វិចិត្រសាល

នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ​ពីប៉ៃលិន ​ទៅម៉ាឡៃ…


ខាងក្រោមនេះ ជាទិដ្ឋភាព​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥៩ ពីក្រុងប៉ៃលិន ទៅស្រុកម៉ាឡៃ ដោយ​កាត់​​តាម​ស្រុកសាលាក្រៅ, កំរៀង, ភ្នំព្រឹក្ស, សំពៅលូន… ដែល​ខ្ញុំ​បាន​​ថត​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​រថយន្ត សំរាប់​ទុក​ជាង​ឯកសារនៅទីនេះ…។

ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​ឆ្លៀត​​ថត​បាន​រូបភាព​​នៅ​ច្រក​ព្រំដែន​ចំនួន​ប្រាំ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ជាតិ​លេខ​៥៩ ​នេះ។ ក្នុង​ចំណោម​ច្រកទ្វារព្រំដែន​ចំនួន​ប្រាំ​នេះ ​គឺ​មាន​ច្រកព្រំដែន​ថ្នាក់​អន្តរជាតិ​មួយ ស្ថិត​ក្នុង​ស្រុក​កំរៀង គឺ​ច្រកព្រំដែន​អន្តរជាតិ​ដូង  ដែល​អ្នក​ស្រុក​និយម​ហៅ​ថា ច្រកឡែម មាន​សភាព​អ៊ូអរ​ជាង​គេ ព្រោះ​មាន​កាស៊ីណូ បីបួន​នៅ​ទី​នោះ។ ឯ​ច្រក​ព្រំដែន​ចំនួន​បួន​ទៀត ជា​កំរិត​ថ្នាក់​តំបន់ ដូចជា​ច្រកតំបន់​ព្រំដែនសួនស៊ុំ នៅអូរអន្លក់, ច្រកតំបន់អូររំដួល ដែលអ្នកស្រុក​និយម​ហៅថា ច្រក​កាប៊ីន នៅភ្នំព្រឹក្ស, ច្រកតំបន់ភ្នំដី និងច្រកតំបន់​ម៉ាឡៃ ក្នុង​ស្រុក​ម៉ាឡៃ។ ដោយ​ហេតុនេះហើយ ទើប​ប្រកាស​មួយ​នេះ មាន​រូប​ភាព​ច្រើន​បន្តិច​ ព្រោះ​មិន​អាច​កាត់រូប​ចោល​ ឬ​បំបែក​ប្រកាស​ជា​ពីរបាន…។

ស្ថានភាព​ជា​ទូទៅ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥៩ ពីប៉ៃលិន ទៅម៉ាឡៃ​នេះ គឺ​នៅ​មាន​សភាព​ស្អាត​ភ្លឹង​ជាធម្មតា, លើក​លែងតែ​ចាប់​ពី​ម្តុំ​ហួស​សាលាក្រៅ​បន្តិច ទើប​មាន​ការ​ខូច​ខាត​ខ្លាំង​ ដោយសារ​តែ​​ការ​បំផ្លាញ​ដោយ​ទឹក​ជំនន់ ​ដែល​បុក​មក​ពី​ប្រទេស​ថៃ​កាល​​​ពី​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ។

នៅ​តាម​បណ្តោយ​ផ្លូវ​នេះ សំបូរ​តែ​រថយន្តកាំម៉្ញុង​របស់​ថៃ បាន​បើក​បរ​ទៅ​មក ដើម្បី​ដឹក​ជញ្ជូន​កសិផលពី​ប្រទេស​យើង​ ចូល​ទៅ​ប្រទេស​ថៃ ជាប្រក្រតី​ធម្មតា… ហើយនៅ​តាម​ច្រក​ព្រំដែន​ទាំង​អស់​ខាង​លើ​នេះ ​សកម្មភាព​​រក​ស៊ី​ជួញដូរ​ទៅមក រវាង​ថៃ និង​កម្ពុជា​យើង ក៏​ប្រព្រឹត្ត​​​ទៅ​ជាធម្មតា​ដែរ ដែល​ខ្ញុំ​មើល​ទៅ ហាក់​ដូច​ជា​​គ្មាន​គិត​ខ្វល់​ខ្វាយ​ពី​រឿង​​​រ៉ាវ​​នៅ​​ប្រាសាទ​ព្រះ​វិហារ​​​សោះ។ នេះ​សំរាប់​ជន​ស៊ីវិល​ទាំង​សងខាង។ ឯសំរាប់​ខាង​​ទាហាន​វិញ ​ខ្ញុំ​ជឿថា ការ​បង្ហាញ​សាច់​ដុំ​ដាក់​គ្នា ប្រាកដ​ជា​មិន​កើត​មាន​ទេ​ នៅ​ទី​​នេះ…។​.

សំរាប់​ខ្ញុំ, គឺ​ចង់​ឃើញ​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំង​ខាង​លិច ទាំង​ខាង​កើត មាន​ភាព​ជា​ប្រក្រតី​ធម្មតាបែប​នេះ ដែល​បង្ក​នូវ​​ភាព​ងាយ​ស្រួល​ក្នុង​​ការ​រកស៊ី​​ទទួល​ទាន​មាន​បាន ដល់​ប្រជាជន​ទាំង​អស់​ នៅ​តាម​បណ្តោយ​ព្រំ​ដែននៃប្រទេស​ទាំង​សងខាង ដូច​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នេះ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s