វិចិត្រសាល

ព្រះករុណាជាអម្ចាស់ ទ្រង់យាង​ថ្វាយបង្គំ​រូប​សំណាក​ព្រះបាទ​អង្គដួង នៅ​ព្រែកក្តាម


ក្នុង​ដំណើរ​ទៅ​លេង​ភ្នំឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ នា​ព្រឹក​ថ្ងៃ​ទី ២៨ ធ្នូ នេះ គឺ​ជា​ឳកាស​ដ៏​កំរ និង​ចៃដន្យ​មួយ ដែល​នាំ​អោយ​ខ្ញុំ​មាន​អារម្មណ៍​​​​រំភើប ​រីក​រាយ​មែន​ទែន… នោះ​គឺ​​ខ្ញុំ​បាន​ឃើញ​​ព្រះភ័ក្រ្ត​ព្រះ​ករុណា​ជា​អម្ចាស់​​ដោយ​ផ្ទាល់ និង​បាន​ថត​រូប​ព្រះ​អង្គ​ក្នុង​ចំងាយ​មួយ​ដ៏​កៀក…។

ក្នុង​ឳកាស​ដែល​ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​យាង​និវត្តន៍​មក​ពី​ជួប​កូនចៅ​របស់​ព្រះអង្គ ​នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ នា​វេលា​ព្រឹក​មិញ​នេះ, ​ព្រះ​អង្គ​ និង​រាជ​បរិពារ ទ្រង់​បាន​​ឈប់​សំចត​មួយ​រយៈពេល​ខ្លី ដើម្បី​យាង​ចូល​ទៅ​ថ្វាយ​បង្គំ​រូប​សំណាក​អតីត​ព្រះ​រាជា​ខ្មែរ គឺរូប​​ព្រះបាទ​អង្គ​ដួង​​ជិះសេះ​ ស្ថិត​នៅជាប់​ផ្លូវ​ជា​តិលេខ៥ ​ចំ​ផ្លូវ​កោង ខាងលើ​ស្ពាន​ព្រែកក្តាម​បន្តិច។ ​​

នា​វេលា​ដ៏​វិសេស​វិសាល​នេះ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ទ្រង់​ឈរ​​រង់ចាំ​ទទួល​ព្រះ​រាជ​បដិសណ្ឋារកិច្ច​ ជា​មួយ​នឹង​ប្រជា​រាស្រ្តក្មេងចាស់ ប្រុស​ស្រី ​ជា​កូន​ចៅ​របស់​ព្រះ​អង្គ​ប្រមាណ​ជា​ហាហុក​សិប​​នាក់​ផងដែរ។ ​

ខណៈពេលដែល​ព្រះទីនាំង​រថយន្ត​ព្រះ​មហាក្សត្រ​ឈប់​ស្ងៀម ​ហើយ​ទ្វារ​រថយន្ត​បើក​ឡើង ព្រះករុណា ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់គ្រង​សំលៀក​បំពាក់​យ៉ាង​សាមញ្ញបំផុត គឺអាវដៃវែង​ពណ៌ខ្មៅ (សំបុរចាស់) និង​ខោបារាំង​វែង​ពណ៌​កាគី ជា​មួយ​នឹង​​ស្បែក​ជើង​ខ្វៀរ​ចងខ្សែ​ពណ៌​ខ្មៅ, ព្រះអង្គ​មាន​ព្រះភ័ក្រ្ត​ញញឹម​ ប្រកប​ដោយ​កាយ​វិការ​ប្រណម​​ ​ទៅរក​សម្តេច​ព្រះ​ឧត្តម​បញ្ញា និង​ប្រជា​រាស្រ្ត​ជា​កូន​ចៅ​របស់​ព្រះ​អង្គ​ជាប់​រហូត…។

បន្ទាប់មក ព្រះករុណា​ជា​អម្ចាស់ ទ្រង់​បាន​ថ្វាយ​កំរង​ផ្កា និង​អុជ​ធូប​សំពះ​បួង​សួង​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះបាទ​អង្គដួង ដែល​ជា​អតីត​ព្រះរាជា​ខ្មែរ​នា​សម័យ​ក្រុង​ឧត្តុង្គ…។

មុននឹង​យាង​ចេញ​ពីរូបសំណាក ព្រះករុណា​ទ្រង់់បានប្រគេន​ទេយ្យវត្ថុ​​ដល់​ព្រះសង្ឃ​ចំនួន​ប្រាំអង្គ​ផងដែរ។

ខាងលើ​នេះ​ ជា​ឃ្លាប្រយោគ​តាម​បែប​រាជស័ព្ទ​ ដែល​ទូលព្រះបង្គំ​ខ្ញុំ​ស្រុកស្រែ​ ខំរកនឹក​អស់​ហើយ… គឺ​ចេះ​បាន​តែត្រឹម​​ប៉ុណ្ណឹង..!!.. ខុស​ឆ្គង​សូម​ព្រះរាជទានទោស… 😀

ស្រុកស្រែ

Advertisements

5 responses to “ព្រះករុណាជាអម្ចាស់ ទ្រង់យាង​ថ្វាយបង្គំ​រូប​សំណាក​ព្រះបាទ​អង្គដួង នៅ​ព្រែកក្តាម

  1. The most peaceful face of my KING. I don’t know I can say I LOVE THE KING or not. But I love the KING.

  2. ម្ដេចសង្ឃសំពះស្ដេច ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s