វិចិត្រសាល

ទីអារាម និងសាលាបឋមសិក្សា​មួយ ​នៅជាប់ព្រំដែនថៃ


ខាងក្រោមនេះ ជាទិដ្ឋភាពទី​​អារាម​ព្រះពុទ្ធសាសនាមួយ​​ទើប​នឹង​បង្កើត​ថ្មី​​ តែ​ដូច​ជា​ចាស់​ដែរ​ហើយ មាន​ឈ្មោះ​ថា វត្តសាមគ្គី​មានជ័យ ហៅវត្ត​អូរល្ហុង ហើយ​នៅ​ក្បែរ​គ្នា​នោះ មាន​សាលា​បឋមសិក្សា​​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ជាទី​ដែលខ្ញុំ​​បាន​ឆ្លងកាត់ និង​ឆ្លៀត​បាន​ចូល​ទៅ​​ថត​​​ដល់​ក្នុង​ថ្នាក់​រៀន​តែ​ម្តង។

អាគារ​សិក្សា​នៅ​ទីនេះ​មាន​ពីរ, ចាស់មួយ ថ្មីមួយ។ អាគារថ្មី ឃើញ​ដាក់​កាលបរិច្ឆេទ​ឆ្នាំ២០១១ មាន​ឈ្មោះថា «សាលា​មេត្តា​ករុណា​សន្តិភាព» ដែល​ជា​អំណោយ​បាន​មក​ពី​ប្រទេស​អូស្រ្តាលី តាម​រយៈ​មូលនិធិ Marcy’s Friends ។ រីឯ​អាគារ​សិក្សាចាស់ គឺ​ ​កសាងដោយ​មូលនិធិ​សង្គម​​​ក្នុង​ឆ្នាំ២០០៧…។ ទីតាំង​អាគារ​សិក្សា​ទាំងពីរ គឺ​ជា​អតីត​ចំការ​មីន ដែល​ស្ថិត​នៅ​ចំងាយ​មិន​ដល់​ ១០០ម៉ែត្រ​ផង ពី​ព្រៃ​មាត់​អូរ​ព្រំដែន​ថៃ។

តាម​រយៈ​កែវភ្នែក​កូន​សិស្ស​ដែល​ខ្ញុំ​ថត​បាន, ខ្ញុំ​​មើល​ហើយ​មើល​ទៀត​ គឺ​ពួកគេ​គួរ​អោយ​​ស្រឡាញ់​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ចេះ​តែ​គិត​ទៀត​ថា ពួកគេ​ទាំងអស់​នេះ គឺជា​ទំពាំង​​ដែល​ដុះ​​លើ​ដី​ចំការ​មីន នៅ​​តាម​បន្ទាត់​​ព្រំដែនថៃ… តើ​អនាគត​របស់​ពួកគេ ​អាច​មាន​ឳកាស​ បាន​រៀន​ដល់​​ថ្នាក់​ឧត្តម​សិក្សា​ដែរ​ឬអត់?…

នៅ​​​ជាប់ខាង​​ត្បូង​សាលាបឋមសិក្សា​ មាន​អារាម​ព្រះពុទ្ធ​សាសនា​មួយ ទើប​បង្កើត​ថ្មី (ព្រោះ​នេះ​ជា​ភូមិ​ថ្មី) ដែល​តាម​មើល​ទៅ​ បាន​កសាង​យូរ​ដែរ​ហើយ, តែ​នៅ​​​ល្ហល្ហេវ​នៅឡើយ។ ទី​អារាម​នេះ មាន​ទីតាំង​រឹត​តែ​កៀក​នឹង​ព្រំ​ដែន​ ជាង​សាលា​រៀន​ទៅ​ទៀត។

តាម​ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ភូមិ ​ដែល​​កំពុង​​រស់នៅ​តាម​បន្ទាត់​​ព្រំដែន, ​អ្វី​ដែល​ពួកគេ​ចង់​បានបំផុត​នោះគឺ «​សន្តិភាព»។ ឯ​គ្រោះ​គំរាម​កំហែង​ដោយ​សារ​គ្រាប់​មីន គឺ​អាច​ដោះ ស្រាយ​បាន​ បន្ទាប់​ពី​ទទួល​បាន​សន្តិភាព​បរបូណ៌​ជា​មួយ​នឹង​ប្រទេស​ក្បែរ​ខាង​មួយ​នេះ..!!..​​​​

ស្រុកស្រែ

Advertisements

2 responses to “ទីអារាម និងសាលាបឋមសិក្សា​មួយ ​នៅជាប់ព្រំដែនថៃ

  1. អោយតែស្រុកយើងកុំមាន​សង្គ្រាម​បាញ់គ្នាស្លាប់អត់​ប្រយោជន៍ ខ្ញុំជឿ​ជាក់​ថា ពួកគេ​នឹង​បាន​រៀន​ដល់​ចប់​មហា​វិទ្យាល័យ ខ្លះ​នឹង​អាច​បាន​ទៅ​បន្ត​យក​ឯកទេស​នៅ​បរទេស ចូល​រួម​ចំណែក​កសាង និង​ដឹកនាំ​ប្រទេស …ដឹកនាំ​រហូត​ដល់​សមាគមន៍​អាស៊ាន​ផង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s