វិចិត្រសាល

បច្ចុប្បន្នភាពនៃ​សំណង់ស្ពានជ្រោយចង្វា ​នាចុងខែមករា ​ឆ្នាំ២០១៤ នេះ…


ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅនៃ​សំណង់​ស្ពាន​ជ្រោយចង្វា​ថ្មី ដែល​ខ្ញុំ​ថត​ទុក​​ជា​ឯកសារ នា​ចុងខែ​មករា ឆ្នាំ២០១៤ សើមៗ​នេះ…។

ទិដ្ឋភាព​ជាក់​ស្តែង បើ​យើង​ឈរ​មើល​ពី​ត្រង់​រង្វង់​មូល​ ពីស្តូឡេ​គួច​កាណុងទៅ គឺ​តួ​ស្ពាន​ហាក់​ដូច​ជា​កំពុង​សន្ធឹង​កាត់​ពី​លើ​ដង​ទន្លេ​សាប​រួច​ទៅ​ហើយ ​​ដោយ​សារ​តែ​ដំណភ្ជាប់រវាង​តួស្ពាន និង​​គល់ស្ពាន​​ទាំង​ត្រើយ​ខាង​កើត និង​ត្រើយ​ខាង​លិច បាន​ភ្ជិត​មុខ​គ្នា​រួច​ហើយ។ នៅ​ឡើយ​តែចន្លោះ​សសរ​ទាំង​បួន​ដែលមាន​​បី​ប្រឡោះ​ ដែល​តួ​ស្ពាន​​​កំពុង​តែ​រំកិល​ខ្លួនជិត​ដល់​ភ្ជិត​មុខ​ដំណ​គ្នា​​ហើយដែរ។

ប្រសិន​បើ​ស្ពាន​នេះ​ស្ថាបនា​ហើយ​រួច​រាល់ វា​នឹង​ក្លាយ​ជា​ស្ពាន​ភ្លោះ តំណាង​អោយ​មិត្តភាពរវាង​កម្ពុជា-ជប៉ុន-ចិន…។ កិច្ចការ​បន្ទាប់ទៀត គឺ​ច្បាស់​ជា​​សាលារាជធានី​​ នឹង​បន្ត​ស្ថាបនា​រង្វង់​មូល​នៅ​គល់​ស្ពាន​ត្រើយ​ខាងកើតទៀត ព្រម​ទាំង​​កែ​សំរួល​រង្វង់​មូល​នៅ​គល់​ស្ពាន​ត្រើយ​ខាង​លិច​ផង​ដែរ ដើម្បី​សំរួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​ត្រង់​តំបន់​នេះទាំង​មូល​តែ​ម្តង…។

យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា ពី​ស្នាដៃ​​កែ​លំអ​សោភ័ណភាព​​​រាជ​ធានី​ភ្នំពេញ ​នៅ​ម្តុំ​ស្ពាន​ជ្រោយ​ចង្វា​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ចៅហ្វាយ​ក្រុង​ ដែល​មាន​ទឹក​មុខ​ញញឹម​ជាប់​…។

ទាក់ទង​នឹង​ទឹក​មុខ​ញញឹម​ជាប់​នេះ, មាន​មិត្ត​ខ្ញុំ​ម្នាក់ បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា «ត្រេមុខ» ​លោក​ចៅហ្វាយ​ក្រុង​យើង​បច្ចុប្បន្ន​​ បើ​តាម​ក្បួន​ចិនម៉ិថា​ «មុខមាន​ហុងស៊ុយ!» ល្អ​ណាស់…។ គិតៗ​ទៅ ក៏​ត្រូវ​ផស់​គេ​ម៉្យាង​ដែរ​ ព្រោះថា បើទោះជា​មាន​ករណី​ភ្លៀង​លិច​ក្រុង, ស្ទះលូ, សំរាម​យក​អត់ទាន់, ការ​កក​ស្ទះ​ចរាចរណ៍​, បញ្ហា​សណ្តាប់​ធ្នាប់​រញ៉េរញៃ​លើ​ចិញ្ចើម​ផ្លូវជាដើម, ឬ​ក៏មាន​បាតុកម្ម​កើត​ឡើង​ដូចបាយ​ពុះ​​ នៅ​ខាង​មុខ​កន្លែង​ធ្វើ​ការ​របស់​លោក​យ៉ាង​ម៉េច​ក៏​ដោយ ក៏​ទឹក​មុខ​លោក​ចៅ​ហ្វាយ​ក្រុងយើង នៅ​តែ​ញញឹម​​ជានិច្ច..!!..??..  😀

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s