វិចិត្រសាល

ឈ្មោះ​វិទ្យាល័យ “ព្រះរាជបូជនីយកិច្ច” ​បាន​​រំលឹក​ទៅ​ដល់​​ស្នា​ព្រះហស្ត​ព្រះ​បរម​រតនកោដ្ឋ


ចេញពីខេត្តមាត់​សមុទ្រ​នៃ​ភាគខាងត្បូងប្រទេស, ថ្ងៃ​នេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក​​​​​ អញ្ជើញ​មក​​​ទស្សនា​​រូបភាព​មួយ​ចំនួន​ ក្នុង​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​វិញ​ម្តង… នោះ​គឺ​ខេត្ត​ស្ទឹងត្រែង…។​

ស្រប​ពេល​ដែល​​រាជ​ធានី​ភ្នំពេញថ្ងៃ​នេះ ​បាន​​ប្រារព្ធ​ព្រះរាជពិធី​​សម្ពោ​ធ​​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ​នរោត្តម សីហនុ, នៅឯ​​ក្រុង​ស្ទឹងត្រែង ឯណេះ​ ខ្ញុំ​ក៏​ចង់​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​ក្នុង​វិទ្យាល័យ​មួយ ដែល​ឈ្មោះ​វិទ្យាល័យ​នេះ បាននាំ​អោយ​​​រំលឹក​ទៅ​ដល់​ស្នា​ព្រះហស្ត​​​នៃ​អង្គ​សម្តេច​ឪ ព្រះ​បរមរតនកោដ្ឋ ក្នុង​ព្រះ​រាជ​បូជនីយកិច្ច​ទាម​ទារ​ឯករាជ្យ​ពី​បារាំង​​, នោះគឺ «វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច» ដែល​ស្ថិត​នៅ​ខាង​លិច​សាលាខេត្ត​ស្ទឹងត្រែង​​បច្ចុប្បន្ន…។

វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច ក្រុង​ស្ទឹង​ត្រែង​​សព្វថ្ងៃ​នេះ​ មាន​អាគារ​សិក្សា​ចាស់​ថ្មី​ស្ថិត​នៅ​​លាយ​ឡំ​គ្នា…។ អាគារ​ចំណាស់​​មួយ​ ដែល​ស្ថិត​នៅ​ចំ​ក្លោង​ទ្វារ​ចូល​ គឺ​ជា​អតី​ត​បណ្ណាល័យ។ តាម​ស្លាក​​ព័ត៌មាន​​នៅ​លើ​ជញ្ជាំង​​អាគារ បាន​អោយ​ដឹង​ថា បណ្ណាល័យ​នេះ ជា​ព្រះរាជ​អំណោយ​នៃ​អង្គ​សម្តេច​ឪ សម្តេចម៉ែ កសាង​​ក្នុង​ឆ្នាំ១៩៥៨ និង​បាន​ជួស​ជុល​ឡើង​វិញ​នា​ខែ​តុលា ឆ្នាំ២០០៤ ។​ ដំណាល​គ្នា​នឹង​ការ​កសាង​អាគារ​បណ្ណាល័យ​នេះ គឺ​នៅ​មាន​អាគារ​សិក្សា​មួយ​ខ្នង មានបី​បន្ទប់ ដែល​ស្ថិត​នៅ​ចំខាង​លិច​អាគារ​ធំ​បច្ចុប្បន្ន។ អាគារ​ធំ​នោះ​ មាន​​ឈ្មោះ​គួរ​អោយ​ចាប់​អារម្មណ៍គឺ ​សាលា​ធនធាន (Resource School)​ ដែល​កសាងក្នុង​ឆ្នាំ២០០៨ ​ក្រោម​កំចី​​​ឥណទាន​​ពី ADB ក្នុង​គំរោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ជំហាន​ទី២ ESDP-II (Second Education Sector Development Project) ​។

