វិចិត្រសាល

នៅលើខ្នងភ្នំយ៉ាត និងដងវិថីក្នុង​ក្រុង​ប៉ៃលិន ​នាពេល​បច្ចុប្បន្ន…


ខាងក្រោមនេះ ជាទិដ្ឋភាពនៅលើភ្នំយ៉ាត និង​​នៅតាម​ដងវិថី​នៃ​ក្រុង​ប៉ៃលិន នា​ពេល​បច្ចុប្បន្ន ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាដើម​ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ…។

ប្រសិន​បើ​ធ្វើ់​ដំណើរ​ដោយ​រថយន្ត, ពេល​ឡើង​ទៅ​ដល់​លើ​ខ្នង​ភ្នំ​ភ្លាម អ្វី​ដែល​ប្លែក​ភ្នែក​ជាង​គេ គឺព្រះចូឡាមុនី​ចេតីយ៍​ ពណ៌មាស​លឿង​ឆ្អៅមួយ ទើប​តែត្រូវ​​​បាន​ជួស​ជុល​រួច​ ​ដោយ​មូលនិធិ​របស់​សហភាព​មីយ៉ាន់ម៉ា។ ព្រះចូឡា​មុនីចេតីយ៍​នេះ មាន​កំពស់​ជាង ១៨ម៉ែត្រ និង​មាន​សរសេរ​អក្សរ​ភូមា ​នៅ​តាម​ជ្រុង​ទាំង​បួននៃ​ចេតីយ៍​នេះ​ផង​ដែរ។ នៅជាប់​នឹង​ព្រះចូឡា​មុនី​ចេតីយ៍ គឺ​ជាព្រះវិហារ​ព្រះពុទ្ធ​សាសនា, ហើយ​នៅ​ខាង​ជើង​ព្រះវិហារ​នេះ គឺជា​អាស្រម​យាយយ៉ាត ដែល​មាន​រូប​សំណាក​យាយ​យ៉ាត​មួយ​ជំហរ ព្រម​ទាំង​មាន​លាប​ក្រេម​នៅ​បបូរ​មាត់​ឡើង​ក្រហម​ឆេះ​ទៀតផង…។ គឺ​រូប​សំណាក​នេះ​ហើយ ដែល​ខ្ញុំ​ចូល​ចិត្ត​​បូត​ច្រមុះ​ ក្តិច​​ថ្ពាល់​គាត់​លេង និង​មិន​ហ៊ាន​និយាយ​សុំ​ត្បូង​ពីគាត់​ទេ ព្រោះ​ខ្លាច​គាត់​អោយ​មីន​​មួយ​គ្រាប់​ជំនួស​​វិញ, មិន​ចង់​បាន​ទេ..!!.. 😀

ចុះ​ទៅ​ខាងជើង​បន្តិច​ទៀត​ទៅ នឹង​មាន​រូប​សំណាក​ព្រះពុទ្ធ​មួយ​អង្គ ឈរ​បែរ​ព្រះភ័ក្ត្រ​ទៅ​ខាង​កើត ហើយ​នៅ​ឆៀង​ទល់​មុខ​នឹង​រូប​សំណាក​នេះ គឺ​មាន​ចេតីយ៍​ពណ៌មាស​មួយ​ទៀត, តែ​មាន​ទំហំ​តូច និង​មិន​ស្អាត​ដូច​ព្រះចូឡាមុនី​ចេតីយ៍​ ដែល​ស្ថិត​នៅ​ខាង​ត្បូង​ព្រះវិហារ​​ឡើយ។ នៅ​ជាប់​ខាងជើង​ចេតីយ៍​តូច​នេះ មាន​រូប​សំណាក​ព្រះពុទ្ធ​ធំ​មួយ​អង្គ ឈរ​បែរ​ព្រះភ័ក្រ្ត​ទៅ​ខាងលិច។

ដោយឡែក នៅលើ​ខ្នង​ភ្នំ​ប៉ែក​ខាង​ត្បូង​ផុត មាន​សំណង់​មួយ​​កំពុង​សាង​សង់​ ​មាន​ឈ្មោះ​ថា «​ចេតីយ៍ ៨ទិស» ដែល​រាង​រៅ​របស់​ចេតីយ៍​នេះ មាន​លក្ខណៈ​បញ្ឈរ​ត្រង់​ធ្លូ​ទៅ​លើ…។​

ចុះ​ពី​ភ្នំយ៉ាត​មក, នៅជាប់​នឹង​​ឆ្វេងដៃ​ផ្លូវ​​ឡើង គឺ​អារាម​វត្តរតនសោភ័ណ ដែល​រចនាបទ​ ទ្រង់ទ្រាយ​នៃ​ព្រះវិហារនេះ មាន​រាង​រៅ​ដូច​អារាម​​នៅ​ប្រទេស​ភូមា​ដែរ។

វិថីដែល​តភ្ជាប់​ពី​ភ្នំយ៉ាត ទៅ​ទិស​ខាង​ជើង ត្រូវ​បាន​ពង្រីក និង​ប្រើ​ប្រាស់​ជា​ផ្លូវ​ឯកទិស ខ័ណ្ឌ​ដោយ​សួន​ច្បារ​នៅ​ចន្លោះ​កណ្តាល។ នៅត្រង់​​អតីត​រង្វង់មូល​សត្វភេ មុខ​សាលា​ខេត្ត​​,​ បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ទៅ​ជា  វិមានឯករាជ្យ ដ៏​ស្អាត​ច្រឡឹង​ និង​មាន​សំបុរ​ដូច​វិមាន​ឯករាជ្យ​នៅ​ភ្នំពេញ​ដែរ…។

​មើល​តាម​សភាព​ជាក់​ស្តែង ក្រុងប៉ៃលិន​បច្ចុប្បន្ន​​របស់​តាឈាន មាន​ការ​វិវឌ្ឍន៍​​រីក​ចំរើន​ជាង​ពីមុន​គួរ​អោយ​កត់​សំគាល់។ ប្រកាស​បន្ទាប់​ ខ្ញុំ​នឹង​បង្ហាញ​ជូន​ពីទិដ្ឋភាព​លើ​​កំណាត់​ផ្លូវ​ជាតិ​ពីប៉ៃលិន ទៅសាលាក្រៅ, កំរៀង, ភ្នំព្រឹក្ស, សំពៅលូន និង​ម៉ាឡៃ ព្រម​ទាំង​​ស្ថានភាព​​តាម​បណ្តា​ច្រក​​ព្រំដែន​​​កម្ពុជា-ថៃ នៅ​តាម​ស្រុក​ទាំង​នោះ ក្នុង​ឳកាស​ដែល​តុលាការ​អន្តរជាតិ នឹង​ប្រកាស​​សាលដីការ​ទាក់​ទង​នឹង​ករណី​ប្រាសាទ​ព្រះវិហារ ​នា​ដើម​សប្តាហ៍​ក្រោយ​នេះ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s