វិចិត្រសាល

ប្រពៃណីរុំ​កន្សែង ឬ​ស្បៃ​​គ្រប​ក្បាល ​របស់​ស្រ្តី​ឥស្លាម​នៅ​ប្រទេស​យើង


សូម​ឧទ្ទិស​ប្រកាស​មួយ​នេះ ជូន​ទៅ​ដល់​ស្រ្តី​​ឥស្លាម​គ្រប់ៗ​រូប ដែល​កំពុង​រស់​នៅ និង​ប្រកប​​របរ​រកស៊ី​​​​ទទួល​ទាន​ នៅលើ​ទឹក​ដី​កម្ពុជា​យើង…។

ខ្ញុំ​ជឿ​ថា មាន​ជនជាតិ​ខ្មែរ​យើង​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​បាន​ដឹង​ពី​ប្រពៃណី ទំនៀម​ទំលាប់​របស់​​ជន​ជាតិ​ឥស្លាម, ព្រោះ​ប្រពៃ​ណី​ ទំនៀម​ទំលាប់​របស់​ពួកគេ គឺ​​មិន​អាច​ដឹង​អោយ​បាន​ច្បាស់​លាស់​ឡើយ ដោយ​សារ​​​​មាន​តែ​​នៅ​​ក្នុង​សៀវ​ភៅ​ជា​ភាសា​អារ៉ាប់​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​ប្រពៃណី​របស់​បងប្អូន​ខ្មែរ​ឥស្លាម​ ដែល​កំពុង​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​យើង​វិញ ក៏​រឹត​តែ​ស្ថិត​ក្នុង​ភាព​លាក់​កំបាំង​ណាស់​ទៅ​ទៀត, ហើយ​ការ​​គោរព​ បដិបត្តិ​​ ប្រពៃណី សាសនា​ឥស្លាម​នេះ​ទៀត​សោត គឺ​ហាក់​ដូច​ជា​មាន​ភាព​ខុស​ប្លែក​គ្នា ពី​តំបន់​មួយ ទៅ​តំបន់​មួយ, ពី​ស្រុក​ភូមិ​មួយ ទៅ​ស្រុក​ភូមិ​មួយ​ទៀត ដែល​នាំ​អោយ​​​​ពិបាក​ស្វែង​​យល់​ដឹង​អោយ​​​បាន​​​ច្បាស់​លាស់​ណាស់…។

ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​ប្រពៃណី​​ឥស្លាម​មួយ ដែល​ខ្មែរ​យើង​តែង​តែ​សំគាល់​​ឃើញ​ជា​ទូទៅ ហើយ​ដឹង​ច្បាស់​ថា ជា​ស្រ្តី​ឥស្លាម… នោះគឺ «​ប្រពៃណី​​រុំ​កន្សែង​គ្រប​ក្បាល​ របស់​ស្រ្តី​ឥស្លាម» ដែល​ភាសា​អារ៉ាប់​ហៅថា ហ៊ីចាប (Hijab) ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​​ថា Hijab គឺជា​វិន័យ ឬជា​​ច្បាប់​របស់​សាសនា​ឥស្លាម ដែល​ស្រ្តី​ឥស្លាម​គ្រប់ៗ​រូប ត្រូវ​តែ​អនុវត្តន៍​អោយ​បាន​ខ្ជាប់​ខ្ជួន​បំផុត។

Hijab Model (រូបថតវិបសៃ​បរទេស)

Hijab Model (រូបថតវិបសៃបរទេស)

តាម​ច្បាប់​​​​ Hijab, ស្រ្តី​ឥស្លាម​គ្រប់ៗ​រូប នៅ​ពេលចូល​ដល់​វ័យ​វៀបការ គឺ​ត្រូវ​តែ​រុំ​ខ្លួន​អោយ​​ជិត តាំង​ពី​ក្បាល រហូត​ដល់​ចុង​ជើង ដោយ​ទុក​តែ​រង្វង់​មុខ និងសាច់​ដៃ ​ត្រឹម​.ក​ដៃ​តែ​ប៉ុណ្ណោះ។ ដោយ​ហេតុ​នេះ​ហើយ ទើប​បាន​ជា​ពួកគេ ចាំ​បាច់​ត្រូវ​តែ​​ប្រើ​​កន្សែង ឬ​ស្បៃ​យក​​​មក​រុំ​គ្រប​ក្បាល​ជិតៗ ទុក​តែ​ប្រឡង់​មុខ​​តែ​ប៉ុណ្ណោះ។

