វិចិត្រសាល

វិហារឥស្លាមនៅតាមដងផ្លូវ​ពីកំពត ​ទៅកែប


ខាងក្រោមនេះ ជាទិដ្ឋភាពសាលារៀន និង​ព្រះវិហារ​ឥស្លាម ស្ថិត​នៅតាម​បណ្តោយ​​ផ្លូវ​ពីកំពត ទៅកែប ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​នៅទីនេះ…។

សាលារៀន និង​ព្រះវិហារ​ឥស្លាម​ទាំងអស់ (លើក​លែង​តែ​វិហារ​មួយ​នៅ​ខេត្តកែប) គឺ​ស្ថិត​នៅ​ហូរហែ​ខាង​ត្បូងថ្នល់​ (ប៉ែក​ខាង​សមុទ្រ) ដោយ​រាប់​ពី​ក្រុង​កំពត​ទៅ ដូចជា៖

  1. ស្លាក​នៅលើ​ក្លោង​ទ្វារ​ដាក់​ថា «សាលានូរុលហ៊ីឌីយ៉ាស់»  តែពេល​ឈរ​​មើល​ពី​ថ្នល់​កៅស៊ូ​ទៅ ឃើញ​​មានដំបូល​វិហារ​ នៅក្បែរ​អាគារ​សិក្សា​ដែរ។ ដូច​នេះ​ព្រះវិហារ ក៏​អាច​​មាន​ឈ្មោះ​ថា «ម៉ាស្ចិទ នូរុល​ហ៊ីឌីយ៉ាស់» ផងដែរ ។
  2. ហួស​ពី​ម៉ាស្ចិទ​ នូរុល​ហ៊ីឌីយ៉ាស់ ទៅ​ខាង​កើត​បន្តិច មាន​អាគារ​ថ្ម​ទើប​សង់​ថ្មី​មួយ នៅ​ជិត​ថ្នល់​កៅស៊ូដែរ, តែ​មិន​មាន​សរសេរ​ស្លាក​ឈ្មោះ​​អីទេ។ អាគារ​ថ្ម​នេះ អាច​ជា​ស៊ូរ៉ាវ ក៏មិន​ដឹង…។
  3. ហួស​ទៅ​ខាង​កើត​បន្តិច​ទៀត គឺ​ម៉ាស្ចិទ ហ្វាហាត់ ណាហ្សាលូល អាន់ហ្ស៊ី ព្រែកជង្រុក (Masjid Fahad Nazalul Anzy) ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់កែស។ ម៉ាស្ចិត​នេះ មើលពីថ្នល់​កៅស៊ូទៅ ឃើញ​ថ្មីចែស និង​នៅ​មិន​​ទាន់​មាន​ក្លោង​ទ្វារ​អោយ​បានសមរម្យ​នៅ​ឡើយទេ។
  4. ស្ថិត​ក្នុង​ភូមិកំពង់កែស ឃុំត្រពាំង​សង្កែ ស្រុកទឹកឈូ ខេត្តកំពត​ ដដែល, ហួស​ពី Masjid Fahad Nazalul Anzy ទៅកើត​បន្តិច គឺ​មាន​ម៉ាស្ចិទ​មួយ​ទៀត ឈ្មោះ​ថា អាសសាគិរីន (Masjid Isyakirin) ដែល​​ក្នុង​បរិវេណ​នោះ មាន​អាគារ​សិក្សា​មួយ​ សង់​បែរ​ខ្នង​មក​ផ្លូវជាតិ ឈ្មោះថា «អនុវិទ្យាល័យ​ អ៊ីម៉ាំង​ស្ហា​ហ្វីអ៊ី» កំពង់កែស (Akademi Imam Syafi’e)។ តាម​ស្លាក​នេះ ខ្ញុំ​គិត​ស្មាន​ថា នេះគឺ​ជា​​សាលា​​ឥស្លាម​ កំរិត​ខ្ពស់​មួយ​នៅ​ក្នុង​ខេត្ត​កំពត​ ដែល​ពីមុនៗ​មក ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​សោះ…។
  5. វិហារ​ឥស្លាម​ចុង​ក្រោយ គឺស្ថិត​នៅ​ខាង​កើត​ថ្នល់ ក្នុង​ខេត្តកែប (ជិត​រង្វង់​មូល​ព្រះ​សិវៈ​នាដរាជ) មាន​​ឈ្មោះថា «អាល់កាសេម នូរុលមុត​តាគីន»។ វិហារ​ថ្មីនេះ ឃើញដាក់​កាលបរិច្ឆេទ​កសាងក្នុង​​ឆ្នាំ ២០១២ នៅ​លើ​ក្លោង​ទ្វារ…។

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s