វិចិត្រសាល

ទិដ្ឋភាពទូទៅនៅឆ្នេរកោះរុង


ឆ្នេរកោះរុង មាន​មនុស្សម្នារស់នៅ និង​ភ្ញៀវ​ទេសចរណ៍​ទៅលេង​​អ៊ូអរ​មែន​ទែន, ជា​ពិសេស​នា​ពេល​រាត្រី​, បើ​ប្រៀបនឹង​ឆ្នេរ​កោះរុងសន្លឹម​ ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ស្នាក់​នៅ​ទីនោះ​មួយ​យប់ កាល​ពី​ដើមខែ​តុលា ឆ្នាំទៅ។

នៅ​ម្តុំ​កំពង់​ផែ ដែល​មាន​ផ្ទះ​អ្នក​ស្រុក​រស់​នៅ គឺ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ផ្ទះសំណាក់ និង​ហាងបំរើ​ភេសជ្ជៈស្អេក​ស្កះ​។ រីឯ​នៅ​តាម​បណ្តោយ​​ឆ្នេរ​​​ប៉ែក​ខាង​ជើងវិញ គឺជា​តំបន់​បឹងកាឡូ​​(Bungalows) ដ៏​ស្ងប់​ស្ងាត់ ដែល​ផ្ទះ​ស្នាក់​នៅ​ទាំង​អស់​​នោះ ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក​ ស្ថិត​នៅ​ប្រជ្រៀត​ខ្លួន​ក្នុងព្រៃ​​ធម្មជាតិ​, ​ជា​ទីស្នាក់​នៅ​ដ៏​​ពេញ​និយម​​នៃ​ជន​បស្ចឹម​​បរទេស…។

ដោយសារ​តំបន់​ឆ្នេរ​រមណីយដ្ឋាន​កោះរុង​នេះ ស្ថិត​នៅ​ប៉ែក​ខាង​កើត​នៃ​ចុងកោះ ដែល​មាន​ជួរ​ភ្នំ​​បាំង​ជា​បង្អែក​នៅ​ពី​ខាង​លិច​នោះ ទើប​ធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​គ្រប់ៗ​រូប ​អាច​ដើរ​ហាត់​ប្រាណ​បណ្តើរ និង​មើល​ថ្ងៃ​រះ​បណ្តើរ នា​ពេល​ព្រឹក​ព្រលឹម នៅ​តាម​បណ្តោយ​​ឆ្នេរ​ខ្សាច់​ដ៏​ស.ក្បុស​ស្រស់​ត្រកាល​នេះ។

ចំពោះតំលៃ​ស្នាក់​នៅ និង​អាហារ​ទទួល​ទានវិញ នៅ​​ទីនេះ​រាង​ថ្លៃ​បន្តិច។ សំរាប់​ភ្ញៀវ​ដែល​មិន​បាន​កក់​បន្ទប់​មុន គឺ​ច្រើ​ន​តែ​ជួប​នូវ​​ការ​លំបាក​ក្នុង​ការ​រក​កន្លែង​ស្នាក់​នៅ។ ​​ផ្ទះ​សំណាក់ មាន​តំលៃចាប់ពី​ 8$, 10$, 15$, 20$…ក្នុង​មួយ​យប់, ទៅ​តាម​លក្ខណ្ឌ​នៃ​បន្ទប់ ដូច​ជា​ការ​ប្រើ​បន្ទប់​ទឹក​រួម​គ្នា ឬ​បន្ទប់​ទឹក​ឯកជនជា​ដើម។ នៅ​មាន​ការ​ជួល​តង់ 8$/យប់ ដែល​អាច​ស្នាក់​នៅ​បាន​ពីរនាក់ នៅ​លើ​ឆ្នេរ​ខ្សាច់​ផង​ដែរ។

រីឯ​ការ​ស្នាក់​នៅ​បឹងកាឡូវិញ គឹ​មាន​តំលៃ​ចាប់​ពី 35$, 50$, 60$, 80$, 100$, 150$… ទៅ​តាម​ប្រភេទ​នៃ​បឹងកាឡូ ដែល​តំលៃ​នេះ មាន​រួម​បញ្ចូល​ទាំង​អាហារ​ពេល​ព្រឹក​។ ថ្វីត្បិត​តែ​តំលៃ​នេះ​ រាង​ថ្លៃ​បន្តិច​មែន តែ​ជា​រៀង​រាល់​ថ្ងៃ, បឹង​កាឡូ​ទាំង​នោះ ​មិន​មាន​សល់​​​បន្ទប់​ទំនេរ​​​ឡើយ។

