វិចិត្រសាល

បច្ចុប្បន្ន​ភាព​នៃភូមិមួយ​នៅជាប់​ព្រំដែន​ថៃ ក្នុង​ស្រុកម៉ាឡៃ


ខាងក្រោមនេះ ជាទិដ្ឋភាពភូមិមួយ​ស្ថិត​ក្នុង​ឃុំទួលពង្រ  ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ដែលជា​ភូមិឋាន​​មួយ ក្នុង​ចំណោម​​ភូមិឋាន​ខ្មែរ​យើង​នៅ​ជា​ប់​ព្រំដែន​ថៃ នា​ពេល​​បច្ចុប្បន្ននេះ…​ នោះគឺភូមិសន្តិភាព…​។

ភូមិសន្តិភាព​ មានទីតាំង​ស្ថិត​នៅ​ចាប់ពី​ម្តុំ​បំបែក​ផ្លូវ​ជាតិ​លេខ៥៩ ត្រង់​ភូមិ​ខ្លាងាប់ ក្នុង​ស្រុក​ម៉ាឡៃ, ​ជា​ភូមិមួយស្ថិត​នៅ​កៀក​ជាប់​នឹង​ព្រំដែន​ថៃ ដែល​នៅត្រង់​​កន្លែង​ខ្លះ មាន​ចំងាយ​មិន​ដល់ ១០០ម៉ែត្រ​ពី​អូរ​ព្រំ​ដែន​ផងទេ។ នៅ​ក្នុង​តំបន់​នេះ​ទាំង​មូល គឺ​ជា​អតីត​ចំការមីន​ដ៏​គ្រោះ​ថ្នាក់​បំផុត បើ​ទោះជា​មាន​ការ​ដោះ​បំផ្លាញ​មីន​រួច​ហើយ​ពី​សំណាក់​​អង្គការ​ស៊ីម៉ាក់​ក៏​ដោយ ក៏​ឃាតករ​លាក់​មុខ​នេះ នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​អ្នក​រស់​នៅ​ក្នុង​ភូមិ​នេះ​ជាប់រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

មិន​ខុស​ពី​នៅ​ក្នុង​ឃុំ​មួយ​នៃ​ស្រុក​បវេល ក្នុង​ខេត្ត​បាត់ដំបង​ដែរ, ភូមិឋាន​នៅ​ទី​នេះ​មាន​សភាព​ស្ងាត់​ជ្រងំ និង​សំបូរ​តែ​មនុស្ស​ចាស់ និង​កូន​ក្មេង។ ពេល​ខ្ញុំ​សួរ​នាំ​ទៅ ទើប​ដឹង​ថា មនុស្សពេញ​កំឡាំង​ក្នុង​ភូមិ​នេះ បាន​ឆ្លង​ទៅ​ធ្វើ​ការ​នៅ​ស្រុកថៃ​អស់ហើយ។​

សូម​ជំរាប​ផង​ដែរ​ថា រូប​ភាព​ទាំងអស់​នេះ គឺ​ខ្ញុំ​​គ្មាន​ចេតនា​នឹង​បន្តុះ​​បង្អាប់​ភូមិឋាន​ខ្មែរ​យើង​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​មាន​បំណង​ចង់​ថត​ទុក​ជា​ឯកសារ​នៅ​ទីនេះ​តែ​ប៉ុណ្ណោះ..!!..

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s