វិចិត្រសាល

វិហារឥស្លាម នៅ​ខាងត្បូងគល់​ស្ពាន​ព្រែកតាមាក់ ​ត្រើយ​ខាងលិច


ក្នុង​ឳកាស​ចុះ​ទៅ​ថត​ថ្នល់​រន្ធ​ Tunnel គល់​ស្ពាន​ព្រែក​តាមាក់​ ត្រើយ​ខាងលិច​ ប៉ែក​ខាង​ត្បូង, ខ្ញុំ​បាន​ប្រទះ​ភ្នែក​​ឃើញ​វិហារ​ឥស្លាម​មួយ រាង​ចាស់​បន្តិច​ហើយ។ វិហារ​នោះ ស្ថិត​ក្នុង​ភូមិថ្មីសែនជ័យ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅ​លើ​ក្លោង​ទ្វារ​ចូល មិន​មាន​ឃើញ​ឈ្មោះ​​វិហារ​ឥស្លាម​នេះ​ទេ, ឃើញ​តែ​ឈ្មោះ​សប្បុរស​ជន​​កសាង គឺលោក ម៉ាត់ ស្លែម៉ាន និង​ភរិយា ណូ អាំមីណាស់, កសាង​ក្នុង​ឆ្នាំ២០០៧ ។

​នៅប៉ែក​ខាង​ជើង​​ព្រះវិហារ មាន​អាគារ​សិក្សា​មួយ​ខ្នង ពីរបន្ទប់​ ឈ្មោះថា «សាលារៀន អាល់នូរ»កសាង​ក្នុង​ឆ្នាំ២០០៧ ដែរ ដែល​ជា​អំណោយ​របស់​សមាគម​សំរប​សំរួល​សង្គម​ប្រទេស​គុយវ៉ែត តាម​រយៈ​សមាគម​សប្បុរសធម៌​ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។ ដោយ​ហេតុនេះ ខ្ញុំ​គិតថា វិហារឥស្លាម​មួយ​នេះ ប្រហែល​ជា​មាន​ឈ្មោះ «វិហារ​អាល់នូរ» ដែរ​ហើយ…។

ខាងក្រោមនេះ ជា​រូបភាព​វិហារ​អាល់នូរ នៅខាងត្បូង​គល់​ស្ពាន​ព្រែក​តាមាក់ ត្រើយ​ខាង​លិច ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាចុងខែកុម្ភះ ឆ្នាំ២០១៤ នេះ…៕​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s