វិចិត្រសាល

អារាមនៅលើភ្នំសុទេព ខេត្តឈៀងម៉ៃ


ខាងក្រោមនេះ ជាទិដ្ឋភាពអារាមនៅលើកំពូលភ្នំសុទេព (Doi Suthep) ខេត្តឈៀងម៉ៃ ប្រទេស​ថៃ ដែល​ខ្ញុំ​ថតទុក​ជាឯកសារ នា​ឳកាស​បាន​ទៅដល់​​​​ជាលើក​ដំបូង​របស់​ខ្ញុំ​. ចំពេល​ពិធី​បុណ្យ​បង្ហោះគោម និង​លយកន្ទោង ដ៏​មាន​ប្រជាប្រិយ៍ភាព ដែល​ភាសាថៃ​ហៅ​ថា ​បុណ្យ​យីពេង (Yee Peng Festival)។

ផ្លូវ​​ឡើងទៅ​កំពូល​​ភ្នំ​សុទេព មាន​ភាព​ស្រដៀង​គ្នា​នឹង​ផ្លូវឡើង​ភ្នំ​បូកគោ​របស់​យើង​ដែរ, គ្រាន់​តែ​ផ្លូវ​គេ​មាន​ទំហំ​ធំ​ជាង​យើង​បន្តិច ដោយសារ​តែ​ខាង​ផ្លូវ​ឡើង​មាន​ ២ឡេន​(Lane), ឯខាង​ផ្លូវ​ចុះ មាន​តែ​ ១ឡេន។ នៅ​​ជាប់​ជើង​ភ្នំសុទេព មុននឹង​ដល់​ផ្លូវ​ឡើង មាន​សួន​សត្វ​ដ៏​ធំ​មួយ ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សួន​សត្វនេះ គឺជា​សកល​វិទ្យាល័យ​​ឈៀងម៉ៃ…។

ពេល​ឡើង​ទៅ​ដល់​ខាង​លើ កន្លែង​ចត​យានយន្ត, គឺ​ត្រូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បន្ត​ទៅ​ទៀត តាម​មធ្យោបាយ​ពីរៈ ទីមួយដោយថ្មើរជើង និងទីពីរ​​ដោយ​ជណ្តើរ​យន្ត (Elevator)។ សំរាប់​ជនបរទេស, ការ​ជិះ​ជណ្តើរ​យន្ត​ គឺ​ត្រូវ​ទិញ​សំបុត្រ​ឡើង-ចុះ ថ្លៃ ៥០បាត។​​

ពេលឡើង​​ទៅ​ដល់​ខាង​លើ អ្វីៗ​ហាក់​ដូច​ជា​ប្លែក​ភ្នែក ខុស​​​ពី​យើង​ខ្លាំង​ណាស់។ ប្លែក​ភ្នែក​នៅ​ត្រង់​ថា «គេ» ពូកែ​រៀបចំ​អោយ​មាន​សោភ័ណភាព អនាម័យ និង​បរិស្ថាន​ ល្អជាង «យើង»…។

តាម​ពិត​ទៅ យើងក៏​ពូកែ​ដែរ… គ្រាន់​តែ​ថា យើង “ខ្ជិល” តែ​ប៉ុណ្ណោះ..!!..??.. 😀

ស្រុកស្រែ

Advertisements

6 responses to “អារាមនៅលើភ្នំសុទេព ខេត្តឈៀងម៉ៃ

  1. បាត់ដំបង​បើ​បាន​ទៅ​ថៃ​គ្រប់​គ្រង​ម្ល៉េះ​រីក​ចម្រើន​មិន​ចាញ់​ជៀងហ្ម៉ៃ​ប៉ុន្មាន​ទេ 🙂

  2. មេគេពិតជាស្រឡាញ់ស្រុកគេជាងមេពួកយើង ។ ឃើញស្រុកគេចឹង ស្រណុកស្រុកយើង តើពេលនឹងល្អដូចគេដែរ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s