វិចិត្រសាល

តាមដងផ្លូវ​ពីបាងកក ទៅឈៀងម៉ៃ…


ខាងក្រោមនេះ ជា​ទិដ្ឋភាព​តាមដង​​ផ្លូវ​​ពីទីក្រុង​បាងកក ទៅខេត្តឈៀងម៉ៃ ដែល​ថត​ពី​ក្នុង​រថយន្ត​ពេល​កំពុង​ធ្វើ​ដំណើរ​​ ក្នុង​ឳកាស​ខ្ញុំ​ទៅ​លេង​ទីក្រុង​​ទេសចរណ៍​ នៃភាគ​ខាង​ជើង​ប្រទេស​ថៃ ចំពេល​ពិធី​បុណ្យ​​លយ​កន្ទោង កាល​ពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ។

ប្រកាស​មួយ​នេះ​ ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ផ្លូវ​ថ្នល់​ តាម​រយៈ​ការ​បង្ហាញ​​រូបភាព​ផ្លូវ​​ហាយវ៉េ​បង់លុយ នៅ​ក្នុង​ក្រុង​បាងកក និង​ផ្លូវ​ចេញ​ពី​ទីក្រុង ឆ្ពោះ​ទៅ​តាម​បណ្តា​ខេត្ត​របស់​ប្រទេសថៃ​នេះ គឺ​ខ្ញុំ​គ្មាន​បំណង​នឹង​ចង់​ប្រៀប​ធៀប​​ពី​ការ​រីក​ចំរើន​​របស់​ប្រទេស​ក្បែរ​ខាង​យើង​​​ ជា​មួយ​​នឹង​ប្រទេស​​យើងនោះ​ទេ… ព្រោះ​ថា ប្រទេស​គេ​អត់​មាន​ឆ្លង​កាត់​​របប​ខ្មែរ​ក្រហមសោះ… ឯ​យើង​វិញ… ក្រឯណាដូច​ទើប​ងើប​ពី​អាពត?… ៧៩ មានតែ​បាតដៃ​ទទេ..!!..??.. ហើយ​តាម​ស្មាន​មើល​ទៅ គឺ​ហាហុក​សិប​ឆ្នាំ​ទៅ​មុខ​ទៀត ក៏​នៅ​តែចងចាំ​ឃ្លានេះ​រហូត ​មិន​ងាយ​ភ្លេច​​​ទេ​មើល​ទៅ, អោយ​តែ​និយាយ​ដល់​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​ម្តងៗ..!!.. 😀

សូម​ងាក​មក​និយាយ​ពី​រឿង​ផ្លូវ​ថ្នល់​នៅ​ស្រុក​គេ​វិញ​ម្តង…។ ពេល​ចេញ​ពី​ក្រុង​បាងកក គឺ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាយវ៉េ ដែល​មាន​កំពស់ ស្មើ​នឹង​ពាក់​កណ្តាល​​ផ្ទះ​ថ្ម។ ទំរាំ​ផុត​ផ្លូវ​ហាយវ៉េ ត្រូវ​​ឆ្លង​កាត់​បញ្ជរ​បង់​លុយ​បី​កន្លែង អស់​ប្រាក់ ១៦៥បាត។

ពី​បាងកក ទៅឈៀងម៉ៃ ដែល​មាន​ចំងាយ​ប្រមាណជិត ៨០០គ.ម គឺត្រូវ​ឆ្លង​កាត់​ខេត្តមួយ​ចំនួន​ដូចជា បទុមថានី ឬបទុមធានី, អាយុធ្យា, អានថង, ឆៃ(ជ័យ)ណាត, ណាក់ខនសូវណ្ណ ឬនគរសុវណ្ណ, កំផែង(កំពែង)​ផេត, តាត, ឡាំប៉ាង(លំពែង?), និង​ឡាំពូន… ហើយ​ក្នុង​ចំងាយ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នេះ, ​ថ្នល់​ត្រូវ​បាន​ស្ថាបនា​​ជា​ផ្លូវ​​ឯកទិស ចាប់​ពី​បាងកក រហូត​ដល់​ឈៀងម៉ៃ​​ តែម្តង។

ចេញ​ពីបាងកក រហូត​ដល់​ផុត​ព្រំប្រទល់​ខេត្តនគរសុវណ្ណ ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ធំទូលាយ គឺ ៤ឡេន(Lane) ទៅ ៤ឡេនមក… ហើយ​ចាប់​ពីខេត្តកំផែងផេត ទៅ​ឈៀងម៉ៃ, ផ្លូវ​រួម​មក​នៅ​ត្រឹម ៣ឡេន និង​កន្លែង​ខ្លះ ២ឡេន។ ឯ​នៅតាម​ទី​ប្រជុំជន​នីមួយៗ គឺផ្លូវ​មាន​សភាព​ធំ​ទូលាយ​ និង​លំអ​ដោយ​សួន​ច្បារ​​ស្រស់​បំព្រង​នៅ​ចន្លោះ​កណ្តាល…។​

