វិចិត្រសាល

ព្រះបរមរតនកោដ្ឋ កាលទ្រង់ស្ថិត​ក្នុង​វ័យ​ព្រះរាជ​កុមារ…


ថ្ងៃនេះ, ទី៣១ ខែតុលា… ជា​ថ្ងៃ​​ព្រះរាជ​ខួប​​​កំណើត​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ ព្រះបរមរតនកោដ្ឋ, ខ្ញុំ​មាន​រូបព្រះ​ឆាយាលក្ខណ៍​របស់​ព្រះ​អង្គ​មួយ​សន្លឹក​ កាល​ទ្រង់​ស្ថិត​ក្នុង​វ័យ​ព្រះ​រាជ​កុមារ​នៅ​ឡើយ ដែល​ខ្ញុំ​ជឿ​ថា មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ធ្លាប់​បាន​ឃើញ​ពីមុនៗ​មក…។

ក្នុង​រូបថត, ព្រះអង្គ​ទ្រង់ឈរ​ថត​ជា​មួយ​ ចៅឃុន​ប្រយូវង្ស ប៉ាត់…។ ចៅឃុន​ប្រយូវង្ស នាម ប៉ាត់ គឺជា​ព្រះរាជ​អយ្យិកា​ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ​​កុសមនារីរតន៍ សិរីវឌ្ឃនា ដែលជាព្រះរាជ​មាតាព្រះរបរម​រតនកោដ្ឋ។

និយាយ​តាម​រាស្រ្ត​សាមញ្ញ គឺ​ចៅឃុន​ប្រយូវង្ស ប៉ាត់ ​ត្រូវ​ជា​យាយទួត​ខាង​ម្តាយ របស់​ព្រះ​បរមរតនកោដ្ឋ ​…៕

preah_norodom_sihanouk1

ស្រុកស្រែ

Advertisements

6 responses to “ព្រះបរមរតនកោដ្ឋ កាលទ្រង់ស្ថិត​ក្នុង​វ័យ​ព្រះរាជ​កុមារ…

  1. ព្រះនាម​ពេញ លោក​ចៅ​ឃុន​ប្រយូវង្ស ប៉ាត់
    ព្រះនាម​ដើម ប៉ាត់
    ឋានៈ មហេសី
    ប្រសូត ១៨៥៩
    ពិរាល័យ ១៩៤០ (៨១​ឆ្នាំ)
    ព្រះ​ស្វាមី នរោត្ដម ហាសកណ្ឌ
    ព្រះ​បិតា សៅ
    ព្រះ​មាតា យូវង្ស

    បន្ទាត់

    លោក​ចៅ​ឃុន​ប្រយូវង្ស ប៉ាត់ [អាន​ថា៖ ប៉ាត់] គឺ​ជា​មហេសី​​ទី​ពីរ​របស់​ ព្រះ​អង្គ​ម្ចាស់​ នរោត្ដម ហាសកណ្ឌ និង​ត្រូវ​ជា​បុត្រ​ប្រសារ​របស់​ម៉ម យាយ និង​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្ដម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។ លោក​ចៅ​ឃុន​ប្រយូវង្ស គឺ​ជា​អ្នក​មើល​ថែ​ព្រះ​រាជ​កុមារ នរោត្ដម សីហនុ ដែល​ត្រូវ​ជា​ចៅ​ទួត​របស់​លោក​ផង​ដែរ។

    | ព្រះប្រវត្តិ |

    លោក​ចៅ​ឃុន​ប្រយូវង្ស ប៉ាត់ កើត​នៅ​ឆ្នាំ​១៨៥៩ គឺ​ជា​កូន​ស្រី​របស់​ឯក​ឧត្ដម​ក្រឡាហោម សៅ និង​ចៅ​ឃុន​ព្រះ​ យូវង្ស បុត្រី​ច្បង​របស់​ព្រះ​ករុណា​ព្រះ អង្គ ដួង។

    | អភិសេក |

    លោក​ចៅ​ឃុន​ប្រយូវង្ស ប៉ាត់ គឺ​ជា​មហេសី​ទី​២​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្ដម ហាសកណ្ឌ និង​មាន​បុត្រ​ចំនួន​៣​ព្រះ​អង្គ គឺ​៖

    នរោត្ដម កាញ្ចនវិមាន
    នរោត្ដម បុប្ផាភួង
    នរោត្ដម ផាន់វីឡាត
    | ពិរាល័យ |

    លោក​ចៅ​ឃុន​ប្រយូវង្ស មរណភាព​នា​ឆ្នាំ​​១៩៤០ ក្នុង​អាយុ​៨១​​​ឆ្នាំ។

    http://whoincam.wordpress.com/2009/12/17/pat/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s