វិចិត្រសាល

ទិដ្ឋភាពទូទៅនៃ​សំណង់​ស្ពានអ្នកលឿង ​នាខែវិច្ឆិកា ​ឆ្នាំ២០១៣…


ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៃ​សំណង់​ស្ពាន​អ្នក​លឿង​ ឆ្លងកាត់​ទន្លេ​មេគង្គ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០១៣ នេះ…។

មើលនឹង​ភ្នែក​ជាក់​ស្តែង​ទៅ, សសរធំទាំង​ពីរ​នៅ​កណ្តាល​ទន្លេ ដែល​ប្រើ​សំរាប់​យោង​ខ្សែ​កាប្លិ៍ កំពុង​តែ​សំរុក​ធ្វើ​​ទាំង​ថ្ងៃ​ទាំង​យប់ ពេញ​ ២៤ម៉ោង​តែ​ម្តង។ រី​ឯ​​តួ​ស្ពាន​ដែល​តភ្ជាប់នឹង​គល់​ស្ពាន​​ត្រើយ​ខាង​លិច ក៏​កំពុង​តែ​សំរុក​​​ធ្វើ​​ទាំង​ថ្ងៃ​ទាំង​យប់ ពេញ​ ២៤​ម៉ោង​​ដូច​គ្នា​ដែរ។

កំឡាំង​កម្មករ​សាងសង់ ​ត្រូវ​បាន​ជ្រើស​រើស​​ពី​ក្នុង​ចំណោម​អ្នក​ស្រុក​​កំពុង​រស់​នៅ​ជុំវិញ​តំបន់​នេះ។​ ដូច្នេះ​ សំណង់​ស្ពាន​មួយ​នេះ បាន​ស្រូប​ទាញ​កំឡាំង​ពលកម្ម​អ្នក​ស្រុក​អ្នក​ភូមិ​ ​​បាន​រាប់​រយ​នាក់។ ប្រាក់​កំរៃ​ដែល​កម្មករ​ម្នាក់ៗ​ទទួល​បាន​ប្រចាំ​ថ្ងៃ គឺ​ចាប់​ពី 5$ ទៅជាង 10$ ដោយ​ផ្អែក​​​តាម​សមត្ថភាព និង​ជំនាញ​រៀងៗ​ខ្លួន ហើយ​ប្រាក់​នេះ នឹង​បើក​​ជា​ប្រាក់​បៀរត្សរ៍​ប្រចាំ​ខែ​។

​ជួប​ជា​មួយ​កម្មករ​មួយ​ក្រុម ​ដែល​បាន​សំរាកយក​កំឡាំង ១៥នាទី​ នៅ​គល់​ស្ពាន​ខាង​លិច​បាន​អោយ​ដឹង​ថា បច្ចុប្បន្ន​មាន​កម្មករ​ពីរ​វេន​​​ប្តូរ​គ្នា​ធ្វើ​ការ គឺ​វេន​ថ្ងៃ និង​វេនយប់​… ហើយ​ចាប់​ពី​ខែ​នេះ​ទៅ ប្រហែល​ជា​​ត្រូវ​បង្កើត​អោយ​មាន​បីវេន​តែ​ម្តង។ វេន​ថ្ងៃ គឺ​ធ្វើ​ការ ៨ម៉ោង ដោយ​​សំរាក​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​ជា​ធម្មតា។ ឯវេនយប់ ក៏​ធ្វើ​ការ​ ៨ម៉ោង​ដែរ ដោយ​សំរាក​នៅ​​ចន្លោះ​ពី​ម៉ោង ១១ និង​៣០​នាទី ដល់​ម៉ោង​ ២ទៀប​ភ្លឺ ទើប​ចាប់​បន្ត​ការ​ងារ​រហូត​ដល់​ព្រឹក។ ដូច​នេះ ប្រសិន​បើ​បង្កើត​អោយ​មាន​បីវេន​ប្តូរ​គ្នា ​នឹង​មិន​មាន​ចន្លោះ​ម៉ោង​ឈប់​សំរាក​នៅ​ពេល​ថ្ងៃ​ត្រង់ និង​ពេល​កណ្តាល​អាធ្រាត្រ​​ទៀត​ឡើយ…។

ឆ្លើយ​នឹង​សំណួរ​ខ្ញុំ ដែល​សួរ​ថា តើ​ធ្វើការ​ជា​មួយ​ជប៉ុន​យ៉ាង​ម៉េច​ដែរ?… កម្មករ​ម្នាក់​បាន​ឆ្លើយ​ទាំង​សើចថាៈ «យាប់​ជាងពួកកុម្មុយនីស្ត​ទៅ​ទៀត… តែ​សប្បាយ​នឹង​ធ្វើ​ការ​ជា​មួយ ដោយ​សារ​តែ​ក្នុង​ម៉ោង​ធ្វើការ​ ​​ពួក​គេ​​តឹងរឹង ហ្មត់ចត់ ប្រយ័ត្ន​ប្រយែង​​ណាស់… ហើយ​ពេល​ផុត​​​ម៉ោង​ធ្វើ​ការទៅ​ គឺ​សាមញ្ញ​បំផុត..!!..»។

ខ្ញុំ​នឹង​បន្ត​តាម​មើល​ការ​វិវត្តន៍នៃ​សំណង់​ស្ពាន​ដ៏​មហស្ចារ្យ​មួយ​នេះ រហូត​ដល់​ពេល​បញ្ចប់​ការ​សាងសង់។ តាម​ស្មាន​មើល​ទៅ ប្រហែល​ជា​បីបួន​ខែ​ទៀត សសរ​ធំ​នៅ​កណ្តាល​ទន្លេ​នឹង​ស្ថាបនា​ហើយ​រួច​រាល់, ពេល​នោះ ដំណើរ​​ការ​ភ្ជាប់​ខ្សែកាប្លិ៍​ជា​មួយ​នឹង​តួ​ស្ពាន អាច​នឹង​ធ្វើ​​ទៅ​ព្រម​គ្នា​តែ​ម្តង… ហើយ​រូបភាព​ទាំង​អស់​នោះ ច្បាស់​ជា​នឹង​មាន​នៅ​ទីនេះ​ជា​បន្ត​ទៀត..!!.. :-D​

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

4 responses to “ទិដ្ឋភាពទូទៅនៃ​សំណង់​ស្ពានអ្នកលឿង ​នាខែវិច្ឆិកា ​ឆ្នាំ២០១៣…

  1. សូមការអនុញាតិពីបងម្ចាស់ប្លុក Share រូបភាពនេះ! ចែកញាតិមិត្តទស្សនាបន្តផង

  2. ដោយសារតែតឹងរឹងម៉ត់ចត់ហ្នឹង​ឯង ទើបជប៉ុនកសាងខ្លួនឲ្យក្លាយជាមហាអំណាច​ជាច្រើនសម័យកាលមកនេះ..

    • 😀 😀 បើ​ធ្វើការ​​ជា​មួយ​ខ្មែរ​គ្នាឯង​ ច្រើន​តែ​ឡេះឡោះ… ទោះ​ជា​យ៉ាង​ណា បើធ្វើ​ជាមួយ​ក្រុមហ៊ុន​​ចិន​ក៏យាប់​ណាស់​ដែរ តែមិន​សប្បាយ​ដូច​ធ្វើ​ជាមួយ​ក្រុមហ៊ុន​​ជប៉ុន​ទេ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s