នៅមាន​អាគារ​សិក្សា​ចាស់​មួយ​ខ្នង​បីបន្ទប់​ មួយ​អាគារ​​ទៀត ស្ថិត​នៅ​ភាគ​ខាងជើង​ទីធ្លា ឃើញ​​ដាក់​កាល​បរិច្ឆេទ​​សាងសង់​ឆ្នាំ​១៩៦៤ និង​ជួស​ជុល​ឡើង​វិញ​នៅ​ឆ្នាំ​២០០៤ ដែរ។ នៅ​ចំខាង​លិច​អាគារ​នេះ មាន​អាគារសិក្សា​មួយ​ខ្នង ប្រាំបន្ទប់ កសាង​ក្នុង​ឆ្នាំ​២០០៤ ដែល​មើល​ទៅ​ឃើញ​ជរា​ណាស់​ទៅ​ហើយ…។

ពិនិត្យ​តាម​កាល​បរិច្ឆេទ​នៃ​ការ​កសាង ​ខ្ញុំ​អាច​សន្និដ្ឋាន​​បាន​ថា នៅ​មុន​ឆ្នាំ​១៩៥៨ សិស្ស​​នៅ​ក្រុង​ស្ទឹង​ត្រែង ដែល​ចង់​បន្ត​ការ​សិក្សា​​ថ្នាក់​អនុ​វិទ្យាល័យ គឺត្រូវ​តែ​ចុះ​ទៅ​​​រៀន​នៅ​លីសេ​​ ឯក្រុងក្រចេះ។

ទាក់ទង​នឹង​ប្រវត្តិ​នៃ​ឈ្មោះ​ទីកន្លែង​នេះ ខ្ញុំ​មាន​ការ​លំបាក​នឹង​ស្រាវជ្រាវ​រក​ប្រភព​​អោយ​​បាន​ច្បាស់​លាស់​​ណាស់ ព្រោះ​បច្ចុប្បន្ន​សំបូរ​តែ​អ្នក​ចំណូល​ថ្មី។ ក្នុង​ពេល​កំពុង​ដើរ​ថត​នេះ ខ្ញុំ​ចេះ​តែ​គិត​ថា ប្រសិន​បើ​ខ្ញុំ​រក​ឃើញ​យាយៗ ដែល​ជា​អតីត «កងជីវពល​នារី​ក្លាហាន» ​តែ​មួយ​រូប​នៅ​ទី​នេះ គឺ​ខ្ញុំ​ប្រាកដ​ជា​បាន​ដឹង​នូវ​រឿង​រ៉ាវ​ជា​ច្រើន​កាល​ពី​ ៦០ឆ្នាំ​មុន​ជា​មិន​ខាន… ព្រោះ​ខ្ញុំ​​​យល់​ថា ទីកន្លែង​នេះ វា​មាន​តំលៃ​ជា​ប្រវត្តិសាស្ត្រ ដូច​នៅ​កន្លែង​ ២ធ្នូ​ ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ នា​ឆ្នាំ​១៩៧៨ ដែរ…។​

នៅមាន​​អតីត​រាជ​ដំណាក់​មួយ​ក្បែរ​មាត់​ទន្លេ ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ដែលខ្ញុំ​​មើល​ទៅ ​ស្រងេះ​ស្រងោច​ណាស់…។

អ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ គឺ​នៅ​ពេល​បាន​ឈរ​ក្នុង​បរិវេណ​វិទ្យាល័យ​​​ព្រះ​រាជ​បូជនីយកិច្ច នាំ​អោយ​ខ្ញុំ​​​នឹក​ទៅ​ដល់​ភាព​យន្ត​ឯកសារ​ព្រះ​រាជ​បូជនីយកិច្ច​ ដែល​ក្នុង​ភាពយន្ត​ ឃើញ​ព្រះ​របម​រតនកោដ្ឋ​ ទ្រង់យាង​លុយទឹក​ក្នុង​ឯកសណ្ឋាន​កងទ័ព ប្រកប​ដោយ​ព្រះភ័ក្រ្ត​ញញឹម..!!.. ​​

ស្រុកស្រែ

Advertisements

3 responses to “ឈ្មោះ​វិទ្យាល័យ “ព្រះរាជបូជនីយកិច្ច” ​បាន​​រំលឹក​ទៅ​ដល់​​ស្នា​ព្រះហស្ត​ព្រះ​បរម​រតនកោដ្ឋ

  1. «បើបងចង់ជួបកងជីវពលនារីក្លាហាន»បងអាចទៅភូមិអូរស្វាយទៅប្រហែលជាបានជួបព្រោះមានស្នាប្រវត្តិសាស្រ្តដែរ។សុទ្ធតែយាយចាស់ៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s