វិចិត្រសាល

អារាមវត្ត​ពិជ័យ​ឧត្តុង្គ ​ហៅវត្ត​កំពង់បាយ ​ក្រុងកំពត


ខាងក្រោមនេះ ជា​ទិដ្ឋភាព​វត្តពិជ័យឧត្តុង្គ ហៅ​វត្តកំពង់បាយ ក្នុង​ក្រុង​កំពត ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែ​តុលា ឆ្នាំ២០១៤ នេះ…។

ក្លោង​ទ្វារ​វត្តកំពង់បាយ ស្ថិត​នៅ​ជាប់​ដង​ផ្លូវដីហុយ និង​​​ជង្ហុក​ដូច​ថ្លុកដំរី, ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខាង​កើត​រង្វង់​មូល​ផ្លែ​ធូរេន ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុងកំពត…។

ពេល​អាន​ឈ្មោះវត្ត​មួយ​នេះ, ខ្ញុំចេះតែ​គិត​ថា ប្រវត្តិ​នៃ​ការ​កកើតទីអារាម​នេះ ប្រហែល​ជា​មាន​​ជាប់​ទាក់​ទង​​តាំង​ពី​​សម័យ​ក្រុង​ឧត្តុង្គ, ឬយ៉ាង​ហោច​ណាស់​ក៏​​អាច​ជាប់​ទាក់​ទង​​ទៅ​នឹង​ការ​កកើត​​​នៃ​ឈ្មោះ​ស្រុក​មួយ​របស់​ខេត្ត​កំពត គឺ​ស្រុក​​កំពង់បាយ ​នេះឯង​។

ទីធ្លា​ខាង​មុខ​ព្រះវិហារ មាន​ភាព​ទូលាយ។ ផ្ទុយ​ទៅ​វិញ, ព្រះវិហារបែរ​ជា​មាន​បរិវេណ​​ចង្អៀត និង​រុំព័ទ្ធ​ដោយ​ចេតីយ៍​តូចធំ​ ស្អេកស្កះ។ នៅ​ខាងត្បូង​ព្រះវិហារ មាន​អគារ​​ពុទ្ធិក​បឋម​សិក្សា​​ចំណាស់​មួយ, អាច​ជា​សំណង់​សល់​ពី​សង្គមចាស់។ ឯ​នៅ​ខាង​ជើង​ព្រះវិហារ មាន​សំណង់ដូច​ចេតីយ៍​មួយ ពណ៌​ផ្កាឈូក ឃើញ​ដូច​ជា​​ស្ថាបនា​មិន​ទាន់​ហើយ​នៅ​ឡើយ​ទេ ហើយ​បើ​តាម​ខ្ញុំ​សួរ​លោក​នេន​នៅ​ក្នុង​វត្តនេះ, នេះ​គឺ​ជា​សំណង់​ប្រាង្គ​ប្រាសាទ​របស់​លោក​តាសង្រ្គាជ…។

ព្រះតេជគុណ សុវណ្ណ​ត្ថេរោ ភេទ សុវណ្ណ គឺ​ជាសង្រ្គាជ ឬ​​ព្រះចៅអធិការ​វត្ត​ពិជ័យ​ឧត្តុង្គ ហៅ​វត្ត​កំពង់បាយ​បច្ចុប្បន្ន។ ​​កុដិ​របស់ព្រះអង្គ មាន​កំពស់​មួយ​ជាន់, ស្ថិត​នៅ​ខាង​លិចឆៀង​ខាង​ជើង​​ព្រះវិហារ ចំពី​ខាង​ក្រោយ​កុដិ​ព្រះ​សង្ឃ​មួយ​ខ្នង​ទៀត ដែល​មាន​កំពស់​មួយ​ជាន់​ដែរ។ រីឯ​អគារ​ឧបដ្ឋានសាលា ស្ថិត​នៅ​ត.ពី​ខាង​លិច​កុដិ​ព្រះ​សង្ឃ​មួយ​ខ្នង​នេះ។ អគារ​ទាំង​នេះ មាន​សំបុរ​ចាស់ៗ​ណាស់​ទៅ​ហើយ។ ចំណែក​​ព្រះ​សង្ឃ​គង់​ក្នុង​វត្ត​នេះវិញ សរុប​ទៅមាន​​ចំនួន ២៣អង្គ…។

ប្រកាស​ចុង​ក្រោយ​ ទាក់​ទង​នឹង​អារាម​​ក្រុង​កំពត គឺ​វត្តមួយ​មាន​ឈ្មោះ​ថា វត្តជុំគ្រៀល, ជា​អារាម​របស់​ព្រះមេគណខេត្តកំពត ដែល​មាន​ព្រះសង្ឃ​​ជាង ៥០០អង្គ​គង់នៅ​​សិក្សា​​រៀន​សូត្រ​ក្នុង​ពុទ្ធិក​វិទ្យាល័យ​នៃ​វត្តនេះ​…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s