វិចិត្រសាល

ទិដ្ឋភាព​កំណាត់​ផ្លូវជាតិ​លេខ៦ ​ពី​ព្រែកលៀប ​​ទៅ​គល់​ស្ពាន​ព្រែកតាមាក់


ខាងក្រោមនេះ ជាទិដ្ឋភាព​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ពីផ្សារ​ព្រែកលៀប ទៅ​ដល់​គល់​ស្ពាន​ព្រែកតាមាក់ ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​ជួស​ជុល​ពង្រីក​តួផ្លូវ ដែល​ខ្ញុំ​ថតទុក​ជាឯកសារ នាចុង​ខែ​កុម្ភះ ឆ្នាំ២០១៤ នេះ…។

មើល​តាម​សភាព​ជាក់​ស្តែងទៅ, សំណង់​ស្ពាន​ដែល​ស្ថាបនា​ថែម​មួយ​ៗ ទន្ទឹម​នឹង​ស្ពាន​ចាស់​មាន​ស្រាប់ នៅ​​លើ​កំណាត់​ផ្លូវ​មួយ​កង់​នេះ គឺ​បាន​សាងសង់​រួច​រាល់​អស់​ហើយ។ នៅ​ឡើយ​តែតួផ្លូវ​ប៉ុណ្ណោះ ដែល​ឃើញ​កំពុង​​មមាញឹក​ចាក់​ដី និង​កិន​បង្ហាប់។ ដោយ​ហេតុ​នេះ​ហើយ​ ទើប​បាន​ជាកំណាត់​ផ្លូវនេះ បច្ចុប្បន្ន​​ហុយ​ខ្លាំង​ណាស់, បើ​ទោះ​ជា​មាន​យានយន្ត​​ស្រោច​ទឹក​ជា​ប្រចាំ​ក៏​ដោយ។

ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​មុខ​ទីស្នាក់ការ​របស់​គណបក្ស​ហ្វុនស៊ិនប៉ិច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ហួស​ផ្លូវ​បំបែក​​ទៅ​ស្ពាន​ព្រែក​ព្នៅ​បន្តិច ខ្ញុំ​ឃើញ​​រូប​ព្រះឆាយាលក្ខណ៍​ព្រះមហាក្សត្រ​​យើង​ទាំង​បី​អង្គា ដែល​​​បាន​ដាក់​តាំង​នៅ​ពី​មុខ​ទីស្នាក់ការ​នេះ ត្រូវ​បាន​ប្រលាក់​ធូលី​ដី​អោយ​ស្រមក…។ ដោយ​បែប​នេះ​ ខ្ញុំ​គិត​ថា យក​ល្អ​ អ្នក​នៅ​ទីនោះ មិន​គួរ​ដាក់​តាំង​រូប​ព្រះ​អង្គ​ក្នុង​ពេល​នេះ​ទេ…។

ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទីប្រជុំជន​ព្រែក​អញ្ចាញ ខ្ញុំឃើញ​គ្រឿង​ចក្រ​ធ្វើ​ថ្នល់​ចត​ជុំ​គ្នា​នៅ​ទី​នោះ​ ដែល​ក្នុង​នោះ មាន​គ្រឿង​ចក្រ​សំរាប់​អ៊ុត​កៅស៊ូ​ថ្នល់​ផង​ដែរ។ តាម​មើល​ទៅ កំណាត់​ផ្លូវ​នេះប្រហែល​ជា​ជិត​ចាប់​ផ្តើម​អ៊ុត​កៅស៊ូ​​ឆាប់ៗ​នេះហើយ។​

ប្រកាស​បន្ទាប់​នេះ ខ្ញុំ​នឹង​បង្ហាញ​ជូន​ពី​ទិដ្ឋភាព​ទូទៅនៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ឡើង-ចុះ​ស្ពាន​ព្រែកតាមាក់ ត្រើយខាងលិច ដែល​ខ្ញុំ​​ឆ្លៀត​បាន​ថត​ទុក​ជា​ឯកសារ​ផង​ដែរ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s