វិចិត្រសាល

ទីលានប្រជាធិបតេយ្យ គួរតែ​ធ្វើ​អោយ​ធំ​ជាង​នេះ​ ​និង​ឆ្ងាយជាង​នេះ​បន្តិច…


ទីលានប្រជាធិបតេយ្យ

រូប​ខាងលើ​នេះ ជាទីលាន​ប្រជាធិបតេយ្យ​, បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ចំ​ខាង​កើត​សត្យមុនីចេតីយ៍ ដែល​ខ្ញុំ​បាន​ថតទុក​ជា​ឯកសារ​ កាល​ពី​ថ្ងៃទី ២១ ខែតុលា ម្សិល​មិញ​នេះ​ដែរ…។

តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ព្រោង​ព្រាត​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បាន​អោយ​ដឹង​ថា CNRP នឹង​ដឹក​នាំ​ធ្វើ​​បាតុកម្មអហឹង្សា​នៅ​ទីនេះ រយៈ​ពេល ៣ថ្ងៃ, គឺចាប់​ពី​ថ្ងៃ​​ទី ២៣ ដល់ ២៥ ស្អែក​​នេះ​ទៅ ដោយ​មាន​សង់​រោង​​ជុំវិញ​ទីលាន​​​សំរាប់​ជ្រក​​ស្នាក់​នៅ​ ដេក​ពួន ស៊ី​ចុក​តែម្តង,​ បើ​ទោះ​ជា​ខាង​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី មិន​អនុញ្ញាត​អោយ​មាន​បាតុករ​ស្នាក់​នៅ​ពេល​យប់​ក៏​ដោយ…។

ក្រោយ​ពេល​ជិះ​ក្រឡឹង​មួយ​ជុំ​កាល​ពី​ម្សិល​មិញ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថាៈ នៅ​លើ​ផ្ទៃ​ក្រឡា​ប៉ុណ្ណេះ អ្នក​ដឹកនាំ​បាតុកម្ម មិន​អាច​ចេះ​តែ​ប្រមូល​ផ្តុំ​មនុស្ស​មក​ចូល​រួម បោះ​តង់​ស្នាក់​នៅ ទៅ​តាម​ចិត្ត​ចង់​បាន​ទេ… គឺ​គួរ​តែ​គិត​គូរពី​ចំណុះ​ដែល​អាច​ផ្ទុក​បាន​ផង​ដែរ។ នេះ​នៅ​មិន​ទាន់​និយាយ​ដល់ ​ពី​ការ​កកស្ទះ​ចរាចរណ៍នៅ​ជុំ​វិញ​បរិវេណ​​នេះ, ការរក្សា​អនាម័យ, បរិស្ថាន និង​សណ្តាប់​ធ្នាប់ សំរាប់​អ្នក​មក​ចូល​​រួម និង​អ្នក​រស់​នៅ​ជុំវិញ​ទី​លាន​​ប្រជាធិបតេយ្យ​នេះ​ផង​ដែរ។

ដោយ​ហេតុ​នេះ ខ្ញុំ​ថា​យក​ល្អ, ខាង​សាលា​រាជធានី គួរ​តែ​រក​ទី​តាំង​​អោយ​ធំទូលាយ​ជាង​នេះ និងអោយ​ស្ថិត​នៅ​​ឆ្ងាយ​ពី​តំបន់​ពាណិជ្ជកម្ម​​នេះ​បន្តិច ដូច​ជា​នៅ​ម្តុំ​វាល​​​ខាង​លិច​កៀនឃ្លាំង ឯត្រើយ​ម្ខាង​​ជាដើម។ ព្រោះ​អនាគត​មិន​យូរទេ, អាគារ​នាគ Vattanak Capital ​នឹង​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់ ដែលជុំវិញ​បរិវេណ​នេះ វា​នឹង​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ ធនាគារ និង​ទេសចរណ៍​​ដ៏​ទាក់​ទាញ​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​យើង។​​

ពេល​គិត​ដល់​ចំណុច​នេះ ប្រសិន​បើ​ខ្ញុំ​ស្គាល់អតីត​ចៅហ្វាយ​ក្រុង, ​លោក កែប ជុតិម៉ា ​វិញ ខ្ញុំ​នឹង​ស្កាត់ជួប និង​​សួរ​គាត់ថាៈ តើជា​គំនិត​របស់​នរណា ដែល​បាន​ផ្តល់​យោបល់​ជូន​​គាត់​ អោយ​សំរេចយក​​ទីតាំងក្បែរតំបន់​​​ពាណិជ្ជកម្ម​​​ដ៏​អ៊ូអរនេះ ​ទៅ​ធ្វើ​ជា​ទីលាន​ប្រជាធិបតេយ្យ​ទៅ​វិញ?… ចង់​ដឹង​មើល ថាតើ​គាត់​ឆ្លើយ​ថា​ម៉េច..??..!!..

