វិចិត្រសាល

វត្តព្រះឥន្ទកោសា ក្រុងសៀមរាប


នៅ​មិន​ឆ្ងាយ​ប៉ុន្មានពីខាងត្បូង​​វត្ត​ព្រះឥន្ទកោសីយ៍ មាន​អារាម​ព្រះពុទ្ធសាសនា​មួយ​ទៀត មាន​ឈ្មោះថា វត្តព្រះឥន្ទកោសា…។

ពីដំបូង​ខ្ញុំគិត​ស្មាន​ថាៈ ពាក្យ «ព្រះឥន្ទកោសា» គឺ​ជា​ព្រះឥន្ទប្រុស, ឯពាក្យ «​ព្រះឥន្ទ​កោសីយ៍»​ គឺ​ជា​ព្រះឥន្ទស្រី។ តែបើ​តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់, ពាក្យ​ថា “កោសិយ ​ឬ កោសី” ប្រែ​មក​ថា “ព្រះឥន្ទ” ។ ដោយបែបនេះ ពាក្យថា «ព្រះឥន្ទ​កោសីយ៍» បើ​សំរាយ​ទៅ, ស្មើនឹងពាក្យ «ព្រះឥន្ទ + ព្រះឥន្ទ» ។ ពេល​ធ្វើ​ផល​បូក​ទៅ​ = ​២ព្រះឥន្ទ ឬបើតាម​ពិជគណិត អាចសរសេរ​ = ២(ព្រះឥន្ទ)… 😀

សូមងាក​មក​និយាយ​ ពី​អារាម​ព្រះឥន្ទកោសា​វិញ​ម្តង…។ ពេល​ចូល​ផុត​ក្លោងទ្វារ​វត្ត​, នៅ​ខាង​ស្តាំដៃ មាន​កុដិ​ព្រះសង្ឃ​ដង្ហែ​គ្នា។ ហួសពី​កុដិ​ព្រះសង្ឃ​ ទៅ​ជិត​ដល់​ព្រះវិហារ មាន​អាគារ​ពុទ្ធិក​សិក្សា​មួយ​ខ្នង​ កំពស់​មួយ​ជាន់។ តាម​ស្លាក​នៅ​លើ​ហោជាង​ខាង​មុខ​ បាន​អោយ​ដឹង​ថា អាគារ​មួយ​ខ្នង​នេះ កសាងក្នុង​ ព.ស ២៥៤១ ត្រូវ​នឹង​ គ.ស ១៩៩៧ ​ដោយ​ព្រះតេជគុណ អ៊ួន ប៉ក់,​ ជា​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ព្រះឥន្ទ​កោសា ជំនាន់​ទី៦…។

ព្រះវិហារ ​ដែល​ឃើញ​បច្ចុប្បន្ននេះ ប្រហែល​ជា​ទើប​នឹង​ជួស​​ជុល​ឡើង​វិញ​ថ្មីៗ​នេះទេ ព្រោះថា បើ​ផ្អែក​តាម​អក្សរ​មួយ​ផ្ទាំងនៅ​លើ​ជញ្ជាំង​ព្រះវិហារ​ខាងលិច​បាន​សរសេរ​ថាៈ «លោកគ្រូចៅ​អធិការវត្ត​ព្រះឥន្ទកោសា ព្រះនាម ឥន្ទជោត ព្រមទាំង​ភិក្ខុសាមណេរ នៅ, ឧបាសក ឧបាសិកា​ចំណុះ​ជើង​វត្ត​ក្នុង​ខេត្តសៀមរាប បាន​គិត​កសាង​ព្រះវិហារ តាំង​ពី​ឆ្នាំខាល អដ្ឋស័ក ព.ស ២៤៦៨ ត្រូវ​នឹង​ គ.ស ១៩២៥ ។ អ្នកអាចារ្យ ឡឹក, ឧបាសិកា រត់ សូរ, យ៉ង់ ឈួយ, ឧបាសិកា ភ្លេញ ជាអ្នក​ចាត់ការ…»

នៅ​ប៉ែក​ខាង​ជើង ជាប់​របង​វត្ត, មាន​សំណង់​ដ៏​ធំ​ស្កឹម​ស្កៃ​មួយ កំពស់​ពីរជាន់, កំពុង​ស្ថិត​ក្នុង​ការ​ស្ថាបនា​នៅឡើយ។ ខ្ញុំ​សួរ​នាំ​អ្នក​នៅ​ទីនោះ ទើប​ដឹងថាៈ នេះ​ជា​សំណង់​មហាកុដិ..!!..

នៅ​ជ្រុង​ខាងកើត ឆៀង​ខាង​ជើង​ព្រះវិហារ មានស្រះទឹក​ដ៏ធំមួយ។ កុដិព្រះសង្ឃ ឃើញ​មាន​សង់​ដង្ហែ​គ្នាតាម​មាត់​ស្រះប៉ែក​ខាង​កើត។ ឯ​នៅជាប់​មាត់​ស្រះ​ប៉ែក​ខាងលិច គឺ​ជា​រោង​ចុងភៅ…។ ដោយ​មិន​មាន​មនុស្ស​សួរ​នាំ ទើប​ខ្ញុំ​មិន​បាន​ដឹង​ថា ទីអារាម​នេះ​ទាំងមូល មាន​ព្រះសង្ឃ​ប៉ុន្មាន​អង្គ​ គង់​នៅ​ទេ…។

ខាងក្រោមនេះ ជា​ទិដ្ឋភាព​​អារាម​វត្តព្រះឥន្ទកោសា ក្រុង​សៀមរាប ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាខែមករា ឆ្នាំ២០១៤ នេះ។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​រៀប​រាប់​បង្ហាញ​​អារាម​មួយ​ទៀត​ឈ្មោះ​ថា វត្តពោធិលង្កា ដើម្បី​ជាការ​បិទ​​បញ្ចប់​ប្រកាស ​​ទាក់​ទង​នឹង​អារាម​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ក្រុង​សៀម​រាប ដែល​ខ្ញុំ​បាន​ថត ​​ក្នុង​ដំណើរ​បាន​ទៅ​ដល់​សៀមរាប​​ជើង​នេះ…៕

ស្រុកស្រែ

Advertisements

4 responses to “វត្តព្រះឥន្ទកោសា ក្រុងសៀមរាប

  1. រឿងខាងសៀមរាបមួយ មានចំណូល តែមិនសូវ​មានចំណេះដឹងស្គាល់កន្លុកកន្លៀតប៉ុន្មាននោះទេ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s