វិចិត្រសាល

វត្តពោធិ៍លង្កា ក្រុងសៀមរាប


ខាងក្រោមនេះ ជា​ទិដ្ឋភាពទូទៅនៃអារាម​ព្រះពុទ្ធសាសនា​មួយ​ទៀតក្នុង​ក្រុង​សៀមរាបដែរ, ឈ្មោះថា វត្តពោធិលង្កា…។

មានទីតាំង​នៅខាង​កើត​មាត់​ស្ទឹង​សៀមរាប, អារាម​វត្ត​ពោធិលង្កា ស្ថិត​នៅ​ដង្ហែ​គ្នា​ជា​មួយ​អារាម​វត្ត​ព្រះឥន្ទកោសា និង​វត្ត​ព្រះឥន្ទកោសីយ៍ ដែរ។

ផ្អែក​តាម​សំបុរ​, រួមនឹង​ស្មៅ​ដែល​ហ៊ុំ​ព័ទ្ធ​ជុំវិញ​​ខឿន​​ព្រះវិហារនា​ពេល​បច្ចុប្បន្ន​នេះ, ​​ព្រះវិហារ​ដ៏​ចំណាស់​មួយ​នេះ ហាក់​ត្រូវ​បាន​ទុក​ចោល​ដោយ​គ្មាន​ការ​ថែទាំ​ គួរ​អោយ​សោក​ស្តាយ​មែន​ទែន។ ដោយសារ​តែនៅ​​ជុំវិញ​ខឿន​ព្រះវិហារ​ មិន​ត្រូវ​បានរួប​រឹត​ដោយចេតីយ៍ និង​ម៉ុង​កប់​សព​ស្អេក​ស្កះ ដូច​អារាម​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង, ខ្ញុំ​គិត​ថា ថ្ងៃ​ក្រោយ​ទៅ វត្តពោធិលង្កា ងាយ​នឹង​រៀប​ចំ​អោយ​មានសណ្តាប់​ធ្នាប់ អនាម័យ ​សោភ័ណភាព​ និង​បរិស្ថាន​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​​​នា​ពេល​អនាគត…។

នៅ​ប៉ែកខាង​ជើង​ព្រះវិហារ គឺ​ជា​បរិវេណ​សំណង់​អាគារ បំរើ​អោយ​វិស័យ​ព្រះពុទ្ធ​សាសនា​ ដូចជា អាគារ​ឧបដ្ឋានសាលា អាគារពុទ្ធិកសិក្សា និង​កុដិ​ព្រះសង្ឃ​គង់​នៅ​ជាដើម។ រីឯ​នៅ​ប៉ែក​ខាង​ត្បូង​ព្រះវិហារ​វិញ គឺ​ជា​បរិវេណ​អាគារ​សិក្សា​ចំណេះ​ទូទៅ មាន​ឈ្មោះ​ថា «សាលាកុមារ​មេត្រី»។ នេះ​ជា​ចំណុច​ទាក់​ទាញ​មួយ ក្នុង​ការបំរើ​អោយ​វិស័យ​​​ទេសចរណ៍​ផងដែរ ព្រោះថា ក្នុង​ទីអារាម​វត្តពោធិលង្កានេះ មាន​បង្ហាញ​ពី​ផ្លូវ​លោក​ផង និង​ផ្លូវ​ធម៌​ផង (ពុទ្ធចក្រ និង​អាណាចក្រ) នៅ​ក្នុង​បរិវេណ​តែ​មួយ…។

មក​ដល់​ត្រឹមណេះ ខ្ញុំ​ចេះ​តែ​គិត​ថាៈ ខ្ញុំនេះ ដូចជា​មាន​យោបល់ “ទើស” ​ច្រើន​ពេក​ហើយ!… វីវរ​អ្នក​ដឹកនាំ​ខាង​សាសនា​ “ផា”​ អោយ​ស្រុកស្រែ​ខ្ញុំថា «ចេះដឹងណាស់! អាចេះដឹង..!!..» ។

ដោយ​ហេតុនេះ ខ្ញុំសូម​បិទ​បញ្ចប់​ប្រកាស​ ទាក់​ទង​នឹង​អារាម​ព្រះពុទ្ធ​សសាសនា​ក្នុង​ក្រុង​សៀមរាប​ តែត្រឹម​ប៉ុណ្ណេះ​​ ។ បើ​បាន​ទៅដល់​​ក្រុង​សៀមរាប​​លើក​ក្រោយៗ​ទៀត, ខ្ញុំ​នឹង​ឆ្លៀត​ពេល​ដើរ​ថត​ទី​អារាម​ក្នុង​តំបន់​អង្គរដ៏​ពិសិដ្ឋ​របស់​យើង​​ជា​បន្ត​​ទៀត ដើម្បី​ទុក​ជា​ឯកសារ​នៅ​ទីនេះ។ នៅពេលនេះ ដល់​កាល​វេលា​ចប់ហើយ, ឯវំ..!!.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s