វិចិត្រសាល

អារាមវត្តសំពៅ ក្រុងបាត់ដំបង


នៅក្នុង​កំណត់ត្រា​​រូបភាព​​​របស់​ខ្ញុំ ទាក់ទង​នឹង​ទីអារាម​នៅ​ក្រុង​បាត់ដំបងចុង​ក្រោយ, គឺខ្ញុំ​បាន​រៀប​រាប់​​បញ្ចប់​នៅ​ត្រឹម​ វត្តបាឡាត់

នា​ឳកាស​បាន​ទៅ​ដល់​ក្រុងបាតំដំបង​ជើង​នេះ ខ្ញុំ​ឆ្លៀត​ពេល​ថត​​​ទី​អារាម​ព្រះពុទ្ធ​សាសនា​​បាន​ចំនួន​ពីរ​ដែរ គឺ​វត្តមណីភេត្រា ហៅ​វត្តសំពៅ និង​វត្តកណ្តឹង ដែល​ស្ថិត​នៅ​ម្ខាង​​ផ្លូវ ​ខាង​លិច​ដង​ស្ទឹង​សង្កែ។ ជា​ដំបូង​​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​ពី​ទិដ្ឋភាព​ទូទៅ​នៃ​អារាម ​មណីភេត្រា ហៅ​វត្ត​សំពៅ…។

ព្រះវិហារ​វត្តសំពៅ សង់លើខឿនថ្ម និង​មាន​កំពស់​មួយជាន់។ ជាន់​ខាង​ក្រោម​ អាច​ធ្វើ​ជា​ឃ្លាំង​ទុក​ដាក់​សំភារៈ​វត្ត, ឯ​ជាន់​ខាង​លើ​ គឺ​ជា​ព្រះវិហារ។ នៅ​តាម​ជ្រុង​ទាំង​បួន​នៃ​ព្រះវិហារ មាន​ចេតីយ៍​ចំណាស់ៗ ចំនួន​បួនដែរ និង​មាន​ដាក់​កាលបរិច្ឆេទ​ឆ្នាំ១៩៣៩ ។

នៅខាងកើត​ព្រះវិហារ មាន​រៀប​ជា​សួនច្បារមួយ និង​មាន​រូប​សំណាក​កូន​សំពៅ​តូច​​មួយ​ បន្តើត​ផុត​ពី​មាត់​ខឿន​ផងដែរ។ នៅ​ខាងជើង​ព្រះវិហារ ឃើញ​មាន​អាគារ​ថ្មីមួយ អាច​ជា​កុដិ​របស់​ព្រះចៅ​អធិការ​វត្ត ឬ​មិន​ដឹង​អាគារ​សំរាប់​អ្វី​ដែរទេ។ តពីអាគារ​ថ្មី​នេះ គឺសាលាធម្មសភា ដ៏ធំមួយ ហើយ​នៅ​ខាង​លិច​ជាប់​នេះ អាច​ជា​កុដិ​ព្រះសង្ឃ ដែល​ជា​សំណង់​ចាស់។

អ្វីដែល​ចំឡែក​នោះ គឺ កុដិព្រះសង្ឃ​ថ្មីៗ ដែល​ស្ថិត​នៅ​ប៉ែកខាងលិច និង​ខាង​ត្បូង​ព្រះវិហារ ត្រូវ​បាន​សង់​ឡើង​ជាប់​ជា​មួយ​នឹង​ផ្នូរ​ម៉ុង​សព​តែ​ម្តង។ កុដិ​បែប​នេះ មាន​ខ្លះ​សង់​ឡើង​​ជា​បី​បន្ទប់ ដោយ​បន្ទប់​​ផ្នូរ​ម៉ុងសព​នៅ​ចំកណ្តាល និង​កុដិ​ព្រះសង្ឃ​គង់​នៅ នៅ​អម​សងខាង។ ឯ​កុដិ​ខ្លះ​ទៀត មាន​តែ​ពីរ​បន្ទប់ទេ គឺ​ម្ខាងជា​ផ្នូរ​ម៉ុង​សព និង​ម្ខាង​ទៀត ជាកុដិ​ព្រះសង្ឃ។ តាម​មើល​ទៅ ម្ចាស់​ផ្នូរ​ម៉ុង​សព បាន​បរិច្ចាគ​ធនធាន​កសាង​កុដិ​ព្រះ​សង្ឃ អោយ​នៅ​ជាប់​ជា​មួយ​ផ្នូរ​ម៉ុង​សព​បែប​នេះ គឺ​ប្រហែល​ជា​ចង់​អោយ​ព្រះ​សង្ឃ​យើង គង់នៅ​​កំដរ​​​សាច់​សារ​លោហិត​ខ្លួន ​​ទាំង​យប់​ទាំង​ថ្ងៃ​ហើយ​មើល​ទៅ..!!..

នៅជាប់​នឹង​មាត់​ផ្លូវ ជ្រុង​​ខាង​ត្បូង មាន​សំណង់​បេតុងធំ​មួយ​បញ្ឈរ​ឡើង​លើ ប្រៀប​ដូច​ជា​ប៉ម​យាម។ អ្នក​ស្រុក​ក្បែរ​នោះ​ប្រាប់​ថា នេះ​ជា​អាងទឹក តាំង​ពី​សម័យ​បារាំង, មិនមែន​ប៉មយាម​ទេ…។ ឯប្រវត្តិ​នៃ​ការ​កកើត​ទី​អារាម​នេះ គឺ​ល្ងិតឈឹង​ហើយ… ខ្ញុំ​រក​មិន​បាន​ទេ..!!.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s