វិចិត្រសាល

វិលមក​កំពង់សោមវិញ…


មិន​មាន​អ្វី​ដែល​ត្រូវ​រៀប​រាប់​ផង​ទេ… តែ​ប្រកាស​ចុង​ក្រោយ​របស់​ខ្ញុំ ក្នុង​ដំណើរ​ទៅ​លេង​កោះរុង​នេះ គឺខ្ញុំ​​ចង់​អោយ​អស់​លោក​អ្នក​បាន​ជ្រាប អំពី​តំលៃសំបុត្រ​កាណូត និង​ពេល​វេលា​នៃ​ការចេញ​ដំណើរ ​​កំពង់សោម-កោះរុង និង​វិល​ពី​កោះរុង មក​កំពង់សោម​​វិញ។

ពេល​វេលា​នៃ​ការចេញ​ដំណើរ កំពង់សោម-កោះរុង, សំរាប់​កាណូត​ធម្មតា ក្នុង​មួយ​ថ្ងៃ​មាន​ពីរជើងគឺ ម៉ោង ៩ព្រឹក និង​ម៉ោង ២រសៀល។ ឯ​ពេល​វេលា​នៃ​ការ​ចាក​ចេញ​ពី កោះរុង មក​កំពង់សោម​វិញ ក៏​មាន​ពីរ​ជើង​ដូច​គ្នា​នេះ​ដែរ។ ជា​ទូទៅ អ្នក​ទៅ​លេង​កោះរុង គឺ​ច្រើន​ទិញ​សំបុត្រ​ទាំង​ទៅ​​ ទាំង​មក…។

ចំពោះ​តំលៃ​សំបុត្រ​វិញ បើ​ធ្វើ​ដំណើរ​ពេល​ព្រឹក ​ថ្លៃ​ជាង​​ធ្វើ​ដំណើរ​ពេល​ថ្ងៃ​រសៀល​។ ពេល​ព្រឹក​ថ្លៃ ១៧ដុល្លារ និងពេល​រសៀល​ថ្លៃ ១៥ដុល្លារ (ទាំងទៅ ​ទាំងមក)។ តែ​នៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​​ខ្លះ បាន​លក់​បញ្ចុះ​តំលៃ​​ត្រឹម ១៥ដុល្លារសំរាប់​ការ​ចេញ​ដំណើរ​​ពេល​ព្រឹក និង ១២​ដុល្លារ​សំរាប់ថ្ងៃ​រសៀល ដើម្បី​ជា​ការ​ទាក់​ម៉ូយ…។

នៅ​មាន​កាណូត​ដឹក​អ្នក​ដំណើរ​ប្រភេទ​លឿន​ផងដែរ ឈ្មោះថា Speed Ferry ដោយ​ចំណាយ​​ពេលត្រឹម​តែ ៤០នាទី​ប៉ុណ្ណោះ ពី​កំពង់សោម ទៅកោះរុង​​ ដែលខុស​ពី​កាណូត​ធម្មតា ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ២ម៉ោង…។ ក្នុង​មួយ​ថ្ងៃកាណូត​ចំឡង​ Speed Ferry ចេញ​ដំណើរ​ដល់​ទៅ​បីជើងៈ ព្រឹកម៉ោង ៩កន្លះ​មួយ​ជើង, ម៉ោង ១២​ថ្ងៃត្រង់ំមួយ​ជើង, និង​ម៉ោង​ ៤ល្ងាច​មួយ​ជើង​ទៀត។ ឯសំបុត្រជិះ​​វិញ​ថ្លៃ ១៥ដុល្លារ​សំរាប់​មួយ​​ជើង, ដូចនេះ​ បើ​ចង់​ជិះ​កាណូត​លឿន​ទាំង​ទៅ​ទាំង​មក គឹត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ ៣០ដុល្លារ (តំលៃ​ទ្វេរ​ដង​នឹង​កាណួត​ធម្មតា)…៕

ស្រុកស្រែ

Advertisements

3 responses to “វិលមក​កំពង់សោមវិញ…

  1. ខ្ញុំខំចាំស្តាប់ក្រែងមានប្រកាសឯកជនណាមួយ ត្រូវបានដាក់បង្ហាញសម្រាប់បងប្អូនរួមជាតិយើង 😀 😀 😀

    • ចំពោះ​ករណី «បើកប្រតិបត្តិការសឹក» នៅ​ក្នុង​សមរភូមិ, ឪក្មេក​ណា​នឹង​ប្រាប់​កូន​ប្រសារ​ ងាយៗ​នោះ… សម​នឹង​ប្លែក​កន្លែង​បែប​នេះ​ទៀត គឹ​រឹត​តែ​លាក់​ព័ត៌មាន​ខ្វេរ​ហើយ កូន​ប្រឆារ!… 😀 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s