វិចិត្រសាល

លោកតាដំបងក្រញូង ឆ្លៀតចិញ្ចឹម​សមត្ថកិច្ច ក្នុង​មួយ​ឆ្នាំ​បាន​ពីរ​លាន​រៀល​ដែរ…


តាម​ការ​អោយ​ដឹង​ពី​អ្នក​មាត់​មិន​សូវ​ជិត​បាន​អះអាង​ថាៈ ក្រៅ​ពី​ជួយ​ក្រុម​អ្នក​លេង​ទឹក​ភ្លៀង​​នៅ​វាលស្រែ​មួយរយ ជា​ថ្នូរ​នឹងតង្វាយ​​ជ្រូក​ខ្វៃ, រូប​សំណាក​លោកតា​ដំបង​ក្រញូង​​ ខេត្ត​បាត់ដំបង នៅ​ឆ្លៀត​ចិញ្ចឹម​សមត្ថកិច្ច​ ក្នុង​មួយ​ឆ្នាំបាន ២លាន​រៀល​​នឹង​គេ​ដែរ..!!.. 😀

បើ​តាម​ប្រភព​ដដែល​​បាន​​អះអាង​​ថាៈ ដោយ​រៀន​សូត្រ​តាម​​ពី​របៀប​ដេញ​ថ្លៃ​ទឹក​ភ្លៀង, ក្រុម​​សមត្ថកិច្ចដែល​មាន​ជំនាញ​ខាង​ដេញ​ថ្លៃ បាន​ប្រកាស​​ដាក់​ដេញ​ថ្លៃ​​កន្លែង​​លក់​គ្រឿង​​តង្វាយ (មានផ្កា ទៀន​ ធូប ចេក ស្លាធម៌) ​សំរាប់​លក់​​អោយ​​អ្នក​ដំណើរ​ទូទៅ ដែល​មាន​បំណង​ទិញ​ថ្វាយ​​លោកតា​ដំបង​ក្រញូង។ ទី​បំផុត​ទៅ ក៏មាន​អ្នក​ក្លាហាន​មួយ​រូប​​​​ ​ហ៊ាន​បង់ថ្លៃ​​ជូន​សមត្ថកិច្ច រហូត​ដល់​ទៅ ២លាន​រៀល​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​​​​​សិទ្ធិ​ផ្តាច់​មុខ លក់​តែ​ម្នាក់​ឯង។ ឯ​សមត្ថកិច្ច​វិញ ក៏​បាន​សន្យា​​ធានា​ផ្ទាល់​មាត់ ​មិន​អោយ​មាន​អ្នក​​ផ្សេង​មក​លក់​រញ៉េ​រញ៉ៃ​នៅ​ទីនេះ​ជា​ដាច់​ខាត​ដែរ…។

គិត​ទៅស្ទីល «​សហការរីករាយ» នៅ​ស្រុក​យើង គឺ​មាន​ចាប់​តាំង​​ពី​​ការ​រក​ស៊ី​​​​តូច​តាច​ឡើង​ទៅ​តែ​ម្តង..!!.. ​​

លោកតាដំបងក្រញូង ខេត្តបាត់ដំបង

លោកតាដំបងក្រញូង ខេត្តបាត់ដំបង

អ្នកលក់តង្វាយ សំរាប់​អ្នកតា​ដំបងក្រញូង

នេះកន្លែង​លក់​គ្រឿង​តង្វាយ ដែលបង់ថ្លៃ ២លានរៀល ក្នុងមួយឆ្នាំ…​

ស្រុកស្រែ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s