វិចិត្រសាល

ភ្ញៀវទេសចរណ៍ទស្សនា​ក្រុងអង្គរ​កើន​ឡើង, ​​ហេតុអ្វី​ផ្លូវថ្នល់​នៅ​ដដែល?…


ជំនន់ភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ ដែល​ចូល​ទស្សនា​អង្គរវត្តនា​ថ្ងៃ​អាទិត្យ​ ទី ១២ មករា នេះ គឺ​ច្រើន​មែនទែន… ច្រើន​ដល់​ថ្នាក់​កក​ស្ទះនៅ​កន្លែង​បញ្ជរ​លក់​សំបុត្រ, ហើយ​កាន់​តែ​កក​ស្ទះ​មិន​គួរ​អោយ​ជឿ​ទៀត​នោះ គឺ​នៅ​ច្រក​ក្លោង​ទ្វារ​ចូល​អង្គរធំ ត្រង់​កន្លែង​យក្ស​ទាញ​ព្រ័ត្រ​តែ​ម្តង…។

ព្រឹក​នេះ ខ្ញុំឆ្លៀត​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​លេង​អង្គរ, រួច​ក៏​បង្ហួស​ទៅ​ដល់​លាន​ជល់ដំរី ទើប​បាន​ឃើញ​ទិដ្ឋភាព​កក​ស្ទះ​បែប​នេះ។ អ្វី​ដែល​ខ្ញុំ​កត់​សំគាល់ ក្នុង​អំឡុង​ពេល​នៃ​ការ​កកស្ទះ​​នេះ​គឺ ហេតុអ្វីបាន​ជាយើង​​មិន​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​អោយ​បាន​ស្អាត?… បើមិន​បាន​ស្ថាបនាមួយ​ជុំ​វង់តូច​ទេ គួរណាស់​តែ​ស្ថាបនាអោយ​បានស្អាត​ភ្លឹង ចាប់​ពី​ចុង​ផ្លូវ​អ៊ុត​កៅស៊ូ​បច្ចុប្បន្ន រហូត​ទៅ​ដល់​​ត្រឹម​ចុង​ផ្លូវ​លាន​ជល់​ដំរី និង​មួយ​ជុំ​ប្រាសាទ​បាយ័ន​ទៅ ក៏​មិន​សូវ​ខ្មាស់​ភ្ញៀវ​មក​ពី​ចំងាយ​​ប៉ុន្មានដែរ..!!..

នៅ​ខាង​មុខ​ប្រាសាទ​បាយ័ន មាន​ដំរីស្តរ​បួនប្រាំ​ក្បាល សំរាប់​បំរើ​សេវាកម្ម​ដឹក​ភ្ញៀវ​ទេសចរណ៍​ដើរ​ជុំវិញ​​ប្រាសាទដ៏​អស្ចារ្យ​មួយ​នេះ។ ពេល​ឃើញ​ដំរី​​កំពុង​ដើរ​ដឹក​ភ្ញៀវ  ទើប​ខ្ញុំ​នឹក​អស់​​សំណើច​តែ​ម្នាក់​ឯង… អស់​សំណើច​ត្រង់​ថា តាម​មើល​ទៅ​ ប្រហែល​ជា​យើង​មិន​ចង់​អោយ​ដំរី​​ដើរ​សឹក​បាតជើង និង​ក្រចក​ជើងពួកវា​ហើយ ទើប​បាន​ជា​​យើង​មិន​ដាច់​ចិត្ត​​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​​អោយរលោង​ស្រិល​ទៅ​កើត..!!..??..

ណ្ហើយ!… ខ្ជិលឆ្ងល់ច្រើន… នា​វេលា​ល្ងាចនេះ ខ្ញុំ​ក៏​បាន​ស្រលះ​ចិត្ត​ច្រើន​គួរសម​​ដែរ ដោយសារ​​បាន​ទៅ​ឈរមើល​ថ្ងៃ​លិច​ជា​មួយ​គេ-ឯង នៅ​លើ​កំពូល​ភ្នំ​បាក់ខែង ប្រកប​ដោយ​បរិយាកាស​អ៊ូអរ លាយឡំ​នឹង​ខ្យល់​ត្រជាក់​ស្រួល​ខ្លួន…។ ឳកាស​ក្រេប​យក​រសជាតិដ៏​សែន​​មនោរម្យ​ពី​ធម្មជាតិ​ពិតៗ​​បែប​នេះ ងាយឯណា​​នឹង​បាន​ជួប​..??.. 😀

ខាងក្រោមនេះ ជា​ជ្រុង​មួយ​នៃទិដ្ឋភាពភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​អង្គរវត្ត នា​ពេល​ព្រឹក… ព្រម​ទាំង​រូបភាព​​ថ្ងៃ​លិច​នៅ​លើកំពូល​ភ្នំ​បាក់ខែង ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ នា​ជិត​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ២០១៤ នេះ…

ស្រុកស្រែ

Advertisements

10 responses to “ភ្ញៀវទេសចរណ៍ទស្សនា​ក្រុងអង្គរ​កើន​ឡើង, ​​ហេតុអ្វី​ផ្លូវថ្នល់​នៅ​ដដែល?…

  1. សួរ​ធើ​មើល៍​អត់​ដឹង​អី​សោះ : P

    • 😀 តាមពិត ខ្ញុំអត់ដឹងអីសោះមែន… ព្រោះថា ​លុយបានមក​ពីការ​លក់​សំបុត្រ​ជូន​​ភ្ញៀវ គឺក្រុមហ៊ុន​សុខា​ ជាអ្នកយក, ឯផ្លូវ​ថ្នល់​ក្នុង​អង្គរ ប្រហែល​ជា​ទុក​អោយ​អាជ្ញាធរ​អប្សរា​ ជា​អ្នក​ស្ថាបនា​ហើយ​មើល​ទៅ… 😀

  2. មើលអត់ឃើញផង!
    លោកស្រុកស្រែចេះតែឆ្ងល់ឥតប្រយោជន៍.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s