ស្រុកស្រែ

Advertisements

6 responses to “ទីលានប្រជាធិបតេយ្យ គួរតែ​ធ្វើ​អោយ​ធំ​ជាង​នេះ​ ​និង​ឆ្ងាយជាង​នេះ​បន្តិច…

  1. ហើយក៏គួរដូរដាក់ឈ្មោះថ្មីថា លាន​បួងសួង​បូងសង្រូង​ ភាវនា​ស្មឹង​សមាធិ៍​សុំ​ប្រជាធិបតេយ្យផង​ដែរ​ទៅ 😀

    • ម៉្យាងដែរតើ​បង… ប្រជាធិបតេយ្យ ទាល់​តែ​អង្គុយ​​សមាធិ​​ស្មិងស្មាធិ៍សុំ ទើប​បានៗ​មែន​ណឹង… 😀

      • ចាំមើលស្អែក ! ២៣ តុលា ២០១៣ បានការអីខ្លះ 😀

        • បើ​អ្នក​តំណាង​រាស្ត្រជាប់​ឆ្នោត​ទាំង ៥៥រូប រួម​ទាំង​មេ និង​អនុមេ នាំ​គ្នា​ទៅស្នាក់​​នៅក្នុង​តង់​​អោយ​មូស​ខាំ​ជា​មួយ​បាតុករ​ដែរ​ទៅ វា​​មាន​ទៅ​ឆ្អី… ខ្លាចតែ​ក្រុម​បាតុករ​នាំ​គ្នា​​​ដេក​ហាល​មូស, ឯក្រុម​អ្នក​ធោមៗ នាំ​គ្នាពលីកម្ម​​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់,​ ធើម៉េច​ហូវ?… 😀

          • លឺថា ពួកគាត់អ៊ឺអើជាមួយគ្នាហើយថា ជាបាតុកម្មអហឹង្សា!!! នរណា​ធ្វើ​អំពើ​ហឹង្សា នោះ​មិន​មែន​ជា​បាតុករ​ផស់​គាត់ ​ដែល​ត្រូវ​ទទួល​​ខុស​ត្រូវ​ជា​មួយ​ទេ​.. ពិត​ជា​ពូកែ​ការ​ជើង​អុក​បាន​ល្អ​មែន !

            យ៉ាងណាយ៉ាងណី ស្អែកទី២៣តុលា២០១៣នេះ បើ​សិន​ជា​អាច​ទៅ​បាន​​ដោយ​រលូន សូម​ជួយ​ថតរូប​ដាក់​បង្ហាញ និង​រៀប​រាប់​ប្រាប់​អ្នក​ភូមិ​ផង។

            …ទាំងកំពុងបន់ស្រន់ថាកុំអោយមានស្ថានភាព ឈាម​ដាបពោះ​ដំរី​នៅ​ទីក្រុង​ភ្នំពេញ​អោយសោះ លោក​អើយ​លោក! គ្រាន់​តែ​បួង​តាសួង​ទៅ​បាន​ហើយ …សុំ​អី? នឹង… នឹង​បាន​ហ្នឹង​ហើយ នៅ​ពេល​ខាង​មុខ 😀

            • 😀 ធម្មតាទេ…. ទំលាប់មេៗ​ទទួល​តែ​ខាង​ត្រូវ​, ឯបញ្ហាកើត​ឡើង​ចំពោះ​បាតុករ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បាតុករ​​រៀងៗ​ខ្លួនតែ​ប៉ុណ្ណោះ…។ យុត្តិធម៌​បែប​នេះ តើរក​ឯណា​បានទៅ?​

              បាទ, ចាំ​មើល​ថ្ងៃ​ស្អែក បើ​មាន​ពេល ខ្ញុំ​នឹង​ទៅ​សង្កេត​មើល​ពី​ចំងាយ, ក្រែងលោ​បាន​រូបភាព​ខ្លះ​ យក​មក​ចុះ​ផ្សាយ​នៅ​ទីនេះ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s