វិចិត្រសាល

នៅទីលានប្រជាធិបតេយ្យ នាវេលា​រសៀល​ ​​​ថ្ងៃ​ទី ២៤ ​តុលា…


ខាងក្រោមនេះ ជាទិដ្ឋភាព​នៅ​ទីលាន​ប្រជាធិបតេយ្យ នាវេលា​ម៉ោង ១រសៀល ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៣ ដែលខ្ញុំ​ឆ្លៀត​ពេល​ចូល​ដើរ​ថត​មួយ​ត្រួស ដើម្បីចែក​ជូន​ញាតិ​មិត្ត​ឆ្ងាយៗមើល​កំសាន្ត និង​សំរាប់​​​​ទុក​ជា​ឯកសារ​នៅ​ទី​នេះ​​ផងដែរ…។

នេះ​ជា​ថ្ងៃ​ទីពីរ នៃ​បាតុកម្ម​ដែល​រៀប​ចំ​ឡើង​ដោយ​គណបក្ស​ CNRP នៅលើ​ទីលាន​ប្រជាធិបតេយ្យ ក្នុងរាជធានី​ភ្នំពេញ​យើង…។

នៅ​ក្រោម​​រោង​ហាល​​ថ្ងៃ​ដ៏​ក្តៅ​ហែង ក្រុម​បាតុករ​បាន​​អង្គុយ​ផ្តុំ​គ្នា និង​មាន​ខ្លះសំរាក​លង់លក់ ដែល​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ៗ អាច​មក​ពី​ខេត្ត​ឆ្ងាយៗ ដោយ​បាន​សំរាក​នៅ​ទីនេះ​មួយ​យប់​រួច​ហើយ…។​

កន្លែង​ដែល​មមាញឹក​ជាងគេ គឺបង្គន់អនាម័យ ដោយ​សារ​តែ​​​មាន​អ្នក​ឈររង់ចាំ តកន្ទុយ​គ្នា​​មិន​ដាច់​សោះ។ ជា​មួយ​គ្នា​នេះ​ នៅ​កន្លែង​ក្រុមគ្រូពេទ្យ​សង្គ្រោះ​បឋម ​ក៏មាន​មនុស្ស​ចេញចូល​មិន​ឈប់​ឈរ​ដែរ។

ចូល​មក​ដល់​ថ្ងៃ​ទីពីរនេះ សំណល់​សំរាម​ឃើញ​មាន​គ្រប់​ទី​កន្លែង និង​​​ហាក់​ដូច​ជា​កើន​​ច្រើន​ជាង​​ពី​ថ្ងៃ​ម្សិល​មិញ​…។

សូម​ជំរាប​ផង​ដែរ​ថា អ្វីៗ​ដែល​ខ្ញុំ​បាន​បង្ហាញជូន​ពី​​រូប​ភាព​ទូទៅ​នៅ​​​កន្លែង​ធ្វើ​បាតុកម្ម​​ ​ពីរ​ថ្ងៃ​កន្លង​មក​នេះ គឺ​គ្រាន់​ជា​ការ​មើល​ឃើញ​ជាក់​ស្តែង​​ នៃ​អ្នក​មក​ចូល​រួម​​ធ្វើ​បាតុកម្ម​តែ​ប៉ុណ្ណោះ។ ឯ​រឿង​ជ្រៅៗ ទាក់ទង​នឹង​ខ្លឹមសារ​នៃ​​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីនេះ គឺ​ខ្ញុំ​សុំ​មិន​មាន​យោបល់​អីទេ។

តាម​ពិត​ទៅ មាន​រូប​ល្អៗ​ច្រើនដែល​ខ្ញុំ​បាន​ជួប។ តែ​ខ្ញុំ​លំបាក​ក្នុង​ការ​លើក​ម៉ាស៊ីន​ថត​ មក​​​ចុច​តាម​ចិត្ត​ចង់​ណាស់។ ព្រោះ​ក្នុង​​​ពេល​ដើរ​ថត​នេះ ខ្ញុំ​ចេះ​តែ​​រអើលៗ​ខ្នង ដោយ​សារ​តែ​​កង​សន្តិសុខ​បាតុកម្ម​ជុំវិញ​ទីលាន បាន​សំឡឹង​មក​ខ្ញុំ ​មើល​លើ​ មើល​ក្រោម… ខ្លះ​សើច​ដាក់ ខ្លះ​ធើ​មុខ​មាំ ខ្លះ​មើល​មក​ខ្ញុំ​​បែប​ឆ្ងល់ ប្រហែល​ជា​គិត​ថា ខ្ញុំ​នេះ​ ដូច​នឹង​​សត្វ​ចំឡែក​ខ្លាំង​ណាស់..!!.. 😀

ស្រុកស្រែ

Advertisements

3 responses to “នៅទីលានប្រជាធិបតេយ្យ នាវេលា​រសៀល​ ​​​ថ្ងៃ​ទី ២៤ ​តុលា…

  1. ដូចអត់ឃើញមានការចូលរួមអោយគគ្រឹកគគ្រែងពីសំណាក់
    កូនសិស្សសាលា និស្សិត គ្រូៗសាស្ត្រាចារ្យ និងលោកសង្ឃ…
    អោយដូចកាលលើកទីមួយសោះ …នេះបើតាមខ្ញុំមើលឃើញតែ
    តាមក្នុងរូបភាពខាងលើនេះ និងនៅតាមវេបសៃថ៍នានាខ្លះ ។
    អូ៎ ! ភ្លេចជាគិត បើថាគ្រាន់តែមកហែយកញត្តិទៅអោយពួកទូតៗ
    ដែលនៅតាមភ្នំពេញហ្នឹង ដូចមិនបាច់ត្រូវការគ្នាច្រើនប៉ុន្មានទេ។
    មែនហ្នឹង មានទៅធ្ងន់អី ក្រដាសនោះ !
    …ជិតដល់ម៉ោង រំសាយគ្នាសិនទៅ! ទៀតហើយមើលទៅ ។
    ស្អែកចាំម៉ោទៀត ជាថ្ងៃបង្ហើយ …តាមលឺ ថាតាបីង៉ៃទេ ?

    រួចចាំដេកចាំអ៊ុត…ពួកបានញត្តិទៅហើយនោះ គេនឹងជួយឈឺឆ្អាល
    បានដល់ណា ហើយដល់អង្កាល់ណាបានដឹង 😀

    • ត្រូវហើយបង… អ្នកនៅ​ក្នុង​រោង​ ខ្ញុំ​មើល​ទៅ គឺ​ជា​អ្នក​ស្រុក​ភូមិ​មក​ពី​ខេត្ត​ឆ្ងាយៗ, តែ​បើ​ពេល​ហែ​ញត្តិ​ ព្រឹក​មិញ​នេះ ខ្ញុំ​មិនបាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ…។

  2. ផ្ទះនេះអញនៅ៣៤ឆ្នាំហើយមកចង់ដេញអញចុះមិចនឹងកើតអាវ៉ា.
    មានបានប៉ុននឹងហើយចង់បានអីទៀត ផ្ទះនេះអត់អញមិនកើតទេ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s