តាម​ពិត​ទៅ ការ​វុំ​កន្សែង​គ្រប​ជិត​ក្បាល​នេះ គឺ​សំដៅ​លាក់​បាំង​សរសៃ​សក់​​ ដើម្បី​កុំ​អោយ​អ្នក​ដទៃ​មើល​ឃើញ។ តាម​ច្បាប់​សាសនា, សរសៃ​សក់​ក្បាល​របស់​ស្រ្តី​ឥស្លាម​ម្នាក់ៗ ក្រៅ​ពី​មនុស្ស​ក្នុង​ផ្ទះ, ប្តី, និង​ប្រុសៗ​ជា​ញាតិ​បង​ប្អូន​ជី​ដូន​មួយ​បង្កើត, គឺ​មិន​អាច​អោយ​ប្រុសៗ​​​ដទៃ​ណា​ម្នាក់ មើល​​ឃើញ​សរសៃ​សក់​ក្បាល​ខ្លួន​​ជា​ដាច់​ខាត។ និយាយ​បញ្ច្រាស​មក​វិញ, មនុស្ស​ប្រុស​ទូទៅ គឺ​មិន​អាច​មើល​ឃើញ​​សរសៃ​សក់​របស់​ស្រ្តី​ឥស្លាម​​ណា​ម្នាក់​​បាន​ឡើយ ប្រសិន​បើ​ស្រ្តី​ឥស្លាម​នោះ​ មិន​មែន​ជា​បង​ប្អូន​បង្កើត, ឬ​ជា​បង​ប្អូន​ជី​ដូន​មួយ, ឬ​ត្រូវ​ជា​ប្រពន្ធ​​តែ​ម្តង។ តាម​ចំណុច​តូច​មួយ​នេះ នាំ​អោយ​ខ្ញុំ​​អាច​យល់​ដឹង​បន្ថែម​ទៀត​ថា ច្បាប់​ឥស្លាម គឺ​មិន​អនុញ្ញាត​អោយ​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា រៀប​ការ​យក​គ្នា​ជា​ប្តី​-ប្រពន្ធ​បាន​ឡើយ។

​​មាន​ចំងល់​មួយ​សួរ​ថាៈ ចុះ​បើមាន​​ស្រ្តី​ណា​ម្នាក់​​មិន​ប្រយ័ត្ន ធ្វើ​អោយ​អ្នក​ដទៃ​ឃើញ​សក់​របស់​ខ្លួន, តើ​នឹង​មាន​អ្វី​កើត​ឡើង?…

បើ​តាមការ​អះអាង​របស់​​យុវតី​ឥស្លាម​មួយ​រូប បាន​អោយ​ខ្ញុំ​ដឹងថា ប្រសិន​បើ​ស្រ្តី​ឥស្លាមរូប​​ណា ប្រហែស​​អោយ​មនុស្ស​ប្រុស​​ដទៃ​ មើល​ឃើញ​សរសៃ​សក់​ខ្លួន, ស្រ្តី​ឥស្លាម​រូប​នោះ​នឹ​ង «មាន​បាប ឬទទួល​បាប»។ បើ​តាម​សាសនា​ឥស្លាម, អំពើ​បាប​​របៀប​នេះ គឺ​នៅ​ពេល​ស្លាប់​ទៅ នឹង​ត្រូវ​ព្រះ​អគ្គី ឆាប​​​ឆេះ​សក់​ក្បាល​​​ជា​ដើម…។

មាន​ចំងល់​មួយ​ទៀត​សួរ​ថាៈ ជា​ទូទៅ ​ស្រ្តី​ឥស្លាម​នៅ​ស្រុក​យើង ឃើញ​ប្រើ​ស្បៃ​រុំ​ក្បាល តាំង​ពី​នៅ​ជា​កុមារី​ម៉្លេះ, ចុះ​ហេតុ​ម៉េច ក៏មិន​ចាំ​ដល់​ពេល​ពេញ​វ័យ​ទៅ ចាំ​រុំ​ក្បាល?… ជា​ចំឡើយ​សម​រម្យ​នោះ​គឺ ដើម្បី​ទំលាប់​អោយ​ហើយ តាំង​ពី​ក្មេងៗ​ទៅ… ដល់​ពេល​ធំ​ពេញ​​វ័យរហូត​ដល់​ចាស់​​ទៅ ទើប​មិន​អផ្សុក​ក្បាល..!!..​

ចំងល់​ចុង​ក្រោយ​​សួរ​ថាៈចុះ​បើ​ស្រ្តី​ឥស្លាម​ចង់​កាត់​សក់, តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?… ចំឡើយ​គឺ រត់​ទៅ​រក​ស្រីៗ​គ្នា​ឯង អោយ​ជួយ​កាត់​អោយ​ទៅ…។ ជា​ទូទៅ ស្រ្តី​ឥស្លាម​តែង​និយម​​ស្កាត់​រក​គ្នា ​​ដើម្បីកាត់​សក់​ប្រវាស់​គ្នា​​​​ម្តង​ម្នាក់…៕

ស្រុកស្រែ

Advertisements

8 responses to “ប្រពៃណីរុំ​កន្សែង ឬ​ស្បៃ​​គ្រប​ក្បាល ​របស់​ស្រ្តី​ឥស្លាម​នៅ​ប្រទេស​យើង

  1. រុំពេកឡើងធុំក្លិនផ្អួរ ដោយសារលាបប្រេងដូងផង ដោយសារសក់នៅតែក្នុងឃ្លុំផង។

    តែសាច់ឈាមដឹងតែស្អាតម៉ង

  2. ចុះបើកោតែម្តងទៅ ស្រួល! នរណាក៏មិនឃើញសក់ដែរ 😀

  3. គិតសម្រស់អីទៀត! បើទូលជិតៗឈឹង

  4. តែមនុស្ស​ប្រុស​ចូលចិត្ត​លួចមើលណាស់ បើគេមិន​ឲ្យ​មើល​នឹង​រិត​តែចង់ឃើញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s