វិចិត្រសាល

ខែនេះ, វាលស្មៅនៅម្តុំចំការស្រល់​ខេត្ត​មណ្ឌលគីរី ​បានប្រែពណ៌​ដូច​គល់​ជញ្ជ្រាំង


វាលស្មៅនៅតាម​ជ្រលង​ភ្នំ ម្តុំចំការ​ស្រល់ ជិតក្រុង​សែនមនោរម្យ នា​ខែមករានេះ បាន​ប្រែពណ៌​ពីបៃតងខ្ចី ទៅជាសំបុរ​ដូច​គល់​ជញ្រ្ជាំងអស់ហើយ…។

នៅ​រដូវវស្សា, វាល​ស្មៅនៅតាម​កំពូលភ្នំ និង​ជ្រលង​ដង​អូរ​​​ទាំងឡាយ ប្រៀបបាន​នឹង​កំរាល​ព្រំពណ៌បៃតង​ខ្ចី​ដ៏​ត្រជាក់​ភ្នែក ស្រដៀង​នឹង​ទីលាន​វាល​កូនគោល (Golf) ដ៏ធំ​ល្វឹងល្វើយ លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក។ តែ​ចូល​មក​ដល់​ដើម​រដូវ​ប្រាំង​នេះ វាល​ស្មៅ​ដ័​ស្រស់​បំព្រងទាំង​​នោះចាប់​ផ្តើម​ងាប់ ហើយ​ប្រែ​ពណ៌​ទៅ​ជា​លឿង​ស្រអាប់​​បែប​នេះ។

ជួរភ្នំត្រងោលៗ គ្មាន​ដើម​ឈើធំៗដុះ, ដុះតែ​ស្មៅ​ទាំងអស់​នេះ វា​ជា​គំរប​​គ្រប​​ពីលើ​​រ៉ែ​ធម្មជាតិដ៏​មហាសាល ដែល​ភាគ​ច្រើន​ជា​រ៉ែ​បុកស៊ីត​នៅ​ពី​ខាង​ក្រោម។ អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ គឺគ្រប់​ភ្នំ ជ្រលង​ដងអូរ ជុំវិញ​ក្រុង​សែនមនោរម្យ មិនមែន​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៀត​ទេ, វា​បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឯកជន​អស់​ទៅ​ហើយ…។ ដោយហេតុ​នេះ ប្រសិន​បើ​មាន​ក្រុម​ហ៊ុន​​បរទេសណា ​មក​ចង់​បោះទុន​វិនិយោគរកស៊ី​ខាង​​រ៉ែ​ក្រោម​ដី​នៅ​ទីនេះ គឺ​ទាល់​តែ​​ចចារ​ទិញភ្នំ​ ឬក៏​​ចូល​ហ៊ុន​ជាមួយ​«ម្ចាស់​ភ្នំ» ទើប​បាន​រកស៊ី​ទៅ​កើត…។

ហេស! ហេ!… ស្រុកយើង ទិញភ្នំ, លក់ភ្នំ..!!.. ស្តាប់ទៅ​មិន​គួរ​អោយជឿ… តែ​នេះ​ជា​រឿងពិត ព្រោះថា ប្រទេសយើង​សំបូរ​រឿង​ចំឡែកៗ តែអញ្ចឹង​ឯង..!!..??.. 😀

ទិដ្ឋភាពដងផ្លូវទៅមណ្ឌលគីរី នាខែមករានេះ

វាលស្មៅស្ងួត និង​ចំការស្រល់…

ចំណោតខាងមុខនេះ គឺអូររមីស ជាភាសាជនជាតិ, មានន័យថា​«អូរទឹកភ្លៀង»…

ភ្នំនេះ, ភ្នំបន្ទាប់ៗ, និងភ្នំឯនាយនោះ គឺសុទ្ធតែជា​របស់ឯកជន មាន​ម្ចាស់​អស់ហើយ..!!..

ស្រុកស្រែ

Advertisements

6 responses to “ខែនេះ, វាលស្មៅនៅម្តុំចំការស្រល់​ខេត្ត​មណ្ឌលគីរី ​បានប្រែពណ៌​ដូច​គល់​ជញ្ជ្រាំង

  1. បើភ្នំទាំងនោះជារបស់​រដ្ឋ ពេលមានក្រុមហ៊ុនមកវិនិយោគ
    ប្រាកដជារដ្ឋកុងត្រា ៩៩ ឆ្នាំហើយ ចុះនេះជារបស់ឯកជន
    ពេលមានក្រុមហ៊ុនមកវិនិយោគ តើគេកុងត្រាប៉ុន្មានឆ្នាំ ណ?

    • ប្រសិនបើភ្នំជារបស់រដ្ឋ នោះរដ្ឋ​យើង​នឹង​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន។ ដល់​បាន​ចំណូល​មក​ គឺ​ច្បាស់​ជា​ចូល​មកក្នុង​ស្បោង​រដ្ឋ​យើង​ហើយ។

      រឿង​យក​រ៉ែ វា​ខុស​ពី​អោយ​ដី​គេ​ដាំ​កៅស៊ូ។ នៅខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនៈគីរី និង​មណ្ឌលគីរី បច្ចុប្បន្ននេះ ពេល​ធ្វើ​ដំណើរ​ទៅ គឺ​ឃើញ​តែ​ចំការ​កៅស៊ូ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក។ តែ​សួរ​ថា វាជា​របស់​រដ្ឋ ឬ​ក៏​ជា​របស់​ឧកញ៉ា​គ្រាក់ៗ? ឯ​រឿង​កុងត្រាជួល​ដីអោយ​​គេ​ដល់​ ៩៩ឆ្នាំ​នោះ មិន​ដឹង​ជា​គំនិត​ផស់​អា​ចំកួត​ណា​ទេ..!!..

  2. អោ! ផ្ទៃស្រុកខ្មែរៗ…ថៅកែត្រៀបត្រា 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s