វិចិត្រសាល

ភ្នំពេញ​យើង សមនឹង​សប្បាយ​ជាង​នេះ…


អផ្សុកពេក មិន​ដឹង​ទៅណា… ក៏ជិះឆ្វែល​វិមានឯករាជ្យ​មួយ​ជុំ… ហើយ​ក៏​ថតរូប​បាន​ពីរ​ប៉ុស្តិៈ មួយប៉ុស្តិ គឺរូប​វិមានឯករាជ្យ និង​មួយប៉ុស្តិទៀត គឺស្តូប​​រូប​សំណាក​ព្រះបរមរតន​កោដ្ឋ ។ ​រូប​ទាំង​ពីរ​សន្លឹក​នេះ ខ្ញុំគិតចង់​អោយ​«អុងម៉ាប់» ដាក់​ពិន្ទុ​អោយ​បន្តិច… 😀

ភ្នំពេញ​នាម៉ោង ៨ កន្លះយប់ នៅអ៊ូអរ… ​មិន​ទាន់​ស្ងាត់​នៅ​ឡើយទេ។ ថ្វីបើ​បរិយាកាស​នយោបាយ​នៅ​ក្នុង​ទីក្រុង ដែល​ធ្វើ​អោយ​ពេលខ្លះ ឡើយ​កំដៅ​សឹងឆេះ!… ពេល​ខ្លះ ក៏បែរ​ជា​ស្រកចុះ​កំដៅ​​ដល់​ថ្នាក់​ត្រជាក់​ល្ហឹម!… រួច​​ប្រែ​​ទៅ​ជា​ក្តៅ​ងំ​ឧណ្ហៗក៏​ដោយ ក៏​សកម្មភាព​ទូទៅ​​នា​រាត្រី​កាល គឺស្ថិត​នៅជា​ប្រក្រតី​ មនោរម្យ ធម្មតា ស្ងប់ស្ងាត់​..!!..

តាមពិត​ទៅ ភ្នំពេញ​យើង សមនឹង​សប្បាយ​ជាង​នេះ, ប្រសិនបើ​អ្នក​នយោបាយ​នៅ​ស្រុក​យើង​ឈប់​ឈ្លោះគ្នា។ អ្វី​ដែល​ជា​ការ​ព្រួយ​ប្រារម្ភនោះ គឺខ្ញុំ​មើល​ឃើញ​ស្នាម​ប្រេះ​ដែល​កំពុង​លេច​ចេញ​​​នៅ​ក្នុង​ស្រ​ទាប់​ប្រជាពលរដ្ឋ​យើងៈ អ្នកគាំទ្រ​ខាង​ CPP បាន​ហៅ​អ្នក​​​គាំទ្រ​ខាង CNRP ថា «ពួកប្រឆាំង!»។ រីឯអ្នក​គាំទ្រ​ខាង CNRP បាន​ហៅ​អ្នក​គាំទ្រ​ខាង CPP វិញថា «ពួកយួន ឬពួកក្បាលយួនខ្លួនខ្មែរ!»។ យូរ ឬឆាប់ ស្នាម​ប្រេះ​នេះ នឹង​ឈាន​ទៅ​រក​ការ​បែកចេញជា​ពីរ។ ដោយហេតុ​នេះ ខ្ញុំ​បន់ស្រន់​​អោយ​​អ្នក​នយោបាយ​ខ្មែរ សូម​មេត្តា​ប្រញាប់​រួម​គ្នា​ប៉ះ​ភ្ជិត​ស្នាម​ប្រេះ​នេះ កុំ​អោយ​បែក​ទាន់…។

ប្រសិន​បើ​ភាព​មិន​ត្រូវគ្នា កាន់តែ​អូស​បន្លាយ​ពេល​យូរថែមទៀត, ច្បាស់ណាស់, ដល់ពេល​នោះ មេៗទាំង​សងខាង នឹងបន្ត​ «ធើងើយ» ដាក់​គ្នា​ទៀត​ ហើយកង​កំឡាំង​សមត្ថកិច្ច​ម្តងណេះ ក៏​ច្បាស់​ជា «ធើងើយ»ដែរ, លែង​ចេញ​មុខ​ទៀត​ហើយ ដោយ​ទុក​​បណ្តោយ​​អោយ​​​អ្នក «ប្រេះបែក​ទាំង​សង​ខាង» ​នាំ​គ្នា​ “សាកកំឡាំងគ្នា” នៅ​លើ​ដង​ផ្លូវ​វិញ​ម្តង។ ដល់ពេល​នោះ គឺ​គ្មាន​ឈាម​នរណា​ហូរ ក្រៅ​ពី​ឈាម​ខ្មែរ​យើង​ឡើយ..!!..??..

វិមានឯករាជ្យ

ស្តូបរូបសំណាក​ព្រះបរមរតនកោដ្ឋ

ស្រុកស្រែ

Advertisements

7 responses to “ភ្នំពេញ​យើង សមនឹង​សប្បាយ​ជាង​នេះ…

  1. តាមខ្ញុំវាយតម្លៃ រូបនេះប្រហែលជា​ថត​ដោយ​ដៃ ដោយ​មិនប្រើ ជើង តែរូបមានពណ៌​ច្បាស់​ល្មម ប្លង់​ក៏​ល្អ ទាស់​តែ​ផ្អៀងបន្តិច ជូន ៤ លើ ៥ ។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s