វិចិត្រសាល

ទស្សនីយភាពតាម​មាត់​ច្រាំង​ជ្រោយចង្វា ​មើលពីផ្សារ​ចាស់ទៅ…


ខាងក្រោមនេះ ជាទស្សនីយភាពមាត់​ច្រាំងទន្លេ​ជ្រោយចង្វា មើលពីមាត់ទន្លេ​​ផ្សារ​ចាស់ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ កាល​ពី​ថ្ងៃ​ទី ២១ ខែតុលា ម្សិលមិញនេះ…។

បន្ទាប់​ពី​សាលា​រាជធានី បាន​ស្ថាបនា​ច្រាំង​ទន្លេ​ ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា រហូត​ដល់​ក្បាល​ជ្រោយ​នៃ​សណ្ឋាគារ​សុខា​ ទល់​មុខ​ព្រះ​បរមរាជ​វាំង បាន​ហើយ​រួច​រាល់មក, ទស្សនីយភាព​នៅ​តាម​មាត់​ច្រាំង​ទន្លេនេះ បាន​ប្រែ​ប្រួល​ ស្អាត​ប្លែក​​គួរ​អោយ​កត់​សំគាល់។

ដោយសារ​តែ​សំណង់​ នៅ​មិន​ទាន់​​មើល​ទៅ​មាន​ភាព​រញ៉េរញ៉ៃ​​នៅឡើយ ខ្ញុំ​​ថា​យក​ល្អ ខាង​​ស្ថាប័ន​ពាក់​ព័ន្ធ ដូច​ជា​មន្រ្តី​ជំនាញ​ក្រសួង​នគរ​ដែនដី និង​​សាលារាជ​ធានី​ជា​ដើម គួរ​តែ​ចេញ​គោល​ការណ៍​​ណែនាំ​​ណា​មួយ ដោយ​តំរូវ​អោយ​ម្ចាស់​សំណង់​ទាំង​ឡាយ​នា​ពេល​អនាគត ត្រូវ​តែ​គោរព​ទៅ​តាម​​រចនាបទ​ស្ថាបត្យកម្ម​​​គំរូ​អោយ​ច្បាស់​លាស់ ​ដើម្បី​បង្កើត​អោយ​​​មាន​ទស្សនីយ​ភាព​ដ៏​​ប្រណិត នៅ​ពេល​ដែល​គ្រប់​គ្នា បាន​ឈរ​សំឡឹង​​មើល​​ច្រាំង​ទន្លេ​ជ្រោយ​ចង្វា ពី​មុខ​ព្រះ​បរមរាជ​​វាំង​​ទៅ…​​។

នេះ​គឺ​ជា​ចំណែក​មួយ​នៃ​បរិស្ថាន​ទីក្រុង​ភ្នំពេញ ដែល​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ អោយ​មក​ចង់​ឃើញ​ទីក្រុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ផង​ដែរ…៕

ស្រុកស្រែ

Advertisements

2 responses to “ទស្សនីយភាពតាម​មាត់​ច្រាំង​ជ្រោយចង្វា ​មើលពីផ្សារ​ចាស់ទៅ…

  1. ស្រុកខ្មែរខែក្តៅ ក្តៅណាស់ ។ អាគារខ្ពស់ៗ គួរសង់គិតគូរអោយបានមុន
    ពេលធ្វើរួចពីរឿងបាំងគ្នាស្ទះខ្យល់ កុំដូចបាងកក កុំដល់គេសង់រួចរាល់
    ហើយតាំងទាស់តាមក្រោយ តាំងរករឿងអោយវ៉ៃចោលវិញ…លឺគេថា 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s