វិចិត្រសាល

វិហារឥស្លាម នៅ​សង្កាត់ច្រាំងចំរេះ


ក្នុងដំណើរ​វិល​ត្រឡប់​មក​ពីវត្តប្រាសាទ​ ឯជិត​ជើង​ភ្នំ​បាសិទ្ធ​វិញ, ពេល​មក​ដល់​ម្តុំ​គីឡូ​ម៉ែត្រ​លេខ៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខ្ញុំ​ឆ្លៀត​ពេល​ឈប់​ថតព្រះ​​វិហារ​​របស់​សាសនិក​ឥស្លាម ដែល​ស្ថិត​នៅ​ហូរហែ​តាម​​​បណ្តោយ​ផ្លូវ​ជាតិ​នេះ សំរាប់​​ទុក​ជា​​ឯកសារ​​នៅ​ផ្ទះ​ស្រុក​ស្រែ​របស់​ខ្ញុំ។

​ព្រះវិហារ​ ដែល​ភាសា​ឥស្លាម​ហៅថា ម៉ាស្ចិទ ​​ស្ថិត​នៅ​ខាងជើង​គេផុត មាន​ឈ្មោះថា វិហារធំគីឡូម៉ែត្រ​លេខ​៩ (K.M9 Mosque) ឃើញ​ដាក់​កាលបរិច្ឆេទ​ស្ថាបនា​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​១៩៩២, គិត​មក​ទល់​នឹង​ឆ្នាំនេះ គឺ​មាន​រយៈ​ពេល ២២ឆ្នាំហើយ។

តាម​ប្រពៃណី​សាសនាឥស្លាម, ព្រះវិហារ ឬ​ម៉ាស្ចិទ ​គឺ​សំរាប់​​អោយ​សាសនិក​ឥស្លាម​ ចូល​ទៅ​ថ្វាយ​បង្គំ​គោរព​ប្រណិប័ត​​ព្រះ​អាឡាស៍​ជា​ម្ចាស់។ តាម​ទំនៀម​ទំលាប់, សាសនិក​​ឥស្លាម​ ត្រូវ​គោរព​ថ្វាយ​បង្គំ​ព្រះ ក្នុង​មួយ​ថ្ងៃ ៥ដង និង​ចូលទៅ​​ព្រះវិហារ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ។​​ ​​ឯវិន័យ​​​ព្រះវិហារ​ទៀត​សោត​ ​មុន​នឹង​ចូល​ គឺ​ត្រូវតែ​​ងូតទឹក​ជំរះ​កាយ​អោយ​បាន​ស្អាត​​ជា​មុន​សិន។

នៅ​ជាប់​របង​ខាងជើងព្រះវិហារ​ធំ គីឡូម៉ែត្រ​លេខ៩ នេះ មាន​សាលារៀន​ឥស្លាម​មួយ​ឈ្មោះថា សាលារៀនដូបៃអ៊ីស្លាម គ.ម៩ ភ្នំពេញ (Phnom Penh Dubai Islamic School, Kilometer 9 or Sekolah Islam Dubai, Kilometer 9, Phnom Penh)។

ហួស​មក​ខាង​ត្បូង​បន្តិច មាន​ស៊ូរ៉ាវ​មួយ​ឈ្មោះថា អាល់អឹកពើរ (ជាភាសាអង់គ្លេស​​ Mosalla Al-Akbar)។ ស៊ូរ៉ាវអាល់អឹកពើរ​នេះ ពី​មុនគឺ​ជា​ ម៉ាស្ចិទ ។ តាម​មើល​ទៅ ម៉ាស្ចិទ អាចមាន​ន័យ​ស្មើព្រះវិហារ​ព្រះពុទ្ធ​សាសនា, ឯ ស៊ូរ៉ាវ អាច​មាន​ន័យ​ត្រឹម​ជា​ សាល្លំ… (ប្រសិន​បើ​បងប្អូនឥស្លាមណា​ដឹង​ច្បាស់ សូម​ជូយ​ផ្តល់​យោបល់​ផង, ខ្ញុំ​នឹង​កែ​តំរូវ​អោយ​ត្រូវ​តាម​ន័យ​របស់​ឥស្លាម​សាសនាជូន)។

តមក​ខាង​ត្បូង​ស៊ូរាវ​អាល់អឹកពើរ គឺមាន​វិហារ​ធំ ថ្មីចែស​មួយ​ទៀត​ឈ្មោះថា ម៉ាស្ចិទ​នូរុនណាអ៊ីម គ.ម៨ (Nurunnaim Mosque K.M8)។ នៅ​ទល់​មុខ​នឹង​ម៉ាស្ចិទ គ.ម៨ នេះ មាន​ដី​វាល​មួយ​កន្លែង ដែល​នេះ​ គឺ​ជា​ទីបញ្ចុះសព​សាសនិក​ឥស្លាមក្នុង​តំបន់​ច្រាំង​ចំរេះ​នេះ។

តាម​ខ្ញុំ​ដឹង​ខ្លះៗ, របៀប​បញ្ចុះ​សព​តាម​បែប​សាសនា របស់​បងប្អូន​ខ្មែរ​ឥស្លាម​យើង គឺ​គេ​ជីក​រណ្តៅ​ រួច​លុង​ដី​ដើម្បី​ផ្តេក​​សាកសព ស៊ក​បញ្ចូល​ទៅ​ក្នុងរូង​ដី​​នោះ ហើយ​​សព​ត្រូវ​តែ​ដាក់​​​ក្បាល​ទៅ​ទិស​ខាង​ត្បូង ក្នុង​កិរិយា​ផ្អៀង​ខ្លួន បែរ​មុខ​ទៅ​រក​ថ្ងៃ​លិច…​(ប្រសិន​បើ​បងប្អូន​ឥស្លាម​ណា​ដឹង​ច្បាស់ សូម​ជួយ​ផ្តល់​យោបល់​ផង, ខ្ញុំ​នឹង​កែ​តំរូវ​អោយ​​ត្រូវ​តាម​ទំនៀម​ទំលាប់​របស់​​ជនជាតិ​​ឥស្លាម​យើង ដើម្បី​ទុក​ជា​ឯកសារ​នៅ​ទីនេះ)។

បន្ត​ពីម៉ាស្ចិទ នូរុនណាអ៊ីម គ.ម៨ ទៅ​ខាង​ត្បូង​ទៀត គឺ​មាន​ម៉ាស្ចិទ​មួយ​ទៀត​ឈ្មោះ​ថា វិហារឥស្លាម នូរុលអៀសសាន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​សាលាខ័ណ្ឌ​ឫស្សីកែវ ដែល​វិហារឥស្លាម​​មួយ​នេះ ខ្ញុំ​ឃើញ​កកើត​ឡើង​មុន​គេ នៅ​ក្នុង​ម្តុំ​ច្រាំង​ចំរេះ​នេះ។

ដោយ​ពិត​ទៅ, ប្រពៃណី ទំនៀម​ទំលាប់​របស់​បងប្អូន​ខ្មែរ​ឥស្លាម​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យើង ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ច្រើន​នៅ​ឡើយ ហើយ​នៅ​តាម​បណ្ណាគារធំៗ ក៏​មិន​មាន​ឃើញ​សៀវភៅ​ដែល​បោះ​ពុម្ព​ផ្សាយ​ពីប្រពៃណី ទំនៀម​ទំលាប់​ សាសនា​របស់​ពួកគេ​ដែរ…៕

ស្រុកស្រែ​ ​​

Advertisements

One response to “វិហារឥស្លាម នៅ​សង្កាត់ច្រាំងចំរេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s