វិចិត្រសាល

អតីតព្រះសត្យមុនីចេតីយ៍…


ក្នុងឳកាសដើរ​ក្រឡឹងថតអាគារនាគ, ពេលខ្ញុំ​​ឈរថត​នៅ​ពី​មុខរាជាយស្ម័យយាន ស្រាប់​តែ​ចាប់​អារម្មណ៍​នឹង​សំណង់​ព្រះសត្យមុនីចេតីយ៍ចាស់ ដែល​មាន​រាង​តូច​ច្រឡឹង ហាក់​ដូច​ជា​ត្រូវ​បាន​ជនានុជនទូទៅ នាំគ្នា​បំភ្លេច​ចោល​បាត់​ទៅ​ហើយ…។

តាម​សៀវភៅ ព្រះរាជប្រវត្តិ​ពិស្តារ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ជាអម្ចាស់ បាន​អោយ​ដឹង​ថា ព្រះ​សត្យ​មុនី​ចេតីយ៍នេះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ១៩៥៥ ក្រោម​ព្រះរាជនូបត្ថម្ភ​នៃ​ព្រះករុណា​ជាអម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបរមរតនកោដ្ឋ,  ហើយ​ព្រះរាជ​ពិធី​បុណ្យ​​​ឆ្លងព្រះសត្យ​មុនីចេតីយ៍​នេះ បាន​ប្រព្រឹត្តិ​ទៅ​នា​ឆ្នាំបន្ទាប់, គឺឆ្នាំ១៩៥៦ ។ គឺ​ក្នុង​ព្រះ​រាជ​​​ពិធី​បុណ្យ​ឆ្លង​នោះ​ហើយ ដែល​មាន​ការ​បញ្ចុះ​ព្រះ​បរម​សារីរិកធាតុ ដំណាល​គ្នា​នឹង​ពិធីបុណ្យ​ពុទ្ធសតវត្សរ៍ ២៥០០ ឬបុណ្យ​ពាក់​កណ្តាល​សាសនា ដ៏អធិកអធម​បំផុត នៅ​​រាជ​ធានី​ភ្នំពេញ​របស់​យើង ក្នុង​ឆ្នាំនោះ…។

ទាក់ទង​នឹង​ព្រះបរមសារីរិកធាតុ ដែល​ត្រូវ​បាន​ចោរលួចបាត់​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ ​កាល​ពី ២ខែមុន រួម​នឹង​ព្រះសុវណ្ណ​កោដ្ឋផង ហើយ​ដែល​ក្រុមប៉ូលីស​ដ៏​​មហា​ពូកែៗ ខាង​ស៊ើប​អង្កេត​​របស់​យើង​(sic!) ទើបនឹង​ចាប់​ខ្លួន​មហា​ចោរ​​បាន​ នា​ពេល​ថ្មីៗ​នេះ ព្រម​​ទាំង​ប្រមូល​យក​បាន​មក​វិញ​នូវ​​ព្រះបរមសារីរិកធាតុ និង​​ព្រះសុវណ្ណ​កោដ្ឋ​នោះ, សំរាប់​ខ្ញុំ គឺ​មាន​តែ​ចូល​រួម​អបអរ​សាទរ និង​កោត​សរសើរ​តែ​ប៉ុណ្ណោះ។ ព្រោះ​ថា ខាង​ព្រះ​បរមរាជវាំង បាន​បញ្ជាក់​អះអាង​ជា​ផ្លូវ​ការ​រួច​ហើយថា រតនវត្ថុទាំង​ពីរ​មុខនេះ គឺ​ជា​របស់​ពិត, មិន​មែន​ជា​របស់ «សេះហោះ» ឬ​ជារបស់ «ប៉ម» ក្លែង​ក្លាយអីទេ..!!..

ដោយ​មាន​អំណះអំណាង​ច្បាស់​ចែស​បែប​នេះ​​ហើយ ទើប​ខ្ញុំសុំ​មិន​មាន​​យោបល់​, គឺជឿ!… ហើយ​អបអរ​សាទរ!… រួចសរសើរ​តែ​ម៉្រង..!!..??..​

ស្រុកស្រែ

Advertisements

2 responses to “អតីតព្រះសត្យមុនីចេតីយ៍…

  1. វាមិនដែលចោរម្នាក់ធ្វើ​បាននោះទេ ។ ពិតមិនពិត មើល អាដេអិន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s