ដោយ​ឡែក​ចំពោះ​អាហារ និង​ភេសជ្ជៈ​វិញ គឺថ្លៃ​ជាង​នៅ​កំពង់សោម,​ ព្រោះអស់​លោក​អ្នក​​ជ្រាប​ស្រាប់​ហើយ, វាលំបាក​ក្នុង​ការ​ដឹក​ជញ្ជូនពី​ដី​គោក​ មកដី​​កោះ​នេះ​ណាស់។ ដូច្នេះ ប្រសិន​បើ​លោក​អ្នក​ចង់​មក​លេង​ទី​នេះ​ជា​ក្រុម ឬ​ជា​លក្ខណៈ​គ្រួសារ, យក​ល្អ គួរ​ទិញ​ភេសជ្ជៈ និង​គ្រឿង​សមុទ្រ​ពី​កំពង់សោម​ដាក់​យក​មក ហើយ​​កុំ​ភ្លេច​​​ចង្រ្កាន​អាំង​សាច់​​​, ទើប​ការ​ស្នាក់​នៅ ដើរ​លេង​របស់​​អស់​លោក​អ្នក​ នឹង​ចំណាយ​អស់​ប្រាក់​តិច។ សំខាន់​​បំផុត ​គឺ​អស់​លោក​អ្នក​ត្រូវ​ប្រមូល​វេច​ខ្ចប់​សំរាម​​អោយ​បាន​ត្រឹមត្រូវ ក្រោយ​ពេល​​ទទួល​ទាន​រួច ដើម្បី​រួម​​ចំណែក​​ការពារ​បរិស្ថាន​ដល់​អ្នក​ស្រុក​រស់​នៅ​ទីនោះ…​។

ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​នោះ​គឺ កាល​ពីជិត​មួយ​ខែ​​មុន​នេះ​ មាន​គ្រោះ​អគ្គីភ័យ​មួយ បាន​កើត​ឡើង​នៅ​ក្បែរ​ផ្ទះ​សំណាក់ និង​ហាង​មួយ​ឈ្មោះ​ Island Rose, ឃើញ​នៅ​បន្សល់​​ទុក​ស្លាក​ស្នាម​រហូត​មក​ដល់​ថ្ងៃ​នេះ។ អ្នក​រស់​នៅ​ក្បែរ​នោះ​​បាន​អោយ​ខ្ញុំ​ដឹង​ថា អគ្គីភ័យដែល​បណ្តាល​មក​ពីការ​ធ្វេស​ប្រហែស​របស់​​ជន​បរទេស​​ម្នាក់​ ​បាន​ឆាបឆេះឡើង​ នា​វេលា​ភ្លឺ​ស្រាងៗ ហើយ​អ្នក​ស្រុក​ជុំវិញ​នោះ បាន​រួម​គ្នា​ពន្លត់​ទាន់ និង​មិន​បណ្តាល​អោយ​មាន​អ្នក​ស្លាប់ ឬ​អ្នក​រង​របួស​ណា​​ម្នាក់​ឡើយ។

​តាម​ធម្មតា, ភ្លើង​អគ្គិសនី​នៅ​លើ​ឆ្នេរនេះ ​ដែល​បាន​មក​ពី​ការ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង គឺ​មាន​តែ​នៅ​ចន្លោះ​ពីម៉ោង ៦ល្ងាច រហូត​ដល់​ម៉ោង ១២ ឬ​ម៉ោង​ ១រំលង​អធ្រាត្រ​តែ​ប៉ុណ្ណោះ។ ផុត​ពី​ម៉ោង​នេះទៅ, បើ​អ្នក​ណា​ចង់​ភ្លឺ គឺ​មាន​តែ​អុជទៀន ហើយ​នេះ​អាច​ជា​មូល​ហេតុ​បណ្តាល​អោយ​កើត​មាន​គ្រោះ​អគ្គីភ័យ​មួយ​នេះ..!!..

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s