វិចិត្រសាល

អតីត​វាលកប៉ាល់​ហោះ “កងកេង”


ព័ត៌មាន​​ស្តី​ពីការ​ធ្លាក់​យន្តហោះ​​ដឹក​អ្នក​ដំណើរ​​នៅ​ប្រទេស​ឡាវ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៦ តុលា កន្លង​ទៅ​ ដែល​ពីឡុត​បញ្ជា​ការ​ហោះហើរ​យន្ត​ហោះ​នេះ គឺ​ជា​ជនជាតិ​កម្ពុជា​យើង​ទៅ​ទៀត, បាន​ក្លាយ​ជា​ដំណឹង​ដ៏​ទាក់​ទាញ​មួយ​​ មក​ទល់​នឹង​ថ្ងៃ​នេះ។​ ជា​មួយ​គ្នា​នេះ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​រូបភាព​មួយ​ចំនួន នៃ​អតីត​​វាល​យន្ត​ហោះ​​ “កងកេង” ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​យ៉ាង​ពីរោះ​ថា ​អាកាសយានដ្ឋាន​អន្តរជាតិ ​​ខេត្ត​ព្រះសីហនុ ហើយ​​ខ្ញុំ​បាន​ថត​​លេងៗ ក្នុងឳកាស​ខ្ញុំ​ទៅ​លេង​កំពង់សោម កាល​ពី​ដើម​ខែ​តុលា ប៉ុន្មាន​សប្តាហ៍​មុន​នេះ…។

ក្នុង​ពេល​​​កំពុង​ថត​នៅ​មុខ​ច្រក​ចូល​ព្រលាន​ ខ្ញុំ​បានស្រែក​សួរ​ទៅ​បងៗ​អ្នក​យាម ពី​សកម្មភាព​យន្ត​ហោះ​ចុះ​ចត​ប្រចាំ​ថ្ងៃ ប្រចាំ​សប្តាហ៍, គាត់​ប្រាប់​ខ្ញុំ​ថាៈ «ឥឡូវ​នេះ មាន​យន្តហោះ​ធុនតូចៗ ចុះ​ចត​រាល់​ថ្ងៃ ពេល​ល្ងាចៗ… ខុស​កាល​ពី​មុន មួយអាទិត្យ ឬ​ដប់​ថ្ងៃ​ទើប​មាន​យន្ត​ហោះ​ចុះមួយ​..!!.. »។

ដល់​ឮ​អញ្ចឹង ខ្ញុំ​នៅ​ចាំ​សំដី​មិត្ត​ខ្ញុំ​ម្នាក់​ ជា​មន្រ្តី​ប៉ូលីស​អូតូ​រ៉ូវ៉ែរ កាល​ពី​​បីបួន​ឆ្នាំ​មុន…។ កាល​ណោះ​មិត្ត​ខ្ញុំ​ម្នាក់​នេះ​ បាន​ផ្លាស់​ពី​ច្រក​ទ្វារ​ចាំយាម មក​ប្រចាំ​ការ​នៅ​​ច្រក​ទ្វារ​ព្រលាន​យន្ត​ហោះ​កងកេង​​នេះ, វា​បាន​រអ៊ូ​ប្រាប់​ខ្ញុំ ពីការ «​អត់អី​ស៊ី» ​នៅ​ទីនេះ…។ កាលណោះ​​ខ្ញុំបាន​​សួរ​ថាៈ តើម៉ាខែ មាន​កប៉ាល់ហោះ​ចុះ​​​ប៉ុន្មាន​​?… មិត្ត​ខ្ញុំ​រអ៊ូ​​ប្រាប់​ខ្ញុំ​ទាំងក្ងួរ​ថាៈ អត់​កប៉ាល់​ហោះ​ចុះទេ!… គឺមាន​តែ​ «កុក» ​ចុះ​ទាំង​ហ្វូងៗ..!!..??.. 😀  ​

ខាងក្រោម​នេះ ជា​ទិដ្ឋភាព​អតីត​​វាល​យន្តហោះ​ «កងកេង», ​បច្ចុប្បន្ន​ដូរ​ទៅ​ជា «អាកាស​យានដ្ឋាន​អន្តរជាតិ​ ខេត្តព្រះសីហនុ» ដែល​ខ្ញុំ​​បាន​ថតពី​ខាងក្រៅៗ សំរាប់​​ទុក​ជា​ឯកសារនៅ​ទីនេះ…

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s