​​ម្នាក់ 5$ ។ ភ្ញៀវ​ក៏​អាច​កុម្មង់​ទិញ​ភេសជ្ជៈ​ទទួល​ទាន​បាន​ដែរ តែ​ថ្លៃ​បន្តិច​​ ដូច​ជា​ទឹកសុទ្ធ ១ដប 1$, ស្រាបៀរ ១កែវ 1$, ហើយ​ស្រាបៀរ ១ថូ​​ ថ្លៃជិត 10$…។

ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​ស្នាក់​នៅ គឺ​មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត មិន​អាច​ចេញ​ដើរ​​រហេត​រហូត​បាន។ លុះ​ព្រឹក​ស្អែក​ឡើង ទើប​មេឃ​រាង​ស្រឡះ​បន្តិច អាច​ដើរ​តាម​មាត់​ឆ្នេរ​បាន។ នៅព្រឹក​នោះ ខ្ញុំ​ឃើញ​កម្មករ​សំណង់​​បួន​ប្រាំ​នាក់ នាំ​គ្នា​អូស​អួន​នៅ​ក្បែរ​មាត់​​សមុទ្រ តែ​មួយ​ភ្លែត, បាន​ត្រីកិ ប៉ុន​បី​ធ្នាប់​ដៃ​​ ប្រហែល​ជា​ ៥គីឡូ​ភ្លាម…។

នៅ​ម៉ោងជិត ១រសៀល, កាណូត​ The Party Boat បាន​ចូល​មក​ចត​ផែ​កោះ​រុង​សន្លឹម ដែល​ទើប​នឹង​សង់​ហើយ​ថ្មីៗ ព្រម​ទាំង​នាំ​ភ្ញៀវ​មក​កំសាន្ត​ និង​ស្នាក់​នៅ​​ប្រហែល ៤០​នាក់… ហើយ​នៅ​ម៉ោង​ ៣.៣០នាទី ខ្ញុំ​​ និង​ភ្ញៀវ​អ្នក​ដំណើរ​មួយ​ចំនួន​ធំ​ទៀត ក៏បាន​​ឡើង​កាណូត​ត្រឡប់​មក​កំពង់សោម​វិញ។

នៅ​លើ​កាណូតត្រឡប់​មក​វិញ​នេះ ក៏​មានកម្មវិធី​​​ចាក់​ធុង​បាស់​​រាំរែក​កំសាន្ត​ជាប់​​រហូត,​​​​​ ​តែ​ការ​សប្បាយ​បែប​នេះ ខ្ញុំបែរ​ជា​​មើល​ទៅ​ឃើញ​ “​​​តាត្លាក់​តាត្លែ” ​ទៅ​វិញ..!!..??.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s