វិចិត្រសាល

មើលមួយភ្លែត, ស្មានតែឃ្លាំងលក់ឡាន​ចាស់ៗ..??..


យានយន្តស៊េរីចាស់ៗ រាប់​សិប​គ្រឿង ដែល​ចត​ត្រៀប​ត្រា ដូច​ក្នុង​រូបថត​ខាង​ក្រោម​នេះ មិនមែនជាការ​ដាក់​​តាំង​​សំរាប់​លក់​ដូរ​​ឡើយ… តែ​គឺជាយានយន្ត​ប្រព្រឹត្តបទ​ល្មើស​ព្រៃឈើ ដែល​ក្រុម​រដ្ឋបាល​ព្រៃឈើ​តំបន់​អភិរក្ស​ជីវៈចំរុះ “សីមា” ស្ទាក់​​ចាប់បាន និង​រក្សា​ទុក​នៅ​ក្នុង​បរិវេណនេះ…។

មាន​ទីតាំងហួស​ទីប្រជុំជន​ស្រុកកែវសីមា, ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ “សីមា” ស្ថិត​នៅ​ជាប់​មាត់​ច្រក​ជ្រលង​ភ្នំ ចូល​ទៅតំបន់​ខ្ពង់​រាប​ខេត្តមណ្ឌលគីរី តែម្តង។ ដោយ​សារ​ចំណុច​ទីតាំង​នេះ ប្រៀប​ដូចជា​ស៊ងមួយ, គ្មាន​ច្រករបៀងផ្សេង​​ទៀត ដែល​អាច​វាង​គេច​បាន ទើបធ្វើ​អោយ​​ទីស្នាក់ការ​នេះ មាន​លទ្ធភាព​ងាយ​ស្រួល​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​បាន​សឹង​តែ​មួយរយ​ភាគ​រយ… លើកលែង​តែ​​កំឡាំង​ដែល​ឈរ​ជើង​នៅ​ទីនេះ មិន​ចង់​ចាប់ ឫខ្ជិលចាប់​តែ​ប៉ុណ្ណោះ…។​​

អ្វីៗផ្សេងទៀត​ដែល​ជា​ភាព​អសកម្ម ហើយ​មើល​មិន​ឃើញ ខ្ញុំ​មិន​ហ៊ានបង្អាប់ ឬ​ចោទ​ប្រកាន់​​ទេ, តែ​ភស្តុតាងស្នាដៃ​បង្ក្រាប​បទល្មើស​ជាក់​ស្តែង​ដោយ​ក្រុម​សមត្ថកិច្ចដែល​បាន​ដាក់​តាំង​បង្ហាញ​​នៅ​ទី​នេះ, បើ​មិន​អោយខ្ញុំ​​សរសើរ មិន​អោយ​គាំទ្រ​លើក​ទឹក​ចិត្ត​សោះ ក៏​មិន​កើត​ដែរ..!!.. 😀

Seima Forest Preservation

ទីស្នាក់ការរដ្ឋបាលព្រៃឈើ តំបន់អភិរក្សជិវៈចំរុះ “សីមា”

Seima Forest Preservation

មើលពីផ្លូវកៅស៊ូទៅ ស្មានតែឃ្លាំងលក់ឡានចាស់ៗ..??..

Seima Forest Preservation

ភស្តុតាងគំនរឈើ នៅក្បែរឡានចាស់ៗ…

Seima Forest Preservation

ឡានដឹកឈើភាគច្រើន ជាប្រភេទ​ស៊េរី «អេតចាយ»…

Seima Forest Preservation

ម៉ូតូនេះ អាចជា​យានជំនិះរបស់ព្រានប្រមាញ់ សំរាប់​ជិះចូលព្រៃ​បរបាញ់ និង​ដាក់អន្ទាក់

ស្រុកស្រែ

Advertisements

2 responses to “មើលមួយភ្លែត, ស្មានតែឃ្លាំងលក់ឡាន​ចាស់ៗ..??..

  1. នឹងហើយគួរអោយសរសើរណាស់បងសមត្ថកិច្ច ចឹងជូនរង្វាន់គាត់ម្នាក់ៗ ៣ក្លូស!!

    • ឯកភាព… ព្រោះ​បងៗ​សមត្ថកិច្ចនៅ​កែវសីមានេះ គាត់នឿយហត់​ខ្លាំងណាស់… ពួកបងៗ​យើង បាន​ការពារ​បទល្មើស​ព្រៃ​ឈើ តាំង​ពី​ឈើ​ពេញព្រៃ រហូត​ដល់​សល់​តែ​ព្រៃ អស់​ឈើ..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s