វិចិត្រសាល

តាមដងផ្លូវពីបាត់ដំបង ទៅប៉ៃលិន


ខាងក្រោមនេះ ជាទិដ្ឋភាព​តាម​ដង​ផ្លូវ ពីបាត់ដំបង ទៅ​ប៉ៃលិន ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ ក្នុង​ដំណើរ​ចាក់កួរមួយ​ត្រួស​តាម​បណ្តោយ​​ព្រំ​ដែន ពីសាលាក្រៅ ទៅម៉ាឡៃ នា​ដើម​ខែវិច្ឆិកា ឆ្នាំ២០១៣ ​​នេះ…។

កំណាត់​ផ្លូវ​ជាតិលេខ៥៧ ​នេះ ក្រោយ​ការ​ជួស​ជុល​សារ​ជា​ថ្មី​ឡើង​វិញ​មក គឺ​នៅ​មាន​សភាព​ស្អាត​ភ្លឹង​នៅ​ឡើយ​ទេ។ ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន ខ្ញុំ​ឃើញ​មានការដ្ឋានរោងចក្រ​ម៉្សៅមី​របស់​ក្រុមហ៊ុន​មហាមិត្ត​ចិន ដែល​​​​​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​​​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

ខ្ញុំ​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ក្នុង​ចំណោម​ផ្លូវ​ជាតិ​ភាគ​ខាងលិចប្រទេស គឺមាន​តែ​ផ្លូវ​មួយ​នេះទេដែល​សំបូរ​​ដោយ​គ្រាប់​មីន​ច្រើន​ជាង​គេ ហើយ​ឃាតករ​លាក់​មុខ​ទាំង​អស់​នោះ ​បាន​បង្ក​អោយ​​មានការ​​ស្លាប់​បាត់​បង់​ជីវិត​​ និងរបួស​ពិការ​ដល់​ជនជាតិ​យើង​ច្រើន​ជាង​​ផ្លូវ​​ជាតិ​ដទៃៗ​ទៀត។

ខ្ញុំ​នៅ​ចាំ​បាន​ថា ​ក្រោយ​ពេល​​អ៊ុនតាក់​ដក​ចេញ​ពី​​ប្រទេស​កម្ពុជា​, ​ពួកគេបាន​បន្សល់​ទុក​នូវ​ផែនទី​ចំការ​មីន​ខ្នាត​ 1/50,000 ដែល​បាន​កំណត់​​ពី​តំបន់​ចំការ​មីន​នៅ​ភាគ​ខាង​លិច​នៃ​​ប្រទេស​​យើង។ នៅក្នុង​ចំណោម​​​ផែនទី​ចំការ​មីន 1/50,000 ជាង​មួយរយ​សន្លឹក គឺ​មាន​​តែសន្លឹក​ផែនទី ​ត្រែង មួយទេ ដែល​​សំបូរ​​មីន​កប់​​ច្រើន​​ជាង​គេ ព្រោះថា តំបន់​​ទីប្រជុំជន​ត្រែង គឺជាផ្លូវ​បំបែក​ចូល​ទៅ​សំឡូត តាសាញ់…។ ដោយ​ហេតុនេះ គ្រប់​ភាគី​ជំលោះ បាន​កប់គ្រាប់មីន​រៀងៗ​ខ្លួន ដើម្បី​ «សំឡាប់​ភូមិសាស្រ្ត» តាម​ដែល​អាច​ធ្វើ​ទៅ​បាន…។

ក្នុង​សម័យ​ច្បាំងគ្នា, នៅ​សងខាង​ផ្លូវចាប់​ពី​​​​ប៉ាងរលឹមទៅ​  គឺ​ជា​ចំការឬស្សីព្រៃ​​ណែន​ប៉ែស ​​ជា​របង​ធម្មជាតិ​​ដ៏​រឹងមាំ​នៃតំបន់​ប៉ៃលិន ដែល​​ការពារ​​ការ​វ៉ៃ​លុក​ពី​សំណាក់​កង​កំឡាំង​រដ្ឋាភិបាល​ភ្នំពេញ។ សព្វថ្ងៃ ចំការ​ឬស្សី​ព្រៃ​បែប​ធម្មជាតិ​​ទាំង​អស់​នោះ បាន​​រលាយ​បាត់​បង់​អស់​ហើយ និង​បាន​ក្លាយ​ទៅ​ជា​ចំការ​ពោត ចំការ​ដំឡូង​ ចំការល្ង ជំនួស​​វិញ…។​

ប្រកាសក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពីទិដ្ឋភាព​លើ​ខ្នងភ្នំយ៉ាត និងផ្លូវក្នុង​ក្រុង​ប៉ៃលិន ក្រោម​ការ​គ្រប់​គ្រង​របស់​តាឈាន នា​រយៈ​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…៕

ស្រុកស្រែ

Advertisements

10 responses to “តាមដងផ្លូវពីបាត់ដំបង ទៅប៉ៃលិន

  1. គឺថា …ជាជំហានគីង្គក់ ២០ឆ្នាំអោយលោតបានប៉ុនណាទៀត ?
    គិតអុបមាលេងៗថា… ថាបើម៉ៅលក់ត្បូងបប៉ៃលិនម្ដងទាំងអស់បាន
    រវាងខ្ទង់១០ពាន់លានដុល្លារ(គិតកាលដុល្លារនៅថ្លៃ មិនទាន់ធ្លាក់ទឹក)
    ហើយកុំយកទៅបែកឆ្វេងធ្វើអីផ្សេង គ្រាន់តែយកមកធ្វើផ្លូវនិងក្រុងប៉ៃលិន
    ម្ល៉េះមិនដឹងភ្លឹងភ្លឺចិញ្ចាចប៉ាប៉ិនណាទេ មើលទៅ ! 😀

  2. អរគុណប៊ូសុកស៊ែ ដែលបានផុសប្រកាសនេះចំពេលខ្ញុំកំពុងចង់ទៅលេងប៉ៃលិន​ បានដឹងពីស្ថានភាពផ្លូវជាមុនក៏ដោយសារពូដែរ 😀

  3. Pingback: ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(2)៖ ប៉ៃលិន | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s