នៅ​​តាម​ទី​ប្រជុំជន​ភាគ​ច្រើន មាន​ស្ពានកាត់​ទទឹង​ថ្នល់ ​សំរាប់​អោយ​​អ្នកថ្មើរជើងឆ្លង​កាត់​ពី​ខាង​លើ ​ដើម្បី​ការពារ​សុវត្ថិភាព​ ទាំង​អ្នក​​បើកបរ ទាំង​អ្នក​​ដំណើរ​ឆ្លងកាត់។ នៅ​កន្លែង​ស្ពាន​កាត់​ទទឹង​ថ្នល់​ទាំង​នោះ មាន​ដាក់​តាំង​រូប​ព្រះ​ឆាយាលក្ខណ៍​មហាក្សត្រ​ថៃ ​ដើម្បី​សំដែង​អោយ​ឃើញ​ពី​ការ​គោរព​បូជា ពី​សំណាក់​អ្នក​ដំណើរ​ទូទៅ។ ឯ​កន្លែង​ខ្លះ​ដែល​គ្មាន​ស្ពាន​អ្នក​ដំណើរ​ឆ្លង​កាត់​ទេ គេ​ក៏​ធ្វើ​ជា​ក្លោង​ទ្វារ​ធំ​កាត់​ទទឹង​ថ្នល់​ សំរាប់​ដាក់​តាំង​រូប​ព្រះឆាយាលក្ខណ៍​តែ​ម្តង។

និយាយ​រួម​ទៅ ផ្លូវ​ថ្នល់​នៅ​ស្រុក​គេ​ធំទូលាយ និងត្រជាក់​ភ្នែក​ខ្លាំង​ណាស់ ហើយ​ការ​ធ្វើ​ដំណើរ​ទៀត​សោត ហាក់​មាន​អារម្មណ៍​កក់​ក្តៅ ដោយ​សារ​តែ​ការ​​ធ្វើ​ដំណើរ​ គឺទៅ​ទាំង​អស់​​ព្រមគ្នា ​​មាន​តែ​ម្ខាង, គ្មាន​បារម្ភ​ពី​យានយន្ត​បញ្ច្រាស់​មក​ពី​ខាង​មុខសោះ​ឡើយ។

តាម​រយៈ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ពីក្រុង​បាងកក ​ទៅខេត្ត​ឈៀងម៉ៃ​ ជា​លើក​ទី​មួយ​​នេះ ខ្ញុំ​​​កត់​សំគាល់​បាន​នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ផ្លូវបង់លុយ​នៅ​ស្រុក​គេ- ការ​ចំណាយ​លុយអស់ ១៦៥បាត​ សំរាប់​បង់​ថ្លៃ​ផ្លូវ​ហាយវ៉េ​នៅ​ក្នុងក្រុង​បាងកក​ គឺ​សម​នឹង​ចាយ​ហើយ ព្រោះ​ផ្លូវ​ហាយវ៉េ​នីមួយៗ គេ​ធ្វើ​អស់​លុយ​ច្រើន​ណាស់ ដែលខុស​ពី​នៅ​ស្រុក​យើង យក​ផ្លូវ​​​មាន​ស្រាប់ ហើយ​ស្ថាបនា​កន្លែង​ធ្វើការ​កាត់​ទទឹង​ថ្នល់​​ដល់​ទៅ​បី​កន្លែង​​ ដើម្បី​ឃាត់​​​យានយន្ត​ឆ្លងកាត់ ​អោយ​បង់​ប្រាក់​​​ថ្លៃ​ផ្លូវ​តែ​ម្តង។ ឯ​ផ្លូវ​មួយខ្សែ​​ទៀត​នៅ​​ក្នុង​ក្រុង​ភ្នំពេញ ដែល​​មានប្រវែង​ប្រហែល​​មួយ​កន្ទុយ​អណ្តើក​សោះ ក៏​រដ្ឋ​យើង​សុខ​ចិត្ត​អោយ​ក្រុម​ហ៊ុន​ឯកជន​មួយ ធ្វើ​លេងៗ… រួច​ក្រុមហ៊ុន​នោះ ក៏​អង្គុយ​ចាំ​យក​លុយ​ពី​​រថយន្ត​អ្នក​ដំណើរ​ឆ្លង​កាត់​ ទាំង​មិន​ចេះ​អៀន​ដៃ ហើយ​​ពេល​​ខែ​ធ្លាក់​ភ្លៀង​ខ្លាំង​ ក៏ឃើញ​មាន​អ្នក​អង្គុយ​ត្រាំ​ក្នុង​ទឹក ចាំ​យក​លុយ​ដែរ..!!..

