វិចិត្រសាល

វត្តរាជបូព៌ ក្រុងសៀមរាប


អារាម​វត្តរាជបូព៌ មាន​វិសាល​ភាព​ធំទូលាយ ដែល​មើល​ទៅ​មាន​សភាព​ល្ហល្ហេវ ​ដោយ​សារ​មិន​មាន​ឃើញ​របង ក្លោង​ទ្វារ​អោយ​បាន​ច្បាស់​លាស់​សោះ​។ ពេល​ខ្ញុំ​ចូល​តាម​ផ្លូវ​កៅស៊ូ ពីច្រក​ខាង​លិច​ទៅ ​ស្រាប់​តែ​ឃើញ​ទីធ្លា​វត្ត​តែ​ម្តង…។

ជា​អតីត​អារាម​របស់​សម្តេច​អគ្គ​មហា​សង្ឃរាជ​ ទេព វង្ស គង់​ប្រថាប់​ កាលព្រះ​អង្គ​គង់​នៅ​ជា​សង្គ្រាជ​វត្តក្នុង​ក្រុង​សៀម​រាប​នៅ​ឡើយ, ព្រះវិហារ​វត្ត​រាជបូព៌ មើល​ទៅ​ គឺមាន​អាយុ​កាល​យូរ​ណាស់​មក​ហើយ, ហើយ​ក៏មិន​​​មាន​ការ​ជួស​ជុល​ឡើង​វិញ ឬ​ក៏​កសាង​ព្រះ​វិហារ​មួយ​ថ្មី​បន្ថែម​​ទៀត​ដែរ។

ព្រះចៅ​អធិការ​វត្ត​បច្ចុប្បន្ន ព្រះនាម ព្រះសន្ទសរ មៀន ពេជ្រ, ព្រះជន្ម ៨៤​ ព្រះវស្សា​ឆ្នាំនេះ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសង្ឃរាជ ទេព វង្ស ចាប់​តាំង​ពី​ខែកញ្ញា ឆ្នាំ២០០៤ មក​ម៉្លេះ។ ​សព្វ​ថ្ងៃ ព្រះអង្គ​បាន​យក​​អតីត​ឧបដ្ឋាន​សាលា​ចាស់ ធ្វើ​ជា​កុដិ​គង់​នៅ។

ឧបដ្ឋាន​សាលាថ្មី និង​អាច​ជា​សាលា​ពុទ្ធិក​សិក្សា​ផងដែរ ឃើញ​ស្ថិត​ក្នុង​​ដំណើរ​ការ​កំពុងស្ថាបនា​នៅ​ឡើយ មាន​កំពស់​មួយ​ជាន់ គឺ​មាន​ទំហំធំ​ទូលាយ​មែន​ទែន។ ក្នុង​ឳកាស​ខ្ញុំ​ចូល​ទៅ​ថត​ទិដ្ឋភាព​ក្នុង​ទី​អារាម​នេះ គឺចំពេល​ព្រះសង្ឃ​កំពុង​សូត្រធម៌​មុនពេល​ឆាន់ត្រង់នៅ​ជាន់​ខាង​ក្រោម​នៃ​អាគារ​ថ្មី​នេះ ឮ​ឡើង​កង​រំពងដល់​ទី​ធ្លា​វត្ត, ហើយ​ក្រោយ​ពេល​ព្រះ​សង្ឃ​សូត្រ​ធម៌​ចប់ ខ្ញុំ​ឃើញ​សត្វ​ឆ្កែ​មួយ​ហ្វូង នាំ​គ្នា​រត់​សំដៅ​រោង​ចុង​ភៅ​តែ​ម្តង..!!.. 😀

នៅជាប់​ខាង​លិច​អាគារ​ឧបដ្ឋាន​សាលា​កំពុង​សាងសង់​ថ្មី​នេះ គឺ​មាន​អាគារ​ដ៏​ល្អ​វិចិត្រ​ថ្មី​មួយ​ទៀត កំពុង​ស្ថិតក្នុងការ​ស្ថាបនា​ដែរ ដែល​ខ្ញុំ​យល់​ថា អាច​ជា​មហា​កុដិ…។

