វិចិត្រសាល

ត្រីធំៗ ឃើញ​មាន​សំបូរ​នៅ​ផ្សារ​ស្ទឹងត្រែង​ ​នៅឡើយ…


ក្រៅពីការ​ដើរ​ឡេឡឺ​នៅ​ជុំ​វិញ​ក្រុង​ស្ទឹង​ត្រែង​ដ៏​តូច​ច្រម៉ក់​មួយ​នេះ ខ្ញុំ​នៅ​ឆ្លៀត​ចូល​មើល​ផ្សារ​​លក់​ត្រី​នា​ពេល​រសៀល​ផង​ដែរ។

​នៅ​ផ្សារ​ផ្ទាល់ដី​លើ​ចិញ្ចើម​ផ្លូវ មាន​ត្រីធំៗ​​ច្រើន​ប្រភេទ​ដាក់​លក់…។ ក្នុង​ខែ​នេះ មិន​មែន​​ជា​រដូវ​ត្រី​ប៉ាស៊ីអ៊ី និង​ត្រី​ប៉ាវ៉ា​ទេ។ គ្នីគ្នា​ខ្ញុំ​បាន​ប្រាប់​ថា ត្រីនៅ​ស្ទឹងត្រែង​នេះ បាន​តែ​ធំ​ទេ, តែ​មិន​ដឹង​យ៉ាង​ម៉េច​ វា​មិន​មាន​រស់​ជាតិ​ឆ្ងាញ់​ដូច​ត្រី​នៅ​ខាង​ក្រចេះ ឬ​នៅ​ភាគ​ខាងក្រោមៗ​ទន្លេ​ទេ។

ទាក់​ទង​នឹង​រឿង​នេះ ខ្ញុំ​បាន​សួរ​ទៅ​ពូម្នាក់​ដែល​កំពុង​តថ្លៃ​ត្រី​​ឆ្លាំង, គាត់​ប្រាប់​ខ្ញុំ​ថាៈ «គឺពិត​ជា​អញ្ចឹង​មែន​ហើយ… ត្រី​នៅ​ស្ទឹងត្រែង យក​ទៅ​ស្លរ​ មិន​ឆ្ងាញ់​ដូច​ត្រី​នៅ​ក្រចេះ​ទេ, តែ​បើ​យក​ទៅ​ធ្វើភ្លា ឬ​ធ្វើជា​​​ប្រហិតវិញ គឺ​វា​មាន​រស់​ជាតិ​ឆ្ងាញ់​ខ្លាំង​ណាស់ ព្រោះ​ត្រី​នៅ​​ស្ទឹងត្រែង ​វា​មិន​សំបូរ​ខ្លាញ់ និង​សាច់​វា​ជ្រាយៗ…» ។

កាល​ពី​ព្រឹក​ព្រលឹម ខ្ញុំ​ឆ្លៀត​ចូល​ទៅ​អើត​មើល​ផ្សារ​ត្រី​នៅ​ភាគ​ខាង​ត្បូង​ដែរ ឃើញ​មាន​តែ​ត្រី​តូចៗ​ដាក់​លក់, មិន​មាន​ត្រីធំៗ​ ដូច​ពេល​រសៀល​នេះ​ទេ។ អ្វី​ដែល​ខ្ញុំស្លុត​ចិត្ត​ គឺ​​ក្នុង​ពេល​ព្រឹក​​ ​មាន​ដាក់​លក់​សាច់​សត្វ​ឈ្លូស ទាំងភ្លៅៗ មាន​ជាប់​ទាំង​រោម​ទៀត, និង​សាច់​ជ្រូកព្រៃ ក៏​អត់​ចេះ​ខ្វះ​ដែរ…។ ហេតុនេះ ប្រសិន​បើ​​មាន​អស់​លោក​ម្ចាស់​ថ្លើម​ថ្លៃ​ណា​ ដែល​​ញាណ​ចង់​តែ​សាច់​សត្វព្រៃ​ កែ​មិន​ឡើង… សូម​អញ្ជើញ​ទៅ​ក្រុង​ស្ទឹងត្រែង​ចុះ មិន​ខុស​បំណង​ឡើយ..!!..??..

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s