ផ្លូវឯកទិស ងាយស្រួល​ក្នុង​ការ​បើកបរ- បូកផ្សំ​នឹង​ការ​អនុវត្តន៍​នូវច្បាប់​ចរាចរណ៍​តឹង​រឹង​, ផ្លូវ​ឯក​ទិស​មិន​ត្រឹម​តែ​ងាយ​ស្រួល​ក្នុង​ការ​បើក​បរ​​ប៉ុណ្ណោះទេ តែ​នៅ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​មួយ​ចំណែក​ធំថែម​ទៀត​ផង។ ដោយ​ហេតុ​នេះ តើ​ផ្លូវ​ថ្នល់​នៅ​ស្រុក​យើង ដែល​ចេញ​​ពី​ក្រុង​ភ្នំពេញ ទៅ​គ្រប់​​បណ្តា​ខេត្ត, ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​បាន​​ជឿន​លឿន​ដូច​ស្រុក​គេ​បែប​នេះ?…

ផ្ទាំងប៉ាណូកាត់ទទឹង​ថ្នល់ នៅ​តាម​ទីប្រជុំជន- ដូចខ្ញុំ​​បាន​ជំរាប​ជូន​​ពី​ខាង​ដើម​រួច​ហើយ… នៅ​ស្រុក​គេ, គេ​ដាក់​តាំង​រូប​ព្រះឆាយាលក្ខណ៍​ព្រះ​មហាក្សត្រ កាត់​ទទឹង​ថ្នល់ ដើម្បី​អោយ​អ្នក​ដំណើរ​​ទូទៅ​ឆ្លង​កាត់​ បាន​ឃើញ និង​គោរព​ប្រណិប័តន៍។ ឯ​នៅ​ស្រុក​យើង​វិញ, ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ថ្នល់ ​គឺ​ឃើញ​តែ​ដាក់​តាំង​រូប​អ្នក​ប្រមឹក​មួយ​ក្រុម​ ​កាន់​ដប​ស្រា​បៀរ​ប្រកប​ដោយ​ទឹក​មុខ​មោទនភាព​ជាតិ(sic!)… ប្រហែល​ជា​ក្នុងន័យ​ ចង់​អោយ​​អ្នក​ដំណើរ​ឆ្លង​កាត់​ពី​ខាង​ក្រោម ​គោរព​ កោតសរសើរ​ដល់​ពួក​អ្នក​ស្រវឹង​ទូទៅ​​ហើយ​មើលទៅ..!!..??.. 😀

ស្រុកស្រែ

Advertisements

4 responses to “តាមដងផ្លូវ​ពីបាងកក ទៅឈៀងម៉ៃ…

  1. បើធ្វើបានដូចស្រុកស្វ៊ិស ពួកម្ដុំនិយាយបារាំង​ និង​រ៉ូម៉ាំង ពួក​ម្ដុំនិយាយ​អ៊ីតាលី ពួក​ម្ដុំ​និយាយ​អាល្លឺម៉ង់ នៅ​រួមគ្នា​ជា​ប្រទេស​តែ​មួយ​បាន​យ៉ាង​ស្រួល​ ហើយ​សុខ​សាន្ត​រីកចំរើន​ទៀត …មិន​យូរ​ទេ ប្រហែល​ម្រយ-២០០ឆ្នាំ​ទៀត ផ្លូវ​អស់​ហ្នឹង​​ក៏ជា​របស់​ខ្មែរ​យើង​ដែរ 😀 គឺពេល​ដែល​បណ្ដាប្រទេស​​អាស៊ាន​ទាំងអស់ ច្របាច់​ចូល​គ្នា​អោយ​ម៉ត់​ បាន​ទៅជា​ប្រទេស​តែមួយ​ឈ្មោះ …………. នោះ យើង​នឹង​ចាយ​លុយ​រួម​អាស៊ាន មាន​អីដាក់​ហ៊ុន​ហយ​គ្នា ស៊ីអត់​ស៊ីឃ្លាន​ មានក្រជា​មួយគ្នា ក្រោម​ដំបូល​នៃការ​ដឹកនាំ​តែមួយ​ មាន​ទាហាន​អាស៊ាន ប៉ូលិស​អាស៊ាន ប្រាក់ខែ​អាស៊ាន ច្បាប់​អាស៊ាន មេដអ៊ិន​អេយស៊ាន យក​អិង្លិស​ជា​ភាសា​យាន​​សំរាប់​ប្រស្រ័យ​ទាក់ទង​គ្នា​រួម …ម្ល៉េះ​នោះ​នឹង​គ្មាន​ការ​ដណ្ដើម​ដីម៉ា​កំប៉ុច​នៅ​​ម្ដុំព្រះ​វិហារ នឹង​លែង​ភ័យ​ថា​ ដីខ្មែរ​បាត់​បង់​ទៅណា ខ្មោចឥណ្ឌូចិន​ក៏ឈប់​មក​លង …ឈៀងម៉ៃ ប៉ាតាយ៉ា បាងកក សៀមរាប​អង្គរ ភ្នំពេញ ព្រៃនរគរ មាត់ជ្រូក ក្រមួនស ហាណូយ វៀងចន្ទ ម៉ានិល ចាការតា…សុទ្ធ​តែជា​របស់ អាស៊ាន តែមួយ​ជា​មួយ​គ្នា …អោយ​តែ​មាន​លុយ​ទៅ​រៀន ​ទៅ​រកស៊ី ទៅ​ស្រី​ស្នេហ៍​ប្រុសស្នេហ៍ យក​កូន យកចៅ​ យក​ប្រពន្ធ​នៅ​តាណា​ក៏បាន ។ល។

    …មិនយូរទេ ផ្លូវអស់​នោះ​ ក៏ជា​របស់​យើង​ដែរ ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s