តាម​ការអោយ​ដឹង​ពី​ព្រះគ្រូ​ចៅ​អធិការវត្ត, ​ព្រះសង្ឃ​ដែល​កំពុង​គង់នៅ​ និង​សិក្សា​រៀន​សូត្រ​ក្នុង​វត្ត​រាជបូព៌​បច្ចុប្បន្ន មាន​ចំនួនជាង ១៥០អង្គ, ដោយ​គង់​ស្នាក់​នៅ​តាម​កុដិ ​ដែល​នៅរាយ​ប៉ាយ​ក្នុង​វត្ត ស្ថិត​នៅ​​ប៉ែក​ខាង​លិច ខាង​ជើង និងខាង​​កើត​ព្រះវិហារ…។

ខាងក្រោមនេះ ជា​ទិដ្ឋភាព​​អារាម​វត្ត​រាជបូព៌ ក្រុង​សៀមរាប ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាខែមករា ឆ្នាំ២០១៤ នេះ។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បន្ត​រៀបរាប់​បង្ហាញ​ជូន​នូវ​អារាម​ដ៏​ចំណាស់​មួយទៀត ដែល​ជា​វត្តរបស់​ព្រះមេគណខេត្ត​សៀមរាប​ គង់នៅ​បច្ចុប្បន្ន, មាន​​ឈ្មោះថា វត្តព្រះឥន្ទកោសីយ៍…៕

ស្រុកស្រែ

Advertisements

4 responses to “វត្តរាជបូព៌ ក្រុងសៀមរាប

  1. វត្តមួយនេះនរណាក៏ហៅរត់មាត់ថាវត្តបូព៌ដែរ។

    សុំបែករឿងបន្តិចសិនឪ៖

    ខ្ញុំចាំបានថា សាលាបឋមសិក្សាមួយនៅក្បែរនោះ គឺជាសាលាដែលជាប់ចំណាត់ថ្នាក់លេខ… (អត់ចាំ) ជាសាលាគំរូទូទាំងប្រទេស ខាងការអប់រំបរិស្ថាន។ ហើយអ្វីដែលច្បាស់បំផុតនោះគឺ នាយកសាលា ឈ្មោះលោក ពឹង គិមឆេន មិនអនុញ្ញាតឱយមានការលក់ដូរផលិតផល ប៉ះពាល់សុខភាពក្មេងនៅក្នុងបរិវេណសាលាទេ ដូចជា ប្រហិតអាព័ណ៌ក្រហមៗនាំមកពីស្រុកថៃ គឺគ្មានលក់ឡើយ (ហើយបម្រាមអាហារផ្សេងៗទៀតក៏មានដែរ តែខ្ញុំចាប់អារម្មណ៍តែប្រហិតព័ណ៌ក្រហមនេះ) គាត់ថាល័ក្តក្នុងប្រហិតនោះ អាចធ្វើឱយខួរក្បាលក្មេងឈប់លូតលាស់បាន។ ក្នុងសាលាភាគច្រើនគេណែនាំសិស្សឱយ ញ៉ាំទឹកអំពៅដាក់កែវ ហើយខ្ចប់ស្លឹកឈូក ស្លឹកចេក ។

  2. ចុះពូ ប៉ិនចាប់អារម្មណ៍ម្ល៉េះ ដឹងលោកឆាន់រួច ហើយមានហ្វូងស្កែរត់តម្រង់រោងចុងភៅទៀត

    • តាមមើលទៅ ប្រហែល​ជា​ពួកវា​ដឹងថា ពេលស្ងាត់​សំឡេង​សូត្រធម៌​របស់​ព្រះសង្ឃ ពួក​វា​​ក៏​បាន​បាយ​ស៊ី​ដែរ។ ដល់​យូរៗ​ទៅ វា​ក្លាយ​ទៅ​ជា​ទំលាប់…។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​ពេល​ពួក​សត្វ​ឆ្កែ​មួយ​ហ្វូង​នោះ​រត់ព្រូមក ខ្ញុំ​ស្មាន​តែ​ពួក​វា​ឃើញ​ខ្មោច​លង?… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s